+855 92 92 1000
Logo

អឹផាតមិុនសម្រាប់លក់ ក្នុង ៧ មករា

៧ មករា, ភ្នំពេញ

តម្លៃលក់$50,000

គម្រោង ខុនដូ Hexa

Hexa Condo គឺជាគម្រោងខុនដូទំនើបកម្ពស់ ៣១ ជាន់ស្ថិតនៅក្នុងខណ្ឌឫស្សីកែវដែល ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យមានមូលដ្ឋានមកពីកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃលំនៅដ្ឋានមានគុណភាពខ្ពស់និងសាមញ្ញស្របតាមយុគសម័យថ្មីនៃរាជធានីភ្នំពេញ។ Hexa Condoគឺជាគម្រោងចម្រុះដែលមានតម្លៃសមរម្យស្របតាមទីផ្សារ។ ក្រុមហ៊ុនអភិវឌ្ឍ SJS Construction & Development បានឈានជើងចូលក្នុងទីផ្សារអចលនទ្រព្យកម្ពុ ជាដំបូងបំផុតជាមួយគម្រោងបុរី SJS1 Borey ជាគម្រោងដែលទទួលបានការគាំទ្រច្រើនបំផុត ដោយ គម្រោងទាំងមូលត្រូវបានលក់ចេញអស់ក្នុងរយៈពេលដ៏ខ្លីបំផុត។

Hexa Condo មានទីតាំងស្ថិតនៅក្នុងខណ្ឌឫស្សីកែវ និងមានព្រំប្រទល់ជាប់ជាមួយខណ្ឌទួលគោក។ ទីតាំងនៃគម្រោងHexa Condo គឺ ពិតជាល្អមែនទែន វាអនុញ្ញាត​ឲ្យគម្រោងអាចលក់ ចេញក្នុងតម្លៃសមរម្យ​ ស្ថិតនៅក្នុងតំបន់ទីប្រជុំជន និងពាណិជ្ជកម្មផងដែរ ឧទាហរណ៍ ផ្សារទំនើប TK Avenue ហើយ​បន្ថែមពីនេះទៀតគម្រោងនេះក៏មាន ទីតាំងស្ថិតនៅក្បែរខណ្ឌ សែនសុខ ជាខណ្ឌមួយដែលកំពុងទទួលបានការរីកចម្រើនគួរឲ្យកត់សំគាល់ផងដែរជាមួយវត្តមាននៃ អគារពាណិជ្ជកម្ម និងផ្សារទំនើបធំៗ ដូចជា AEON Mall។ ខណ្ឌឫស្សីកែវ ស្ថិតនៅចន្លោះនៃតំបន់ ពាណិជ្ជកម្មក្នុងរាជធានីភ្នំពេញ និងតំបន់ជាយក្រុងដែលកំពុងមានការរីកចម្រើនខ្លាំង។

បច្ចុប្បន្ននេះ នៅក្នុងខណ្ឌឫស្សីកែវ​មានប្រជាជនរស់នៅប្រមាណ ១៨​ ម៉ឺននាក់។ ដោយមានទីតាំងស្ថិតនៅក្បែរ ខណ្ឌទួលគោក ជាខណ្ឌដែលកំពុងរីកចម្រើនលូតលាស់យ៉ាងឆាប់ រហ័សនោះ គម្រោង Hexa Condo គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រជាជនខ្មែរដែលមាន​ ជីវភាពកំរិតមធ្យម និងអ្នកធ្វើការដែលចង់បានការរស់នៅទំនើប និងទាន់សម័យ។ គម្រោង Hexa Condomក៏មានការិយាល័យទំនើបជាមួយការរចនា និងរៀ​បចំគួរឲ្យទាក់ទាញ សម្រាប់បំពេញតាមតម្រូវការផ្នែកអចលនទ្រព្យពាណិជ្ជកម្មនៅជុំវិញតំបន់នោះ។

ដោយធ្វើដំណើរតាមវិថីអង្គរ បន្ទាប់មកកាត់លើវិថី ម៉ៅសេទុង អ្នកនឹងចំណាយពេលធ្វើដំណើរត្រឹម ១០នាទីប៉ុណ្ណោះពី គម្រោងខុនដូ Hexa Condo ទៅកាន់តំបន់ពាណិជ្ជកម្មកណ្ដាលនៃរាជធានីភ្នំពេញ។ អ្វីដែលកាន់តែពិសេស អ្នកមិនចាំបាច់ត្រូវធ្វើដំណើរទៅតំបន់កណ្ដាលទីក្រុងដើម្បីទិញឥវ៉ាន់ ឬទទួលសេវាកម្មអ្វីមួយនោះទេ ដោយសារតែទីតាំងនៃគម្រោង Hexa Condo ព័ទ្ធជុំវិញទៅដោយ ហាងលក់ទំនិញ និងកន្លែងផ្ដល់សេវាកម្មជាច្រើនដែលមានចម្ងាយត្រឹម ២ ឬ ៣ នាទីប៉ុណ្ណោះ។

អ្វីដែលកាន់តែពិសេស គម្រោងខុនដូ Hexa Condo មានទីតាំងស្ថិតនៅក្បែរសាលារៀនជាច្រើនទាំងសាលារៀនជាតិ និងអន្ដរជាតិ មានដូចជា៉៖ Golden Gate International School, Western International School, Beijing International School, Paññāsāstra International School និងPaññāsāstra University of Cambodia។ ជាមួយគ្នានេះដែរ ពីគម្រោង Hexa Condo អ្នកក៏អាចធ្វើដំណើរបានយ៉ាង ងាយស្រួលនៅលើវិថីផ្សេងៗគ្នាជាច្រើនទៅកាន់ផ្សារទំនើបល្បីៗនៅក្នុងរាជធានីភ្នំពេញ មានដូចជា៖ TK Avenue, Oriental Culture Square, Eden Garden commercial area និង Makro Mega Mall។ នៅក្នុងតំបន់នេះក៏មានហាងកាហ្វេ និងភោជនីដ្ឋាន​ល្បីៗនៅក្បែរនោះផងដែរ មានដូចជា៖ Starbucks, Koi, Brown, Amazon និង Chatime. ឳសថដ្ឋាន គ្លីនិច និង មន្ទីរពេទ្យល្បីៗក៏មានទីតាំងនៅក្បែរ គម្រោងខុនដូ Hexa Condo ផងដែរ មានដូចជា មន្ទីរពេទ្យ Victoria International Hospital និង មន្ទីរពេទ្យ កាល់ម៉ែត្រ (Calmette Hospital)

គម្រោងខុនដូទំនើប Hexa Condo ត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ ១,៥៧៨ ម៉ែត្រការ៉េ និង មានយូនីតសរុបទាំងអស់ ៥៧៦។ នៅក្នុងគម្រោងនេះមានចំណតសម្រាប់យានយន្ដចាប់ពីជាន់ទី១ដល់ ជាន់ទី៤ និងការិយាល័យនៅជាន់ទី ២៩ និង ៣០។ អាផាតមិននៅក្នុងខុនដូ Hexa Condo មានចាប់ពីមួយបន្ទប់គេងទៅដល់បីបន្ទប់គេង ដែលមានទំហំចាប់ពី ៣០ដល់៦៤ ម៉ែត្រការ៉េ។

នៅជាន់ផ្ទាល់ដីនៃគម្រោងខុនដូនេះគឺជាកន្លែងទទួលភ្ញៀវ និងកន្លែងធ្វើការងាររួម (co-working space)។ នៅក្នុងគម្រោងនេះក៏មានផ្ដល់ជូននូវ សេវាកម្មទទួលភ្ញៀវ ជញ្ចូនឥវ៉ាន់ ការគ្រប់គ្រង អចលនទ្រព្យ កន្លែងញ៉ាំអាហារសម្រន់ កាហ្វេ និងតែ។

អ្នករស់នៅក្នុងអគារខុនដូនេះក៏អាចរីករាយជាមួយសេវាកម្ម និងបរិក្ខារផ្សេងៗដែលមានស្រាប់នៅក្នុង អគារនេះផ្ទាល់ដែលមានដូចជា៖ កន្លែងហាត់ប្រាណ អាងហែលទឹក និង ស្កាយបារនៅជាន់ខាងលើនៃអគារ។ អ្វីដែលកាន់តែពិសេសអ្នករស់នៅក្នុងអគារនេះក៏អាចរីករាយ ជាមួយការផ្ដល់ឲ្យនូវសេវាកម្មជាច្រើនផ្សេងទៀតដូចជា សន្ដិសុខ ការសំអាត ការចតយានយន្ដ បោកគក់ និងអាហារពេលព្រឹក។ អ្នកក៏នឹងទទួលបាននូវសេវាកម្ម គណនេយ្យ និង រដ្ឋបាលផងដែរ សម្រាប់ការជួលយូនីតបន្ដនៅក្នុងគម្រោងនេះ។

ក្រុមការងារដែលប្រកបដោយវិជ្ជាជីវៈរបស់ SJS Group នឹងធ្វើកិច្ចការងារទាំងអស់ជូនលោកអ្នក បន្ទាប់ពីអ្នកបានទិញយ៉ូនីតរួច រួមមានការងាររៀបចំឯកសារផ្សេងៗ ការជួលបន្ដ ឬ ការលក់បន្ដ ទៅកាន់អ្នកទិញបន្ដនៅបរទេស។ យោងតាមព័ត៌មានចុងក្រោយបំផុតអំពីអត្រាផ្ទះជួលនៅតំបន់ ទួលគោក យូនីតដែលមានបន្ទប់គេង១អាចមានតម្លៃចាប់ពី ៣៥០​ដុល្លារក្នុងមួយខែ និងចាប់ពី ៦០០​ ទៅដល់ ៨៥០​ ដុល្លារសម្រាប់យូនីតដែលមានបន្ទប់គេង ២ ឬ បន្ទប់គេង ៣។ ដូច្នេះចំណូលត្រឡប់វិញជាប្រចាំឆ្នាំសម្រាប់គម្រោង Hexa Condo អាចនឹងទទួលបានប្រហែល ៩%។ យូនីតនៅក្នុងគម្រោង Hexa Condo មានតម្លៃសមរម្យបំផុត។

ជាមួយបទពិសោធន៍អភិវឌ្ឍគម្រោងច្រើនជាង ២០ឆ្នាំ ក្រុមហ៊ុន SJS Construction & Development ប្រកាន់ភ្ជាប់ជាមួយគោលការណ៍នៃការកាន់កាប់ដីធ្លី និង ការបង្កើនតម្លៃអចលនទ្រព្យ។ ក្រុមហ៊ុន SJS Construction & Development បានដាក់ចេញនូវស្ដង់ដារតឹងរឹងក្នុងការធ្វើឲ្យប្រាកដថា រាល់គម្រោងទាំងអស់មានភាពធន់ជាមួយ ការរញ្ជួយដី និង ព្យុះ។ ក្រុមហ៊ុន SJS តែងធ្វើការជាមួយក្រុម ហ៊ុនសាងសង់កំរិត A របស់តៃវ៉ាន់ដែលមានលិខិតបញ្ជាក់ត្រឹមត្រូវ ដើម្បីអាចផ្ដល់ឲ្យនូវអគារដែលមាន គុណភាព និងសុវត្ថិភាពល្អបំផុត ដើម្បីធ្វើឲ្យប្រាកដថាអ្នករស់នៅក្នុងអគារនេះមានអារម្មណ៍សុវត្ថិភាព គ្រប់ពេលវេលា។

លក្ខខណ្ឌនៃការបង់ប្រាក់សម្រាប់គម្រោង Hexa Condo

បង់ផ្ដាច់៖ បង់ប្រាក់មុនចំនួន ១០០០ ដុល្លារ បន្ទាប់មកបង់ប្រាក់ ៣០% មួយអាទិត្យបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ និង បង់ប្រាក់៧០% ទៀតក្នុងចន្លោះរយៈពេល១ខែ។

បង់រំលស់រយៈពេល៣ឆ្នាំ៖ បង់ប្រាក់មុនចំនួន ១០០០​ ដុល្លារ បន្ទាប់មកបង់ប្រាក់ ៣០% មួយអាទិត្យបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ និង ៧០% ទៀតត្រូវបង់រំលស់ចាប់ពីខែទី ២ ដល់ខែទី ៣៦។

ការបង់ប្រាក់ច្រើនតំណាក់កាល៖ បង់ប្រាក់មុនចំនួន ១០០០ ដុល្លារ បន្ទាប់មកបង់ប្រាក់ចំនួន ២០% បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់បាន ១អាទិត្យ ហើយបន្ទាប់មកបង់រំលស់ ៣០%ទៀត ចាបពីខែទី២ដល់ខែទី៣៦ ហើយ ៥០%ទៀតត្រូវបង់រំលស់ក្នុងរយៈពេល១០ឆ្នាំជាមួយអត្រាការប្រាក់ ១២ % ក្នុងមួយឆ្នាំ សម្រាប់តែជនជាតិខ្មែរប៉ុណ្ណោះ។

ព័ត៌មានទូទៅនៃគម្រោង

ប្រភេទអចលនទ្រព្យ:ApartmentID អចលនទ្រព្យ:127107ID ដើម:3550918
បានដាក់បញ្ចូល: 11 ខែ មុនធ្វើបច្ចុប្បន្នភាព:3 ខែ មុន

ទីតាំងក្បែរៗ

មិនបានជ្រើសរើស

ភ្នាក់ងារ និងប្រវត្តិទីតាំង

Realestate.com.kh - COM

សំរាប់លក់

សំរាប់លក់

136 ទំព័រដើម
សំរាប់ជួល

សំរាប់ជួល

4 ទំព័រដើម
តំបន់

តំបន់

ភ្នំពេញ
4

ភ្នាក់ងារ

1
មើលជីវៈប្រវត្តិ

៧ មករា

ទិញ

ទិញ

$44K - $278K

ជួល

ជួល

$550 - $3K

297

សំរាប់លក់

297 ទំព័រដើម
សំរាប់ជួល

សំរាប់ជួល

361 ទំព័រដើម
មើលជិតខាងគ្នា

ការគណនាប្រាក់កម្ចី

30%
%
ឆ្នាំ
$563/ខែ
តម្លៃអចលនទ្រព្យ
$50,000
ការប្រាក់
$12,302
សរុប
$62,302

អាផាតមេនស្រដៀងគ្នា នៅ7 Makara