Cambodia Property Expo

Login Form

 
Hotel-For-Sale-Banner 123.jpg
Banner

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday981
mod_vvisit_counterYesterday2184
mod_vvisit_counterThis week14926
mod_vvisit_counterLast week79693
mod_vvisit_counterThis month135493
mod_vvisit_counterLast month205520
mod_vvisit_counterAll days1589375

We have: 6 guests, 13 bots online
Your IP: 184.73.74.47
 , 
Today: May 24, 2013

Property News

អ្នកជំនាញអចលនទ្រព្យនៅតែមានសុទិដ្ឋិនិយមចំពោះវិស័យអចលនទ្រព្យក្រោយការបោះឆ្នោត

អត្ថបទនេះ ដកស្រង់ទាំងស្រុងពី www.Postkhmer.com     Thursday, 02 May 2013

ភ្នំពេញ: អ្នកជំនាញផ្នែកអចលនទ្រព្យភាគច្រើនបានគិតថា តម្លៃអចលនទ្រព្យនៅក្រោយពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាពេលខាង មុខនឹងនៅតែមានស្ថិរភាព និងកំណើនដូចដើមឆ្នាំនេះដដែលបើទោះបីជាការបោះឆ្នោតនាពេលកន្លង មកធ្លាប់បានធ្វើឲ្យវិស័យនេះជាប់គាំងក៏ដោយ។

លោក គុយវ៉ាតអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យVTrust បានប្រាប់ថាបើយើងក្រឡេកទៅមើលទំនោរនិងស្ថានភាពនយោបាយពេល បច្ចុប្បន្ននេះធៀបនឹងការបោះឆ្នោតនៅអាណត្តិមុនៗគឺមានភាពខុស ប្លែកគ្នាច្រើន។ពីមុនប្រជាជន ក៏ដូចជាអ្នកវិនិយោគតែងមានការភ័យខ្លាចនៅពេលការបោះឆ្នោតឈានមក ដល់ប៉ុន្តែពេលនេះពួកគេក៏ដូចជាអ្នកវិនិយោគមិនមានអារម្មណ៍ ភ័យខ្លាចនោះទេ។

លោកបានអះអាងថា៖«ដោយសារកត្តាស្ថិរភាពនយោបាយនិងកំណើន សេដ្ឋកិច្ចមានភាពរឹងមាំព្រមទាំងការហូរចូលមកយ៉ាងច្រើននូវ វិនិយោគិនពីក្រៅប្រទេសនោះបានធ្វើឲ្យទំនុកចិត្តក្នុងវិស័យ អចលនទ្រព្យកើនឡើង។ តែទោះបីជាយ៉ាងណា អារម្មណ៍ភ័យខ្លាចនៅតែមានតិចតួច ហេតុនេះបើស្ថានភាពនយោបាយមានភាពមិនល្អក្រោយការបោះឆ្នោតវានឹង មានផលប៉ះពាល់ដល់វិស័យនេះ ដែរ ព្រោះនយោបាយនិងសេដ្ឋកិច្ចតែងតែដើរទន្ទឹមគ្នាជានិច្ច»

លោក សនសៀបនាយកគ្រប់គ្រងទូទៅក្រុមហ៊ុនឃី រៀលអេស្ទេតបានយល់ស្របនឹងការលើកឡើងរបស់លោក គុយវ៉ាត ដែរដោយលោកនិយាយថាក្រោយការបោះឆ្នោតវិស័យអចលនទ្រព្យនឹងមិនមាន បញ្ហាអ្វីទេពិសេសតម្លៃវានឹងកើនឡើងទៀតជាមិនខាន ពីព្រោះបើយើងមើលស្ថានភាពជាក់ស្តែងនៅពេលនេះឃើញថាអ្នកនយោបាយនៅ កម្ពុជាមានភាពចាស់ទុំអស់ហើយ។លោកបានបន្តថាបច្ចុប្បន្នក្រុមហ៊ុន ដែលផ្តល់សេវាកម្មទាក់ទងវិស័យអចលនទ្រព្យនៅក្រៅប្រទេសកំពុងហូរចូល មកកម្ពុជាកាន់តែច្រើនឡើងដោយសារគេមើលឃើញថា នយោបាយនិងសេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំ។

លោកបានអះអាងថា៖«ក្រោយការបោះឆ្នោតខ្ញុំជឿជាក់ថាតម្លៃ អចលនទ្រព្យនឹងនៅតែកើនឡើងហើយប្រសិនបើមានការជាប់គាំងផ្នែកនយោបាយ ក៏វាមិនចំណាយពេលយូរដែរ»

លោក ប៉ូ អ៊ាវគង់ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនអេស៊ា រៀលអេស្ទេតបានសម្តែងនូវការប្រុងប្រយ័ត្ននៅពេលដែលនិយាយដល់បញ្ហា នេះដោយលោកបានប្រាប់ថាការបោះឆ្នោតគឺជារឿងនយោបាយដែលយើងពិបាក ក្នុងការទស្សន៍ទាយណាស់ប៉ុន្តែយើងអាចវិភាគទៅលើបញ្ហាចំនួន២ គឺទី១បើការបោះឆ្នោតដំណើរការទៅដោយរលូនវានឹងធ្វើឲ្យវិស័យនេះ ដំណើរការទៅមុខយ៉ាងរលូននិងទី២ប្រសិនបើការបោះឆ្នោតមានការរំខាន ដោយកុបកម្មនានានោះវាអាចនឹងធ្វើឲ្យវិស័យនេះមានផលរំខានខ្លះឬ នៅទ្រឹងមួយរយៈតែប៉ុណ្ណោះ។

លោកបញ្ជាក់ថា៖«ជនបរទេសដែលមានបំណងចង់ទិញអចលនទ្រព្យនៅកម្ពុជា នៅពេលនេះកំពុងមានការប្រុងប្រយ័ត្នដោយសារតែពួកគេភាគច្រើននៅ រង់ចាំមើលកត្តាសេដ្ឋកិច្ចនយោបាយនិងស្ថិរភាពសង្គមក្រោយការបោះឆ្នោត ប៉ុន្តែអ្នកវិនិយោគក្នុងស្រុកពួកគេមិនរង់ចាំមើលទៀតទេ»

ចំណែកលោក នួនរិទ្ធី នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនអចលនទ្រព្យប៊ុណ្ណារៀលធី គ្រុប បានប្រាប់ថាក្រោយការបោះឆ្នោតនៅខែកក្កដាខាងមុខវិស័យអចលនទ្រព្យ នឹងស្ថិតនៅទ្រឹងមួយរយៈដោយសារអ្នកវិនិយោគរង់ចាំមើលស្ថានភាព នយោបាយនិងសេដ្ឋកិច្ចរបស់យើងហើយប្រសិនបើរាជរដ្ឋាភិបាលរៀបចំ គណៈរដ្ឋមន្ត្រីបានឆាប់រហ័សនោះ អ្វីៗនឹងដំណើរការលឿនទៅតាមនោះដោយស្វ័យប្រវត្តិ។

លោកបានបញ្ជាក់ថា៖«ទោះបីជាយ៉ាងណាយើងសង្ឃឹមថាស្ថានភាពនយោបាយ នៅតែល្អដូចពេលបច្ចុប្បន្ននេះហើយប្រសិនបើស្ថិរភាពនយោបាយ សេដ្ឋកិច្ចនៅតែល្អក្រោយការបោះឆ្នោតវិស័យអចលនទ្រព្យនឹងមានភាព កាន់តែប្រសើរ» លោកបន្តថា៖«ប្រសិនបើយើងពិនិត្យមើលជាទូទៅអ្វីៗមិនមាន ផលអវិជ្ជមាននោះទេបើទោះជាគម្រោងមួយចំនួនកំពុងរង់ចាំមើលក្រោយការ បោះឆ្នោតក៏ដោយ»

ពហុកីឡដ្ឋានមរតកតេជោនឹងចាប់សាងសង់មុនចូលឆ្នាំខ្មែរ

ដកស្រង់អត្ថបទអំពីគេហទំព័រ www.PostKhmer.com   Thursday, 21 March 2013

ភ្នំពេញ: ពហុកីឡដ្ឋានជាតិមួយដែលមានឈ្មោះថា «ពហុកីឡដ្ឋានជាតិមរតកតេជោ»ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌ ឫស្សីកែវលើទំហំដីជាង៨០ហិកតានិងដែលជាកម្មសិទ្ធិរបស់លោកឧកញ៉ាលី យ៉ុងផាត់ គ្រោងនឹងបញ្ចុះបឋមសិលានិងបើកការដ្ឋានសាងសង់នៅថ្ងៃទី១២ ខែមេសាឆ្នាំ២០១៣ មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាតំណាងគណ:កម្មការសាងសង់បានឲ្យដឹងថាពហុកីឡដ្ឋានជាតិថ្មី នេះត្រូវបានគូសប្លង់ដោយជនជាតិខ្មែរ និងតាមរចនាប័ទ្មខ្មែរថែមទៀតផងដោយអាចផ្ទុកមនុស្សបានជាង១០ម៉ឺន នាក់ហើយមានបំពាក់តាំងពីប្រព័ន្ធភ្លើងគ្រប់គ្រាន់មានទីលានប្រកួត កីឡាបាល់ទាត់ បាល់បោះ បាល់ឱប ប៉េតង់ អត្តពលកម្ម ហែលទឹកដែលគោរពទៅតាមស្តង់ដារបច្ចេកទេសអន្ដរជាតិទាំងអស់។

លោក វ៉ាត់ ចំរើន ជាអនុប្រធាននៃអនុគណៈកម្មការត្រួតពិនិត្យការសាងសង់ និងអនុគណៈកម្មការវាយតម្លៃដីធ្លីនិងសំណង់ ផងនោះបានបញ្ជាក់ឲ្យដឹងថា ពហុកីឡដ្ឋានដ៏ថ្មីទំនើបមួយនេះនឹងសាងសង់នៅលើផ្ទៃដីទំហំជាង៨០ ហិកតាដែលមានទីតាំងស្ថិតនៅភាគខាងកើតឆៀងខាងជើងរាជធានីភ្នំពេញ (នៅតំបន់ស្ពានលោកឧកញ៉ា លី យ៉ុងផាត់)។

លោកអគ្គលេខាធិការរបស់ NOCC រូបនេះបានមានប្រសាសន៍ថា៖ «ផ្ទៃដីប្រមាណ៦០ភាគរយនៃផ្ទៃដីទាំងមូលនឹងគ្របដណ្តប់ទៅដោយ តំបន់បៃតងដោយមានដើមឈើស្មៅនិងសួនច្បារជាដើម រីឯផ្ទៃដី៤០ភាគរយទៀត គឺជាសំណង់កីឡដ្ឋានដែលមានការិយាល័យនិងទីលានកីឡាចម្រុះជាច្រើន»

ទាក់ទងនឹងដំណើរការនៃការសាងសង់លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ការដ្ឋាននឹងចាប់ឡើងនៅខែមេសាឆ្នាំ២០១៣នេះហើយលោកមិនទាន់ហ៊ាន អះអាងថា វានឹងត្រូវបញ្ចប់នៅពេលណានោះទេ។ ប៉ុន្តែការសាងសង់នៅលើកីឡដ្ឋានដ៏ទំនើបនេះ នឹងប្រព្រឹត្តទៅជាច្រើនដំណាក់កាល ហើយការប្រើប្រាស់នឹងធ្វើឡើងជាបណ្តើរៗទៅតាមផ្នែកដែលបានសាងសង់ រួចរាល់ហើយ។ រីឯគម្រោងនៃការសាងសង់ទាំងអស់នឹងត្រូវបានត្រួតពិនិត្យជាលក្ខណៈ ស្តង់ដារអន្តរជាតិ។

តម្លៃនៃគម្រោងមិនត្រូវបានបង្ហើបឲ្យដឹងជាផ្លូវការឡើយ ប៉ុន្តែបើតាមវិស្វករជំនាញការសាងសង់ពហុកីឡដ្ឋានតាមបទដ្ឋាន អន្តរជាតិគ្រោងចំណាយទឹកប្រាក់ជាង២០០លានដុល្លារអាមេរិកឯណោះ។លោក បានបញ្ជាក់ថា៖ «ក្រៅពីសក្តានុពលខាងលើ ពហុកីឡដ្ឋានមរតកតេជោមានកន្លែងអន្តេវេសិកដ្ឋានសម្រាប់កីឡាករ កីឡាការិនីហូបចុកស្នាក់នៅជាង៣០០នាក់ទៀតផង។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ពហុកីឡដ្ឋានជាតិមរតកតេជោ» នឹងក្លាយជាពហុកីឡដ្ឋានថ្មីដ៏ទំនើបមួយដែលជាសំណង់ប្រវត្តិ សា្រស្តក្នុងសម័យតេជោហើយសមស្របទៅតាមបទដ្ឋានអន្តរជាតិ ដោយ NOCC គឺជាម្ចាស់គម្រោងក្រោមកិច្ចសហការជាមួយសាលារាជធានីភ្នំពេញ៕

ការតាំងពិព័រណ៍អចលនទ្រព្យអន្តរជាតិលើកទី១នៅកម្ពុជា

ដកស្រង់អត្ថបទពីគេហទំព័រ www.Postkhmer.com Thursday, 21 March 2013

ភ្នំពេញ : ការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យសំណង់នៅកម្ពុជាក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះបានបង្ហាញឲ្យឃើញថា មានសំណង់ខ្ពស់ៗនិងធំៗជាច្រើនបានកើតឡើងនៅកម្ពុជា ហើយនៅពេលខាងមុខឆាប់ៗនេះគេនឹងឃើញមានគម្រោងធំៗជាច្រើនបញ្ចប់ ការសាងសង់ដូចជា អគារធនាគារវឌ្ឍនៈ គម្រោង Olympia City គម្រោង Riviera ទីក្រុងរណប Camko City និង Grand Phnom Penh ជាដើម។ ដោយមានកិច្ចគាំទ្រ និងសហការគ្នាជាមួយក្រសួងពាណិជ្ជកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសមាគមអ្នកសាងសង់កម្ពុជាក្រុមហ៊ុន AMB Events នឹងរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍មួយដែលមានលក្ខណៈអន្តរជាតិឈ្មោះ ថា ពិព័រណ៍អចលនទ្រព្យ(Cambodia Property Expo 2013) និងពិព័រណ៍សំណង់ ឆ្នាំ២០១៣ (CAMBUILD'13) នៅថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០១៣ខាងមុខនៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និបាតកោះពេជ្រ។ លោក នួន វាសនា អ្នកប្រតិបត្តិគម្រោងក្រុមហ៊ុន AMB Events បានប្រាប់ថា ការតាំងពិព័រណ៍ខ្នាតអន្តរជាតិខាងលើរៀបចំឡើងក្នុងគោលបំណងឲ្យ ក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅប្រទេសដែលបើកបម្រើសេវាកម្មទាក់ទងវិស័យសាងសង់ និងអចលនទ្រព្យដាក់បង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួន។ ការតាំងពិព័រណ៍ខាងលើនឹងមានក្រុមហ៊ុនចូលរួមប្រហែល៣០០ មកពីប្រទេសផ្សេងគ្នាដូចជា ម៉ាឡេស៊ី សិង្ហបុរី ថៃ វៀតណាម ចិន កូរ៉េ ជប៉ុន និងឥណ្ឌា...។ លោក Benjamin Yeo នាយកគ្រប់គ្រងកម្មវិធីនៃក្រុមហ៊ុនរៀបចំពិព័រណ៍អន្តរជាតិ AMB Events បាននិយាយថាព្រឹត្តិការណ៍តាំងពិព័រណ៍នាពេលខាងមុខនេះនឹងមាន លក្ខណៈជាអន្តរជាតិដោយមានក្រុមហ៊ុនមកពីប្រទេសនានាជាច្រើនចូលរួម ។ លោកបានថ្លែងថា៖«វិស័យសំណង់នៅកម្ពុជាមានសន្ទុះរីកចម្រើនដ៏ ខ្លាំងក្លាចាប់តាំងពីឆ្នាំ២០១០មកស្របពេលដែលអ្នកវិនិយោគធំៗនៅ លើពិភពលោកបាននិងកំពុងសម្លឹងរកមើលប្រទេសណាដែលពួកគេអាចដាក់ទុន វិនិយោគបានហើយកម្ពុជាបានក្លាយជាគោលដៅមួយដ៏សំខាន់របស់ពួកគេ»។ លោក គឹម ហ៊ាង នាយកក្រុមហ៊ុនខ្មែរ រៀលអេស្ទេត បាននិយាយថា ពិព័រណ៍នេះមានសារៈសំខាន់ណាស់ ទី១ជាព្រឹត្តិការណ៍សម្រាប់អ្នកមានវិជ្ជាជីវៈជួបគ្នាដើម្បីចែក រំលែកចំណេះដឹងនិងបទពិសោធទី២ជាជំនួបរវាងអ្នកផលិតនិងអ្នកសាង សង់និងទី៣ជាឱកាសរបស់អ្នកលក់ក្នុងការបង្ហាញនូវផលិតផលថ្មីរបស់ ដល់អតិថិជន។ លោកបានបញ្ជាក់ថា៖«ខ្ញុំគាំទ្រឲ្យមានការរៀបចំពិព័រណ៍បែបនេះ ជារៀងរាល់ឆ្នាំ។ ប៉ុន្តែខ្ញុំគិតថាព្រឹត្តិការណ៍តាំងពិព័រណ៍នាពេលកន្លងមកហាក់ មិនសូវមានអ្វីប្រែប្រួលនោះទេព្រោះវាថ្មីពេកសម្រាប់កម្ពុជា»។ លោក សន សៀប នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន ឃី រៀលអេស្ទេត បានលើកឡើងថាពិព័រណ៍នេះពិតជាល្អ ព្រោះវាជួយលើកស្ទួយវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា។ព្រឹត្តិការណ៍នេះជាឱកាសសម្រាប់បង្ហាញជូន ភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីឲ្យពួកគេដឹងថា កម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំងលើផ្នែកសាងសង់និងអចលនទ្រព្យ។ លោកបន្តថាវាក៏ជាឱកាសដែលអ្នកតាំងពិព័រណ៍បង្ហាញផលិតផលថ្មី របស់ពួកគេទៅកាន់អតិថិជនដែលជាក្រុមហ៊ុនសំណង់ ឬអ្នកសាងសង់ដើម្បីពួកគេអាចសហការគ្នានៅពេលអនាគតផងដែរ៕

សាលា​រាជ​ធានី​ភ្នំពេញ​ប្រកាស ពី​ការ​សាង​សង់​ផ្លូវ​ក្រោម​ដី និង​មាន​ហាង​លក់​ទំនិញ

View link: http://www.phnompenh.gov.kh/kh/news---3921.html

រាជធានីភ្នំពេញ ៖ សាលារាជធានីភ្នំពេញកាលពីថ្ងៃ៤ មីនា បានចេញសេចក្តីជូនដំណឹងថា រាជរដ្ឋាភិបាលបានសម្រេចតាមរយៈលិខិតលេខ៦៥០ សជណ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ប្រគល់សិទ្ធិជូនក្រុមហ៊ុន តាន់ ស្រ៊ី ឆេន អីុញ (ធី អេស ស៊ី អាយ) ដើម្បីធ្វើការអភិវឌ្ឍសាងសង់ផ្លូវក្រោមដី រួមមានហាងលក់ទំនិញ និងហាងលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗ មានបណ្តោយ៤៤៧ម៉ែត្រ ទទឹង២៣ម៉ែត្រ តភ្ជាប់ពីអគារ TSCLK ទៅដល់មុខស្តុបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះនៅកោះពេជ្រ ដោយឆ្លងកាត់ផ្លូវសំខាន់ៗមួយចំនួនដូចជា តាមបណ្តោយផ្លូវមុខរដ្ឋសភា នៅក្បែរអគារណាហ្គាវើលឆ្ពោះទៅទីស្តីការក្រសួងការបរទេស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បច្ចុប្បន្ននេះ ដើម្បីអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាលខាងលើ ក្រុមហ៊ុន តាន់ ស៊ី ឆេន អីុញ (ធី អេស ស៊ីអាយ) ក៏បានចាប់ផ្តើមសាងសង់ និងបានហ៊ុមព័ទ្ធការដ្ឋានសំណង់ដោយប្រើប្រាស់ចិញ្ចើមផ្លូវមួយភាគបី នៃផ្លូវ ។

សេចក្តីជូនដំណឹងក៏បានសូមឱ្យបងប្អូនប្រជា ពលរដ្ឋទាំងអស់ និងក្រសួងស្ថាប័នដែលប៉ះពាល់ដោយសារការដ្ឋាននេះ មេត្តាយោគយល់អធ្យាស្រ័យ និងសហការដោយក្តីអនុគ្រោះ ។ សាលារាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមសហការសំដៅរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅរាជធានីភ្នំពេញ ៕

ក្រសួងរៀបចំដែនដី និងអង្គការសង្គមស៊ីវិល ពិគ្រោះគ្នាអំពី “សៀវភៅសដីធ្លី”

Thursday, 17 January 2013 11:38 ដោយដើមអម្ពិល៖ ID-079

ភ្នំពេញ៖ នៅព្រឹកថ្ងៃ១៧ ខែមករា ឆ្នាំ២០១៣នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្ថានប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល បានរួមគ្នា ធ្វើសិក្ខាសាលាមួយស្តីអំពីពិគ្រោះយោបល់ លើសេចក្តីព្រាងបឋម គោលនយោបាយដីធ្លីទូលំទូលាយ “សៀវភៅសដីធ្លី” នៅសណ្ឋាគារសាន់វ៉េ។ គោលបំណងរបស់សិក្ខាសាលា គឺធ្វើឡើងដើម្បីជំរុញការកសាងឯកសារគោលនយោបាយដីធ្លី ឬហៅថា “សៀវភៅសដីធ្លី” របស់រាជរដ្ឋាភិបាល សំដៅបន្តការគ្រប់គ្រង និងការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព ផលិតភាព និងនិរន្តរភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិនាពេលបច្ចុប្បន្ន សម្រាប់មនុស្សជំនាន់ក្រោយទៀត។ សៀវភៅសដីធ្លី គឺជាកម្រងឯកសារមួយ ដែលវិភាគនូវស្ថានភាព នៃការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិ នាពេលបច្ចុប្បន្ន ក្រោយពីការដាក់ចេញនូវគោលនយោបាយ និងបទប្បញ្ញត្តិនានាតាមវិស័យ និងបញ្ហាប្រឈមចំពោះមុខ ឬយូរអង្វែងដែលក្រសួង និងស្ថាប័នពាក់ព័ន្ធបានជួបប្រទះ ហើយឈានទៅរកការកំណត់ផែនការសកម្មភាព ដើម្បីអនុវត្តន៍ឲ្យបានសម្រេច នូវគោលដៅចុងក្រោយ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺការគ្រប់គ្រង ការប្រើប្រាស់ និងការបែងចែកដីធ្លី និងធនធានធម្មជាតិប្រកបដោយសមធម៌ តម្លាភាព ប្រសិទ្ធភាព និងនិរន្តរភាព ដែលរួមចំណែកកាត់បន្ថយភាពក្រីក្រ ធានាបានសន្តិសុខស្បៀង និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូប នៅទូទាំងប្រទេសកម្ពុជា។ សូមបញ្ជាក់ថា សិក្ខាសាលានេះ មានការរឹតត្បិតមិនឲ្យអ្នកសារព័ត៌មានទទួលព័ត៌មានបាន ទូលំទូលាយឡើយ សូម្បីឈ្មោះមន្រ្តី និងឈ្មោះអង្គការសង្គមស៊ីលដែលចូលរួមប្រជុំ ក៏មិន បានឲ្យដឹងដែរ។ គួរបញ្ជាក់ផងដែរថា កាលពី១០ឆ្នាំមុន រាជរដ្ឋាភិបាល បានសម្រេចនូវឯកសារយុទ្ធសាស្ត្រគោលនយោបាយដីធ្លី ដែលឆ្លុះបញ្ចាំងនូវស្ថានភាព នៃការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ក៏ដូចធនធានធម្មជាតិ និងបញ្ហាដែលកើតមាន ដើម្បីធានាឲ្យមានការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ ឲ្យបានល្អប្រសើរ ដែលមានឈ្មោះថា “ក្របខណ្ឌយុទ្ធសាស្ត្រ នៃគោលនយោបាយដីធ្លី” ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០០២៕

គម្រោងអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វាបានចេញជារូបរាងហើយ

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

កោះសន្តិភាព ថ្ងៃសុក្រ ទី២១ ខែធ្នូ ឆ្នាំ២០១២ ម៉ោង ០៩:៣០

រាជធានីភ្នំពេញ ៖ ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីសាលារាជធានីភ្នំពេញ ក្រុមហ៊ុនឯកជនក្នុងស្រុកដ៏ធំមួយដែលទទួលបានការទុកចិត្តពី រាជរដ្ឋាភិបាល គឺក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ឧកញ៉ាពុង ឃាវសែ ហៅពុង សុវណ្ណ ដែលមានស្នាដៃធំៗជាច្រើនដូចជាអភិវឌ្ឍន៍ទីក្រុងរណបកោះពេជ្រ ស្ពានព្រះមុនីវង្សថ្មី ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសពេទ្យលោកសង្ឃ និងស្ពានអាកាសស្ទឹងមានជ័យពេលនេះបានបន្តការអភិវឌ្ឍទីក្រុង រណបថ្មីមួយទៀត រណបរាជធានីភ្នំពេញ គឺទីក្រុងរណបជ្រោយចង្វាលើផ្ទៃដីសរុប៣៨៧ហិកតា  ស្ថិតនៅសង្កាត់ព្រែកតាសេក និងសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ដែលបានចេញជារូបរាងជាបណ្តើរៗហើយ ។

នៅព្រឹកថ្ងៃទី២០ ធ្នូ ក្រុមហ៊ុនឯកជនមួយនេះដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធពីសាលា រាជធានីភ្នំពេញ បានរៀបចំធ្វើពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្សារទំនើបនៅតំបន់ ទីក្រុងរណបជ្រោយចង្វានោះ និងចែកផ្ទះជូនប្រជាពលរដ្ឋដែលប៉ះពាល់ឲ្យបានទទួលផ្ទះថ្មីនៅ តំបន់នោះផងដែរ ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន OCIC មន្ត្រីក្រោមឱវាទសាលារាជធានីភ្នំពេញ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ឧកញ៉ាពុង ឃាវសែ ប្រធានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានលើកឡើងថា ក្រុមហ៊ុន OCICបានអភិវឌ្ឍគម្រោងជាច្រើនប្រកបដោយជោគជ័យ រួមមាន គម្រោងធំៗទីក្រុងរណបកោះពេជ្រ គម្រោងអភិវឌ្ឍន៍តំបន់ពហុកីឡដ្ឋានអូឡាំពិក ផ្សារទំនើប សណ្ឋាគារ ភូមិវប្បធម៌ក្រុងសៀមរាប សួនកាណាឌីយ៉ា ។ល។ និងបានការទទួលស្គាល់ពីរាជរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋថា ក្រុមហ៊ុន OCIC ពិតជាក្រុមហ៊ុនមានលទ្ធភាព ទាំងថវិកា និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វានេះប្រកបដោយជោគជ័យដូចទី ក្រុងរណបកោះពេជ្រដែរ ។ ជាលទ្ធផលថ្ងៃទី១២ កញ្ញា ឆ្នាំ២០១១ ក្រុមហ៊ុន OCIC បានចុះកិច្ចសន្យាពីការជួលដីតំបន់ជ្រោយចង្វា ដើម្បីអភិវឌ្ឍន៍ជាទីក្រុងរណបជាមួយរាជរដ្ឋាភិបាលតំណាងដោយសាលារាជ ធានីភ្នំពេញ លើទំហំផ្ទៃដីប្រមាណ៣៨៧ហិកតា និងត្រូវអភិវឌ្ឍន៍ជា៤តំបន់ធំៗមាន ៖

១-តំបន់បៃតង ជាតំបន់សួនច្បារបៃតង សួនសត្វ ដើម្បីជាកន្លែងសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរអាចមកលំហែកម្សាន្តបាន ។២-តំបន់លំនៅឋានសម្រាប់មន្ត្រីរាជការដែលមានប្រាក់ចំណូលទាប អាចមានលទ្ធភាពទិញផ្ទះ ។៣-តំបន់អាស៊ាន ជាតំបន់ដែលក្រុមហ៊ុនបានត្រៀមដីសម្រាប់ជូនដល់ប្រទេសជាសមាជិក អាស៊ាន ដើម្បីអភិវឌ្ឍន៍ ពង្រឹងមិត្តភាព ចំណងទាក់ទងក្នុងតំបន់អាស៊ាន ដែលលំនាំនេះយកតាមប្រទេសចិននៅទីក្រុងណាននីង ។៤-តំបន់ពាណិជ្ជកម្ម និងលំនៅឋាន ។ ក្រុមហ៊ុននឹងអភិវឌ្ឍន៍តំបន់នេះដូចជាទីក្រុងកោះពេជ្រដែរ មានដូចជា លំនៅឋាន សាលារៀន មន្ទីរពេទ្យ ផ្សារទំនើប សណ្ឋាគារ អគារពាណិជ្ជកម្ម មជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ ។ល។

ឧកញ៉ាពុង ឃាវសែ បញ្ជាក់ថា ដោយមានការចង្អុលបង្ហាញពីសាលារាជធានីភ្នំពេញ ក្រុមហ៊ុន OCIC បានត្រៀមដី១២ហិកតាដើម្បីសាងសង់លំនៅឋាន និងផ្សារជូនប្រជាពលរដ្ឋដែលមានលំនៅឋានប៉ះពាល់ក្នុងតំបន់ អភិវឌ្ឍន៍៣៨៧ហិកតានេះ ។ ក្នុងគម្រោងសាងសង់លើដី១២ហិកតានេះដែរ ក្រុមហ៊ុនត្រៀមសាងសង់ផ្ទះល្វែងកូនកាត់ចំនួនជាង៧០០ល្វែង និងមានផ្សារធំចំនួន២ ។

ផ្ទះល្វែងនីមួយៗមានទទឹង៤,២ម៉ែត្រ បណ្តោយ១២ម៉ែត្រ និងមានកម្ពស់២ជាន់ ជាប្រភេទផ្ទះធ្វើពីបេតុងអារម៉េទាំងកម្រាល និងជញ្ជាំងមិនមានការរៀបឥដ្ឋអ្វីទេ ដែលមានអាយុកាលរាប់សិបឆ្នាំ ។ សព្វថ្ងៃ ក្រុមហ៊ុនសាងសង់សម្រេចបាន២០ល្វែងបាន១០០%  ឯ៤០ល្វែងបាន៦០% និង១០០ល្វែងបាន៣០% ។ ជាទូទៅក្នុងរយៈពេល១០ខែ ក្រុមហ៊ុនអាចសាងសង់បានពី២៥ទៅ៣០ល្វែង ដែលគម្រោងទាំងមូលអាចសម្រេចបាន១០០%នៅចុងឆ្នាំ២០១៤។

លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា ថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋយើងចូលរួម ធ្វើជាសាក្សី និងត្រៀមទទួលយកសមិទ្ធផលថ្មី១ទៀត គឺគម្រោងអភិវឌ្ឍន៍តំបន់ជ្រោយចង្វាក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលអនុវត្តដោយក្រុមហ៊ុន OCIC សហការជាមួយសាលារាជធានីភ្នំពេញ ។ ក្រុមហ៊ុន OCIC ជាក្រុមហ៊ុនក្នុងស្រុកមានស្នាដៃជាច្រើនក្នុងកាអភិវឌ្ឍទីក្រុង ដូចជា ទីក្រុងរណបកោះពេជ្រ ស្ពានអាកាស សំណង់អគារខ្ពស់ មជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម ។

លោកកែប ជុតិមា បញ្ជាក់ទៀតថា ធម្មតាការអភិវឌ្ឍតែងប៉ះពាល់ខ្លះៗទៅលើបងប្អូនដែលរស់នៅមិនរៀប រយ តែយើងមិនរាថយទេ ដោយរាជធានីភ្នំពេញមិនមែនសម្រាប់តែអ្នករស់នៅក្នុងរាជធានី ភ្នំពេញឬសម្រាប់បុគ្គលណាម្នាក់ទេ គឺសម្រាប់ប្រទេសជាតិទាំងមូល ដូច្នេះការអភិវឌ្ឍត្រូវតែដំណើរការជាចាំបាច់ ៕

ផ្សារទំនើបធំជាងគេ បំផុតនៅកម្ពុជា ចាប់ផ្តើមសាងសង់ ហើយគ្រោងបើក ដំណើរការនៅឆ្នាំ ២០១៤

Monday, 10 December 2012 17:01 ដោយ ៖ ដើមអម្ពិល Post ID-065

ភ្នំពេញ៖ផ្សារទំនើបធំជាងគេបំផុតនៅកម្ពុជា ដែលជាការវិនិយោគ ដោយក្រុមហ៊ុនជប៉ុន គ្រោងនឹងចំណាយទឹកប្រាក់ ប្រមាណ ២០០លានដុល្លារអាមេរិក បានចាប់ផ្តើមការដ្ឋានសាងសង់ ហើយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២។

ផ្សារទំនើបដែលធំជាងគេនៅកម្ពុជា មានឈ្មោះថា ផ្សារទំនើបអ៊ីអន ម៉ល ត្រូវសាងសង់លើផ្ទៃដី១០ ហិកតា ដែលជាការវិនិយោគ ដោយក្រុមហ៊ុនអ៊ីអន ខូអិលធីឌី របស់ជប៉ុន មានទីតាំងនៅស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាប់ស្ថានទូតរុស្ស៊ី និងសណ្ឋាគារ សូហ្វីតែល។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានថ្លែងក្នុងពិធីបើក ការស្ថានសាងសង ផ្សារទំនើបអ៊ីអន ថា សម្តេចអរគុណ ចំពោះវិនិយោគិនជប៉ុន ដែលជឿទុកចិត្ត និងបានធ្វើការវិនិយោគ នៅប្រទេសកម្ពុជា។ សម្តេចថ្លែងបន្តថា វិនិយោគិនជប៉ុន បានសិក្សាម៉ដ្ឋចត់ណាស់ លើការវិនិយោគនៅកម្ពុជា ជាក់ស្តែងប្រសិនប្រទេសកម្ពុជា គ្មានកម្លាំងនៃការទិញទំនិញធំនោះទេ ច្បាស់ណាស់ថា ក្រុមហ៊ុនជប៉ុនមិនហ៊ានចំណាយលុយ ជាច្រើនមកវិនិយោគសាងសង់ ផ្សារនេះនោះដែរ។

សម្តេចថ្លែងបញ្ជាក់ថា«វត្តមានរបស់ក្រុមហ៊ុនជប៉ុន ជាបណ្តើរនេះមិនជាការចៃដន្យ នោះទេ គឺជាការមើលឃើញ យ៉ាងច្បាស់អំពីការរីកចំរើន របស់កម្ពុជា ហើយក៏មើលឃើញ អំពីទិដ្ឋភាពទំាង ឡាយទាក់ទងនឹង ការវិនិយោគរបស់កម្ពុជាយើង»

ប្រធានក្រុមហ៊ុនអ៊ីអន ខូអិលធីឌី ដែលធ្វើការវិនិយោគផ្សារទំនើប អ៊ីអន លោក ម៉ូតុយ៉ា អូកាដា បានថ្លែងក្នុងសិន្និសីទស្តីពី ផ្សារទំនើបអ៊ីអន ថា ផ្សារទំនើបថ្មី ដែលចាប់ផ្តើមសាងសងនេះ នឹងក្លាយជាទីផ្សារទំនើប ដែលមានលក្ខណៈធំទូលាយ និងមានទំហំជាងគេ ដំបូងបង្អស់នៅប្រទេសកម្ពុជា ដោយនឹងនាំមកនូវបែបផែន នៃការរស់នៅថ្មី ជូនប្រជាពលរដ្ឋកម្ពុជា។

លោកបន្តថា ក្នុងផ្សារទំនើបនោះ នឹងមានផ្សារទំនើបចម្រុះ (GMS) ដែលមានហាងទំនិញស្នូល ក៏ដូចជាក្រុមហ៊ុន អាជីវកម្មហរិញ្ញវត្ថុទូទៅ ក្រុមហ៊ុនបំរើសេវាកម្ម និងហាងទំនិញឯកទេស ផ្សេងៗជាច្រើន។

ផ្សារទំនើបធំជាងគេដំបូងបង្អស់ នៅកម្ពុជានេះ មានទំហំផ្ទៃដី ប្រហែល ៦៨ពាន់ម៉ែត្រការ៉េ ទំហំក្រឡាផ្ទៃកម្រាល សំណង់សរុបប្រហែល ១០ម៉ឺនម៉ែត្រការ៉េ មានចំណតរថយន្តអាចដាក់ រថយន្តបាន ប្រហែល១.៤០០គ្រឿង ចំណតម៉ូតូប្រហែល ១.៦០០គ្រឿង ដែលមានចំនួនហាង ទំនិញប្រហែល ១៥០ ហាង ដែលគ្រោងនឹងបើក ដំណើរការនៅដើមឆ្នាំ២០១៤៕

Demand for satellite cities low: report

http://www.phnompenhpost.com/index.php/Real-Estate/demand-for-satellite-cities-low-report.html

Phnom Penh, which currently has six satellite cities under development, may be jumping the gun in terms of the demand for them, according to a new report from global real estate firm CBRE. 

In its latest MarketView report, CBRE says bluntly that currently “demand for satellite cities is low. Phnom Penh’s population is currently not willing to relocate to these developments often due to the lack of amenities and facilities.” 

Satellite cities are defined as a metropolitan area located in the vicinity of a large urban area, but which remains independent. Six satellite cities have been approved by the government, including Diamond Island satellite city in Tonle Bassac commune, Grand Phnom Penh International in Sensok, Camko City near Sensok, Boeung Kak Lake in Daun Penh, a future satellite city in Russey Keo district’s Chroy Chongva commune, and Ly Yong Phat’s satellite city along National Road 6. 

The CBRE report says that due to its proximity to the city Diamond Island “has been extremely successful. Good infrastructure linking the development to the city has created a popular destination among Phnom Penh residents. This has led to increased take-up of residential units and commercial space within the project.”

The report goes on to say that Camko City also saw high demand in the initial launch “although an over-supply of condominiums in line with the global financial crises led to a rapid decline. This along with legal complications led to the project being stalled.”

Tous Saphoeun, dean of the Architecture and Urban Planning Faculty of Mathematics, Sciences and Engineering of Pannasastra University of Cambodia, recently told Post Property that he thought the development of three of the huge projects is progressing well.

“First, Koh Pich (Diamond Island) is conclusively progressing and then Grand Phnom International is gradually finishing its own project. Finally, Camko City has been regularly and daily developed,” he said. 

However he went on: “Only Koh Pich is being marketed well among all the projects because it is the first development of an entertainment centre,” he said. 

CBRE says the challenges surrounding satellite cities are largely about matching the demand to the large supply being launched onto the market.

Phnom Penh currently has a land area of 678 square kilometres. The current supply of satellite cities accounts for 79 square kilometres, or an additional 12 per cent of urban land around Phnom Penh.

The report is optimistic in the long run however. “The satellite cities in Phnom Penh are all relatively new and at this time they all have the opportunity to become success stories. This can only be done with good planning, market knowledge and first-rate marketing.” 

David George, country manager for CBRE said: “Throughout South East Asia there are a number of cases where satellite cities have been successful: these include Muang Thong Thani in Bangkok, Saigon South in Ho Chi Minh and the Fort at Bonifacio in Manila. It has also been the case that these cities take time to develop; after a number of years they are now being seen as success stories.”

Real Estate Mondays launches

A group of local property agents has initiated a monthly gathering for real estate professionals and those interested in the industry to meet and share business ideas and industry insights. 
The first of the monthly gatherings, known as Real Estate Monday, was held this week at the Park Café Calmette, and included talks from local property luminaries including Cheng Kheng, the CEO of CPL Cambodia, and Kuy Vat, the CEO of VTrust Properties.
Other local companies involved with Real Estate Monday include Bonna Realty, Key Real Estate and Asia Real Estate Cambodia.  
The organisers of the event, which will be held on the first Monday of every month, said that for too long, real estate companies in Cambodia “have worked on their own projects without knowing what needs improving… to better benefit from the lucrative industry.”
The gathering intends to act as “a platform for active real estate players and related business bodies to provide ideas and share experiences in order to find out ways to boost this economic driver.”
As well as the notable speakers, Monday night also saw a presentation from a mortgage expert from ANZ Royal on providing finance to potential homeowners.
As well as boosting the local property industry, the gathering aims to involve everyone in examining how the industry, which “plays a key role in shaping society… can contribute to making our neighbourhoods, our cities and our societies better.”