+855 92 92 1000
Logo

អឹផាតមិុនសម្រាប់លក់ ក្នុង វត្តភ្នំ

វត្តភ្នំ, ដូនពេញ, ភ្នំពេញ

តម្លៃលក់$47,582$1,246/ម៉ែតការ៉េ

Yuetai Phnom Penh Harbour

គម្រោង Yuetai Phnom Penh Harbour ជាគម្រោងថ្មីបំផុត មិនធ្លាប់មានពីមុនមក ជាមួយទីតាំងដ៏ល្អឥតខ្ចោះ តាមដងទន្លេសាប នៅក្បែរព្រះបរមរាជវាំង។ Yuetai Phnom Penh Harbour ក៏ជាគម្រោងប្លែកជាងគេនៅកម្ពុជា ជាមួយមុនងារ និងសេវាកម្មពាណិជ្ជកម្មចម្រុះ។ គម្រោងទាំងមូលគ្រប់ដណ្ដប់លើផ្ទៃដី ១.១៧ លានម៉ែត្រការ៉េ ដែលមានទំហំអភិវឌ្ឍន៍ ១,១៧០,០០០ ម៉ែត្រការ៉េ។

Yuetai Phnom Penh Harbour មិនត្រឹមតែធ្វើអោយតំបន់នេះក្លាយជាតំបន់អភិវឌ្ឍន៍ បែបពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែគម្រោងនេះនឹងក្លាយជាទីសម្គាល់ដ៏អស្ចារ្យមួយនៅក្នុងទីក្រុង។ គម្រោងថ្មីនេះនឹងធ្វើអោយប្រទេសកម្ពុជាមានអគារខ្ពស់ គ្រប់សណ្ឋាន ហើយគ្រប់គ្នានឹងទទួួលស្គាល់ ទូទាំងពិភពលោក។ គម្រោង Yuetai Phnom Penh Harbour នឹងធ្វើឲ្យសកលលោកកាន់តែបានស្វែងយល់អំពីប្រទេសកម្ពុជាតាមរយៈ ការស្វែងយល់អំពី វប្បធម៌ និងសិល្បៈអង្គរ។ នេះគឺជាមូលហេតុដែល Yuetai Phnom Penh Harbour បានដាក់បញ្ចូលនូវ វប្បធម៌ ទេសចរណ៍ សិល្បៈ ប្រវត្តិសាស្ត្រទៅក្នុងគម្រោងនេះផ្ទាល់។ ទំហំតំបន់ពាណិជ្ជកម្មរបស់គ​ម្រោង Yuetai Phnom Penh Harbour នឹងធ្វើអោយប្រទេស កម្ពុជាក្លាយជាតំបន់ទេសចរណ៍ដ៏ល្អមួយ ក្នុងចំណោមតំបន់ទេសចេរណ៍ដែលល្អបំផុត ក្នុងបណ្តា ប្រទេសក្នុងតំបន់អាស៊ី នាពេលអនាគត។

គម្រោងនេះត្រូវបានបែងចែកជាបួនដំណាក់កាល៖

ដំណាក់កាលទី១ នឹងត្រូវសាងសង់ចាប់ពីស្ពានជ្រោយចង្វាររហូតដល់អាគាររដ្ឋបាលចាស់នៃកំពង់ ផែស្វយ័តភ្នំពេញ។​

ដំណាក់កាលទី២ ចាប់ពីអគាររដ្ឋបាលចាស់នៃកំពង់ផែស្វយ័តភ្នំពេញរហូតដល់ជញ្ជាំងខាងត្បូង កំពង់ដដែលនេះ។

ចំណែកទីតាំងអភិវឌ្ឍសម្រាប់ដំណាក់កាលទី៣ គឺចាប់ពីកន្លែងជួសជុលនាវាចម្បាំងទឹករហូតដល់ ជញ្ជាំងភោជនីយដ្ឋានទន្លេបាសាក់។

និងទីតាំងសម្រាប់ការអភិវឌ្ឍដំណាក់កាលទី៤ ចាប់ពីជញ្ជាំងភោជនីយដ្ឋានទន្លេបាសាក់រហូតដល់ ភោជនីយដ្ឋានទីតានិក។​

ដំណាក់កាលទី១ គឺជាមជ្ឈមណ្ឌលទេសចរណ៍វប្បធម៌ មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌ចិន-កម្ពុជា ជាមួយនឹងក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារឈានមុខគេរបស់ប្រទេសចិន White Swan Hotel ព្រមទាំងហាង ទំនិញគ្មានពន្ធ ស្ថានីយ៍អ្នកដំណើរក្រោមដីចេញ និងចូលក្រៅក្រុងតែមួយ គត់នៅក្នុងរាជធានីភ្នំពេញ វិថីពាណិជ្ជកម្មបែបបទខ្មែរ អគារការិយាល័យ​ និងអគារស្នាក់នៅ និងការិយាល័យ SOHO។

ដំណាក់កាលទី២ ដែលជាមជ្ឈមមណ្ឌលពាណិជ្ជកម្មតាមដងទន្លេនៃទីក្រុងភ្នំពេញនឹងត្រូវសាងសង់ជា អគារការិយាល័យភ្លោះកម្ពស់ខ្ពស់ ផ្សារទំនើប រួមជាមួយអាផាតមេន​។ ដំណាក់កាលទី៣ និតទី៤ នឹងមានអគារលំនៅដ្ឋានខ្ពស់ចំនួនបួនស្ថិតនៅតាមមាត់ទន្លេ ដែលអាច មើលឃើញទិដ្ឋភាពទីក្រុងពេលរាត្រី។ ក្នុងនោះជាន់ផ្ទាល់ដីនឹងធ្វើជាហាងទំនិញ។ សាលពិព័រណ៍ សិល្បៈ និងវប្បធម៌នឹងសាងសង់នៅក្នុងដំណាក់កាលទី៤ ដែលស្ថិតនៅគៀកព្រះបរមរាជវាំងជាងគេ។

គម្រោងនេះមានអមដោយផ្សារទំនើបខ្នាតធំ ទីធ្លាសម្រាប់គយគន់មាត់ទន្លេសម្រាប់អ្នកទេសចរ ស្ថានីយ៍អ្នកដំណើរតែមួយគត់ វប្បធម៌ និងវិថីវប្បធម៌សិល្បៈពាណិជ្ជកម្មតាមមាត់ទន្លេ សាលវិចិត្រសិល្បៈតំបន់ទន្លេមេគង្គនិងវប្បធម៌អង្គរ រចនាបថនៃវិថីពាណិជ្ជកម្មទំនើប កន្រ្តកវិល​​ កន្លែងសម្ដែងវប្បធម៌ និងសិល្បៈ ឧទ្យានវប្បធម៌​ និងមជ្ឈមណ្ឌលទេសចរណ៍នៃទីក្រុងភ្នំពេញ ។ ល។

គំនិតនៃរចនាបទថ្មីនៃ គម្រោង Yuetai Phnom Penh Harbour នឹងច្របាច់បញ្ចូលគ្នារវាង មជ្ឈមណ្ឌលនៃវិថីពាណិជ្ជកម្ម និងផ្សារទំនើបទៅក្នុងគម្រោងតែមួយ ដែលនឹងផ្តល់នូវលក្ខណៈពិសេស ទ្វេរដងសម្រាប់អតិថិនជន និងភ្ញៀវទេសចរ។

គម្រោងនឹងត្រូវបង្កើតឡើងជាមួយនឹងរចនាបទដ៏ពិសេសមួយ រួមផ្សំនឹងគំនិតខ្មែរសម័យទំនើប ដែលបង្កើតបានជារចនាបទដោយឡែកមួយ ដោយយក “ទឹក” ធ្វើជាតំបន់ពាណិជ្ជកម្ម នៅតាមដងទន្លេ ក្នុងនោះហាងនីមួយៗនឹងបង្កើតឡើងជាលក្ខណៈសិល្បៈបែបអាស៊ីអាគ្នេយ៍ ការបង្កើតបានជារចនាបទរួមគ្នាបែបនេះធ្វើអោយភ្ញៀវទេសចរគ្រប់រូបចាប់អារម្មណ៍ និងមិនចង់ចាកចេញ។​

គម្រោងមជ្ឈមណ្ឌលផ្សារទំនើបខ្នាតធំត្រូវបានរចនាឡើងតាមបែបទាន់សម័យជាមួយនឹងរចនារចនាបទបែបខ្មែរ ដែលផ្សារទាំងមានទំហំជាង ១២០,០០០ ម៉ែត្រការ៉េ មានកន្លែងចតឡានចំនួន ៣,៥០០​ កន្លែង និងចំណតម៉ូតូ ២,០០០ កន្លែង​។ ជាមួយនឹងជាន់ក្រោមដីចំនួនពីរជាន់ និងជាន់លើដី ចំនួន ៧ ជាន់ ផ្សារទំនើបនេះ នឹងរួមបញ្ចូលជាមួយនឹង ហាងល្បីៗពីអន្តរជាតិ ហាងទំនិញគ្រប់មុខ ហាងបូទិកទាន់សម័យ​ ហាងលក់សម្លៀកបំពាក់រចនាម៉ូតផ្ទាល់ រោងភាពយន្តខ្នាតធំ (២០ម៉ែត្រ) ខេធីវី (KTV) កន្លែងលេងហ្គេម សួនកំសាន្តកុមារ មជ្ឈមណ្ឌលថែរក្សាសម្ផស្ស ហាងអាហារខ្មែរ និងបរទេស និងកន្លែងកំសាន្តដោយផ្តោតលើបទពិសោធន៍ថ្មីសម្រាប់អតិថិជន ដែលបង្ហាញអំពីគុណភាព ជីវិត​នៅក្នុងទីក្រុង។

ព័ត៌មានទូទៅនៃគម្រោង

ប្រភេទអចលនទ្រព្យ:Apartmentប្លង់:ប្លង់រឹង/សិទ្ធិកាន់កាប់ID អចលនទ្រព្យ:88301
ID ដើម:2511094បានដាក់បញ្ចូល: 2 ឆ្នាំ មុនធ្វើបច្ចុប្បន្នភាព:1 ខែ មុន

លក្ខណៈពិសេសអចលនទ្រព្យ

ម៉ាស៊ីនត្រជាក់វេរ៉ង់ដាបំពាក់ដោយគ្រប់គ្រឿងសង្ហារិម
អ៊ីនធឺណិត / ប្រព័ន្ធវ៉ាយហ្វាយការជួលរយៈពេលវែងសេវាកម្មអចលនៈទ្រព្យ

សន្តិសុខ

ប្រព័ន្ធសំលេងរោទ៍ប្រព័ន្ធទឹកការពារអគ្គីភ័យ
វីដេអូសុវត្ថិភាព

សេវាកម្មផ្សេងៗ

ភ្លើងបម្រុង / ម៉ាសុីនភ្លើងចំណតរថយន្តតំបន់ទូទៅសួនច្បារក្លឹបហាត់ប្រាណ
ជណ្តើរយោង / ជណ្តើរយន្តអត់លិចទឹកនៅលើផ្លូវធំអាងហែលទឹក

បង្ហាញ

ទេសភាពទីក្រុង

ទីតាំងក្បែរៗ

មិនបានជ្រើសរើស

ភ្នាក់ងារ និងប្រវត្តិទីតាំង

Realestate.com.kh - COM

សំរាប់លក់

សំរាប់លក់

135 ទំព័រដើម
សំរាប់ជួល

សំរាប់ជួល

4 ទំព័រដើម
តំបន់

តំបន់

ភ្នំពេញ
4

ភ្នាក់ងារ

1
មើលជីវៈប្រវត្តិ

ដូនពេញ

ទិញ

ទិញ

$39K - $802K

ជួល

ជួល

$670 - $5K

441

សំរាប់លក់

441 ទំព័រដើម
សំរាប់ជួល

សំរាប់ជួល

1127 ទំព័រដើម
មើលជិតខាងគ្នា

ការគណនាប្រាក់កម្ចី

30%
%
ឆ្នាំ
$536/ខែ
តម្លៃអចលនទ្រព្យ
$47,582
ការប្រាក់
$11,707
សរុប
$59,289

អាផាតមេនស្រដៀងគ្នា នៅDaun Penh