Terms & Conditions
គេហទំព័ររបស់ REALESTATE.COM.KH អនុញ្ញាតអោយអ្នកចូលទៅរកពត៌មានដែលវាមានសារៈប្រយោជន៍ និង ទំនើប ប៉ុន្តែមិនអាច ស្វែងរកពត៌មានពីមុនមកបានទេ។ រាល់ ពត៌មានទាំងអស់ដែលបានដាក់បញ្ចូលនៅក្នុងគេហទំព័រ អ្នកប្រើប្រាស់ ត្រូវ គោរព នូវគោលការណ៍ ដូចតទៅនេះ។ ត្រូវយក ចិត្តទុកដាក់ធ្វើយ៉ាងណាអោយប្រាកដថា ការប្រើប្រាស់គេហទំព័រ REALESTATE.COM.KH របស់អ្នកមិនផ្តល់នូវបញ្ហា និង ចាត់ទុកថាស្របច្បាប់ ហើយ មានប្រយោជន៍សំរាបអ្នក្មប្រីប្រាស់ដទៃទៀត។
សូមមើលកថាខណ្ឌ័ខាងក្រោមទាំងអស់ដោយយកចិត្តទុកដាក់ វាជាលក្ខខណ្ឌរបស់អ្នកប្រើប្រាស់គេហទំព័រ REALESTATE.COM.KH ដែលអ្នកត្រូវតែធ្វើអោយសមស្របតាមគោលការណ៍នេះ។
ក- គោលការណ៍ទូទៅ
ក-១ ការភ្ជាប់ទំនាក់ទំនងមកកាន់គេហទំព័រ REALESTATE.COM.KH
អ្នកត្រូវយល់ព្រមផ្តល់អោយនូវទិន្នន័យនាពេលបច្ចុប្បន្ន, ពេលលេញ, និង ពត៌មានត្រឹមត្វ្រូវអំពីខ្លួនរបស់អ្នក និងការចុះផ្សាយ របស់អ្នក ដូចដែលបានស្នើសុំសំរាប់ការផ្តល់នូវសុពលភាពចំពោះការចូលទៅកាន់គេហទំព័រ REALESTATE.COM.K
ក-២ REALESTATE.COM.KH មិនទទួលខុសត្រូវចំពោះការចុះផ្សាយ រឺពត៍មានផ្សេងៗដែលមានប្រភពពី់អ្នកប្រើប្រាស់ឡើយ
យើងធ្វើការត្រួតពិនិត្យនូវរាល់ពត៍មានដែលបានដាក់ស្នើអោយបង្ហាញនៅលើ គេហទំព័រ REALESTATE.COM.KH ប៉ុន្តែមិនទទួលខុសត្រូវចំពោះ ផលប៉ះពាល់ រឺការខាតបង់ នានា ដែលអាចកើតឡើងបានដោយសារការប្រើប្រាស់ ពត៍មានទាំងឡាយណារដែលអ្នកប្រើប្រាស់ទទួលបានពី គេហទំព័រ REALESTATE.COM.KH ទេ ។
ក-៣ REALESTATE.COM.KH មិនទទួលខុសត្រូវចំពោះអ្នកឡើយ
អ្នកពិតជាយល់ព្រមចំពោះការប្រើប្រាស់គេហទំព័រ REALESTATE.COM.KH ដោយពឹងផ្អែកលើការពីចារណាដោយខ្លួនឯង។ គេហទំព័រ REALESTATE.COM.KH ត្រូវបានផ្តល់អោយជាមូលដ្ឋាន ដូចដែលបានបញ្ជាក់ និង អាចធ្វើទៅបាន។ យើងមិនទទួលស្គាល់នូវរាល់ការធានាគ្រប់ប្រភេទ ប្រសិនបើ បញ្ជាក់ ឬក៏បានថ្លែង, ដែលរាប់បញ្ចូល ប៉ុន្តែមិនបានកំនត់ចំពោះការបញ្ជាក់ពីការធានាទាំងឡាយដែលធានាពីលទ្ឋភាពជួញដូរ, ភាពសមស្របសំរាប់គោលបំនងជាក់លាក់ និង ការមិនរំលោភបំពាន។ យើងមិនទទួលខុសត្រូវនូវរាល់តំលៃទាំងឡាយចំពោះអ្នក, ការបាត់បង់ ឬ បំណុល (ដែលរួមមានការខាតបង់ប្រាក់ចំណេញ ឬ ការខូចបង់នូវប្រយោជន៍ដទៃទៀតនោះឡើយ) ដែលកើតមានឡើងពីការផ្តល់អោយរបស់យើង, ការខកខាន ឬ ពន្យាពេលនៅក្នុងការផ្តល់អោយតាមរយៈសេវាកម្មគេហទំព័រ REALESTATE.COM.KH និង ពត៌មាន, អត្ថបទ ឬអាថ៌កំបាំងចំពោះការប្រាស្រ័យទាក់ទងដែលបានប្រកាសនៅលើ ឬ តាមរយៈគេហទំពរ័ REALESTATE.COM.KH website listings ការដកចេញនូវបញ្ជីទាំងឡាយពី គេហទំព័រ REALESTATE.COM.KH
ក-៤ យើងរក្សាសិទ្ឋិកែប្រែ ឬ ផ្លាស់ប្តូររាល់សារ និង ការប្រកាសពត៌មានទាំងឡាយដែលបានផ្តល់មកគេហទំព័រ REALESTATE.COM.KH ជាមួយ ឬ ដោយគ្មានការផ្តល់ពត៌មានទៅអ្នកជាមុន។
ក-៥ យើងរក្សាសិទ្ឋិកែប្រែ ឬ បញ្ឈប់ការដាក់អោយប្រើប្រាស់គេហទំព័រ REALESTATE.COM.KH ដោយមិនមានការផ្តល់ដំណឹងជាមុន។ យើងនឹងមិនទទួលខុសត្រូវចំពោះអ្នក ឬ ភាគីទី ៣ ទាំងឡាយណាដែលគួរតែអនុវត្តសិទ្ឋិរបស់យើងក្នុងការកែប្រែ ឬ មិនបន្តប្រើប្រាស់ចំពោះគេហទំព័រ REALESTATE.COM.KH នោះទេ។
ក-៦ ការចាត់ទុកជាមោឃៈចំពោះបញ្ហាដែលកើតឡើង
ប្រសិនបើការផ្តល់អោយនូវលក្ខខណ្ឌទាំងនេះ ឬក៏ផ្នែកដូចតទៅនេះ ដែលគួរតែនឹងត្វ្រូវចាត់ទុកជាមោឃៈចំពោះ ហេតុផលអ្វី ក៏ដោយ, ពាក្យពេចន៍ដែលធ្វើអោយអាក់អន់ចិត្តទាំងឡាយនោះ នូវត្រូវបានចាត់ទុកថាលុបចោល និង បន្តផ្តល់អោយតែផ្នែកនៅ សេសសល់ដែលប្រកបទៅដោយលទ្ឋផល និង ប្រសិទ្ឋភាព។
ខ- ការប្រើប្រាស់ដែលអាចទទួលយកបាន
ខ-១ អ្នកមានការទទួលខុសត្រូវ វាជាការទទួលខុសត្រូវរបស់អ្នកចំពោះ
- ការប្រើប្រាស់សេវាកម្មរបស់យើងនៅក្នុងមធ្យោបាយដែលមិនមានការរំលោភបំពាននូវរាល់ផ្លូវច្បាប់ និង បទបញ្ញត្តិដែលសមស្របទាំងឡាយ។
- គោរពទៅ និងការការពារពីបញ្ហាផ្លូវច្បាប់ដែលបានលៃលកដោយច្បាប់ថតចំលង, យីហោ, សិទ្ឋិអជ្ញាបណ្ណ័ និង ច្បាប់ចំពោះមធ្យោបាយទាំងឡាយចំពោះការចូលទៅកាន់គេហទំព័រ
- REALESTATE.COM.KH គោរពចំពោះភាពផ្ទាល់ខ្លួនរបស់អ្នកដទៃ
ខ-២ ការប្រើប្រាស់គួរតែមានសីលធម៌
ការប្រើប្រាស់របស់អ្នកចំពោះសេវាកម្មរបស់យើងគួរតែប្រកបដោយក្រមសីលធម៌ និង សមស្របទៅតាម បទដ្ឋានដែលបានទទួលយកពីសហគមន៍ទាំងមូល។
គ- ការប្រើប្រាស់ដែលមិនអាចទទួលយកបាន
គ-១ អ្នកគួរតែអនុវត្តអោយសមស្របទៅតាមផ្លូវច្បាប់
វាគឺមិនអាចទទួលយកបានទេពីការប្រើប្រាស់សេវាកម្មរបស់យើង ក្នុងគោលបំណងរំលោភបំពានចំពោះច្បាប់ក្នុងស្រុក, រដ្ឋ, សហពន្ឋ័ ឬក៏អន្តរជាតិ។
គ-២ ការប្រើប្រាស់ទៅលើប្រភេទជាក់លាក់មួយចំនួនមិនត្រូវបានអនុញ្ញាត្ត
វាមិនអាចទទួលយកទៅបានទេ នៅពេលដែលអ្នកប្រើប្រាស់គេហទំព័រ REALESTATE.COM.KHនៅក្នុងចំណោមបញ្ហា ដទៃផ្សេងទៀតដែលមានដូចជា ៖
- ការរំលោភសិទ្ឋិថតចំលង ឬ កម្មសិទ្ឋិបញ្ញាពីភាគីដទៃ
- បិទប្រកាសការគំរាមកំហែង, អាសអាភាស និងមធ្យោបាយធ្វើអោយអាក់អន់ចិត្ត
- ភ្ជាប់នូវមធ្យោបាយគំរាមកំហែងអេឡិចត្រូនិច ឬ ទំរង់បែបបទរំខានដែលមានដូចជា ការប្រើប្រាស់ការរំលោភបំពាន ឬភាសា ឈ្លានពានហួសប្រមាណ
- មិនផ្តល់ការបង្ហាញ ឬការបរិហារកេរ្តិ៍អ្នកដទៃ
- មិនភ្ជាប់ទំនាក់ទំនងក្នុងការដឹកនាំ ឬ អនុវត្តការធ្វើទីផ្សារបោកបញ្ឆោតរាល់គ្រប់រូបភាព
- មិនអនុញ្ញាត្តអោយធ្វើការបញ្ជូននូវពត៌មានសំងាត់ ឬមធ្យោបាយដែលការពារដោយសំងាត់ពី់អាជីវកម្ម
- ព្យាយាមមិនធ្វើនូវចំនុចទាំងឡាយដែលបានកំនត់ខាងលើ
គ-៣ ការកំនត់ចំពោះមាតិការរបស់អ្នកប្រើប្រាស់
ការផ្សាយពាណិជ្ជកម្ម, ការបញ្ជូន រឺដាក់បង្ហាញនូវអចលនាវត្ថុ ផលិតផល រឺ សេវាកម្មទាំងឡាយណាដែលមាន លក្ខណះបំពានលើលក្ខខណ្ឌរបស់ REALESTATE.COM.KH ឬ លក្ខខណ្ឌរបស់អ្នកផ្តល់អោយដទៃ ទៀតតាមរយៈសេវាកម្មអ៊ិនទើណេតនេះផងដែរ ដែលរាប់បញ្ចូល ប៉ុន្តែមិនបានកំនត់ចំពោះ, ការជួយសំរួលនូវមធ្យោបាយទាំងឡាយទៅនឹងការផ្ញើរសារដែលគ្មានប្រយោជន៍, ការផ្តួចផ្តើមនូវការរំខាន, បញ្ហាជាច្រើនមិនអាចកែខៃបាន, កាផ្ញើរសារគំរាមគំហែង, ការបដិសេធដែលវាយប្រហារចំពោះសេវាកម្ម និង ការសំងាត់របស់កម្មវិធីកុំព្យូទ័រដែលល្មើសទៅលើលក្ខខណ្ឌរបស់គេហទំព័រ REALESTATE.COM.KH និង សេវាកម្មដែលពាក់ពន្ឋ័។
គ-៤ ការដាក់កំហិតចំពោះមាតិការដែលបានផ្តល់អោយ
ការបង្កើតនូវពត៌មានដែលអាចធ្វើទៅបានចំពោះសេវាកម្មទាំងអស់ដែលបានផ្តល់អោយដោយគេហទំព័រ REALESTATE.COM.KHគឺប្រកបទៅដោយការរក្សាសិទ្ឋថតចំលង។ គ្មានពត៌មានទាំងឡាយណាដែលអាចត្រូវបានថតចំលង ទាំងមូល ឬក៏ដោយផ្នែកខ្លះៗនោះឡើយ និង អាចធ្វើទៅបានដោយការឆ្លងកាតនូវ់ប្រពន្ឋ័ផ្សព្វផ្សាយដទៃទៀត ប្រសិនបើមិនមាន ការយល់ព្រមជាលាយលក្ខណអក្សរដែលត្រូវបានទទួលពី REALESTATE.COM.KH។ អ្នកយល់ព្រមថាមិនកែឆ្នៃ, ធ្វើដូចគ្នា, ថតចំលង, លក់, ធ្វើអាជីវកម្ម, លក់ ឬ ធ្វើការជួញដូរឡើងវិញសំរាប់រាល់គោលបំនងពាណិជ្ជកម្ម, រាល់ការបែងចែក ឬ ការប្រើប្រាស់, ឬ ការចូលទៅកាន់សេវាកម្មគេហទំព័រ REALESTATE.COM.KH(រូមមានពត៌មាន, ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងឡាយ, និង លេខគណនី REALESTATE.COM.KHរបស់អ្នក។
ឃ- តើអ្វីដែលយើងអាចធ្វើវាបានដើម្បីបញ្ជាក់អោយច្បាស់ថាការសំងាត់នេះត្រូវបានអនុវត្ត
ឃ-១ យើងប្រហែលជានឹងលុបចោលនូវការភ្ជាប់ទំនាក់ទនងរបស់អ្នកទៅនឹងគេហទំព័រ និង ឬបញ្ជាក់នូវសិទ្ឋិការប្រគល់សិទ្ឋិទាំងឡាយ
ប្រសិនបើយើងជឿជាក់ថាការប្រើគេហទំព័រ REALESTATE.COM.KH របស់អ្នកអាចបំពានច្បាប់ ឬ មិនសមស្របជាមួយ គោលការណ៍នេះយើងអាចនឹង ៖
៨ដាស់តឿនអ្នកដោយការផ្ញើរសារ
៨បញ្ឈប់ជាបណ្តោះអាសន្នចំពោះការចូលទៅកាន់គេហទំព័ររបស់ REALESTATE.COM.KHដោយមិនមានការជូនដំណឹង
៨បញ្ជាក់ និង ផ្តល់អោយនូវពត៌មានដែលជាប់ពាក់ពន្ឋ័ទៅនឹងការ ផ្តល់សិទ្ឋិទាំងអស់ដូច ដែល បានកើតឡើងសមស្របនៅក្នុង កាលៈទេសៈទាំងឡាយ។
ឃ-២ គណនីរបស់សមាជិក, លេខសំងាត់ និង សន្តិសុខ
អ្នកនឹងទទួលនូវលេខសំងាត់មួយ និង ការរៀបចំគណនីដោយផ្អែកលើការបំពេញនូវដំនើរការចុះឈ្មោះទៅនឹងគេហទំព័ររបស់ REALESTATE.COM.KH។ អ្នកទទួលខុសត្រូវចំពោះភាពដែលជឿទុកចិត្តបានចំពោះលេខសំងាត់ និង គណនី និង ប្រកបដោយការទទួលខុសត្រូវទាំងស្រុងចំពោះគ្រប់សកម្មភាពដែលបានកើតឡើងស្ថិតនៅក្រោមលេខសំងាត់ ឬក៏គណនីរបស់អ្នក។ អ្នកយល់ព្រមអោយមានការបញ្ជាក់ភ្លាមៗពីគេហទំព័រ នូវរាល់ការប្រើប្រាស់ដែលមិនបានផ្តល់សិទ្ឋិអោយប្រើប្រាស់នូវលេខសំងាត់ ឬគណនី ឬ ការបំពានទៅនិងសន្តិសុខ
ង- ម្ចាស់កម្មសិទ្ឋិ
ង-១ រាល់ពត៌មានដែលបានបញ្ជូនមកកាន់គេហទំព័រ REALESTATE.COM.KHត្រូវបានគ្រប់គ្រងដោយ និង ជាកម្មសិទ្ធរបស់ REALESTATE.COM.KH ហើយយើងខ្ញុំមានសិទ្ធចេញផ្សាយរឺមិនចេញផ្សាយក្រោយពីការពិចារណាលើការស្នើសុំអោយដាក់ផ្សាយ ។
ង-២ REALESTATE.COM.KHធានាចំពោះពត៌មានទាំងឡាយនឹងមិនត្រូវបានប្រើប្រាស់ ឬ កាន់កាប់ដោយមិនត្រឹមត្រូវឡើយ។
ង-៣ មិនមាននូវផ្នែកណាមួយរបស់គេហទំព័រ REALESTATE.COM.KHអាចត្រូវបានបង្កើតឡើងវិញ ឬ បានបញ្ជូននូវរាល់ទំរង់ បែបបទ ឬ មធ្យោបាយទាំងឡាយណាមួយឡើយ ដោយរួមមាន ការថតចំលង, ការស្គែនរូបភាព, ការផ្ទុក ឬ ការថតជាសំលេង ទុកដោយមធ្យោបាយទាំងឡាយនៅក្នុងរូបភាព ឬជាការផ្សព្វផ្សាយតាមវិទ្យុ ឬ ការបញ្ជូនតាមរយៈលក្ខណៈកណ្តាលនៃផ្នែក នីមួយៗរបស់គេហទំព័រ REALESTATE.COM.KHដោយមធ្យោបាយអេឡិចត្រូនិចទាំងឡាយ និង ប្រសិនបើ ឬ មិនថិតឋេរ ឬដោយប្រការចៃដន្យណាមួយទៅនឹងការប្រើប្រាស់ខ្លះៗដទៃទៀតរបស់គេហទំព័រ REALESTATE.COM.KHដោយមិនមាន ការបញ្ជាក់យល់ព្រមជាលាយលក្ខណអក្សរពីអ្នកម្ចាស់ថតចំលង។
ង-៤ ការសំរបសំរួលចំពោះពត៌មានទាំងឡាយ, ការបកប្រែចំពោះផ្នែកទាំងមូលរបស់គេហទំព័រ REALESTATE.COM.KH ប្រើការបញ្ចូលទិន្នន័យទាំងឡាយមានដូចជា ឈ្មោះ, អាស័យដ្ឋាន និង លេខទូរសព្ទ័ សំរាប់រាល់គោល បំនងដទៃទៀតជាជាង ការប្រើប្រាស់ធម្មតា និង ការប្រើប្រាស់ដែលអាចទទួលយកបានពី សៀវភៅរាយឈ្មោះ ដែលត្រូវបានហាមឃាត់ និង ប្រហែលអាចជាកម្មវត្ថុធ្វើអោយអ្នកអាក់អន់ចិត្ត ចំពោះការ កាត់ទោសពីលទ្ឋផលដែលស្ថិតនៅក្នុងសកម្មភាពផ្លូវច្បាប់។
ង-៥ សិទ្ឋិថតចំលងជាសារធារណត្រូវបានរក្សាសិទ្ឋិដោយ REALESTATE.COM.KH
ង-៦ និមិត្តសញ្ញា, ឧបករណ៍, ពាក្យសំគាល់, ការរួមបញ្ចូលគ្នាដែលតទៅនេះ មាននៅទីនេះដែលមានដូចជា ម៉ាកសញ្ញា, ឬ និមិត្តសញ្ញាសេវាកម្មរបស់ REALESTATE.COM.KH
ច- ការប្រកាសផ្សាយនូវអចលនាវត្ថុ
ច-១ ការប្រកាសផ្សាយនូវអចលនាវត្ថុ នឹងត្រូវបានរក្សាទុកនៅអំឡុងពេលយូរ រឺទៅតាមការត្រូវការរបស់អ្នកប្រើប្រាស់ និង REALESTATE.COM.KH
ច-២ ការរៀបចំចាត់ចែងប្រកាសផ្សាយនូវអចលនាវត្ថុ និង មាតិការដទៃទៀតពីគេហទំព័រ REALESTATE.COM.KH គឺត្រូវបានផ្អែកលើពត៌មានចុងក្រោយបង្អស់ដែលទទួលបានពីអ្នកប្រើប្រាស់ ។ នៅខណៈពេលដែលរាល់ការយកចិត្តទុកដាក់ ត្រូវបាន ធ្វើឡើងនៅក្នុងការចងក្រងរបស់គេហទំព័រ REALESTATE.COM.KH។ យើងខ្ញុំមិនទទួលខុសត្រូវ ត្រូវ រឺ មិនជាប់ពាក់ពន្ឋ័ជាមួយនិងការខាតបង់គ្រប់ប្រភេទនោះទេ សូម្បីតែការកើតឡើងជាលទ្ឋផលពីកំហុសឆ្គងទាំងឡាយ, ភាពមិនត្រឹមត្រូវ ឬ ការបំភ្លេចចោលដែលជាប់ទាក់ទងទៅនឹង រាល់ការចូលរួមអ្វីក៏ដោយ។ REALESTATE.COM.KH សូមទទួលយកនូវ ផ្តល់ដំណឹងអំពីកំហុសឆ្គង,ភាពមិនត្រឹមត្រូវ ឬ ភាពមិនសមរម្យគ្រប់ ប្រភេទនៅក្នុងគេហទំព័រ REALESTATE.COM.KH ជាលាយលក្ខណអក្សរ។
ច-៣ អ្នកផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ដែលស្នើសុំការប្រកាសផ្សាយនូវអចលនាវត្ថុដែលត្រូវបានដាក់នៅលើ គេហទំព័រ REALESTATE.COM.KH គឺត្រូវទទួលខុសត្រូវសំរាប់ភាពត្រឹមត្រូវ និង ពត៌មានទាំងឡាយពីការប្រកាសផ្សាយនូវអចលនាវត្ថុផ្ទាល់របស់ពួកគេ, និង រាល់ការទាមទារទាំងអស់, ការខាតបង់, តំលៃ, ចំណាយ ឬការខូចខាតអ្វីក៏ដោយពីការប្រព្រឹត្តពីបុគ្គល (ដោយផ្ទាល់ឬ ប្រយោល) ពីសារធារណៈ និង មាតិការរបស់ ការប្រកាសផ្សាយនូវអចលនាវត្ថុ។ REALESTATE.COM.KH មានបំនងផ្តល់អោយ នូវពត៌មានដែលត្រឹមត្រូវ, ប៉ុន្តែមិនស្ថិតនៅក្នុងមធ្យោបាយទទួលខុសត្រូវសំរាប់ភាពត្រឹមត្រូវ និង មាតិការទាំងឡាយសំរាប់ ការប្រកាសផ្សាយនូវអចលនាវត្ថុនោះទេ។ ហេតុដូច្នេះហើយ REALESTATE.COM.KH និង បុគ្គលិកទាំងអស់ និង ភ្មាក់ងារបស់ខ្លួន និងមិនទទួលខុស ត្រូវនូវរាល់ការទាមទារ, ការខាតបង់, តំលៃ, ការចំណាយនូវរាល់ការខូចខាត, ការរំលោភលើកម្មសិទ្ឋិបញ្ញា និង ការបង្ខូច កេរ្តិ៍ឈ្មោះ)ដែលជាប់ទាក់ទងទៅនឹង ការប្រកាសផ្សាយនូវអចលនាវត្ថុណាមួយឡើយ។