+855 92 92 1000
Logo
ពិព័រណ៍លំនៅដ្ឋានកម្ពុជានៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ
Updated on: May 9, 2022, 6:01 a.m.
Published on: April 19, 2019, 7:06 a.m.

ពិព័រណ៍លំនៅដ្ឋានកម្ពុជានៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ


នៅសល់មួយសប្តាហ៍គត់ពោលគឺនៅថ្ងៃទី២៦ និង ២៧ ខែមេសានេះ ពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ២០១៩នឹងប្រារព្ធធ្វើនៅកោះពេជ្រ។ នេះជាព្រឹត្តិការអចលនទ្រព្យដ៏ធំបំផុតសម្រា​ប់ឆ្នាំ២០១៩ និងជាវេទិការទិញលក់អចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជា។

គម្រោងលំនៅដ្ឋាន និងក្រុងមហ៊ុនអចលនទ្រព្យជិត១០០បានត្រៀមខ្លួនរួចរាល់ដើម្បីដាក់បង្ហាញ ផ្ទះ បុរី ខុនដូ ដីឡូតិ៍ សម្ភារៈកីឡា រថយន្ត និងគ្រឿងបរិក្ខារប្រើប្រាស់រួមជាមួយការកម្សាន្តជាច្រើនទៀត។ អ្នកចូលរួមនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេសសម្រាប់អ្នកចាប់អារម្មណ៍ទិញ។

ចំណេញត្រង់ថា ចូលតែម្តងអាចទស្សនាបានជិត១០០គម្រោង ក្នុងពេលតែមួយចំណែកអ្នកទិញនឹងទទួលបានការបញ្ចុះតម្លៃពិសេសរហូតដល់ ២០%។​ លើសពីនេះអ្នកចូលរួមនឹងមានឱកាស ឈ្នះរង្វាន់ពីម្ចាស់គម្រោងនីមួយៗថែមទៀត។ អ្នកចូលរួមក៏មាន​ឱកាសឈ្នះរង្វាន់ពី Realestate.com.kh ផងដែរ ដោយគ្រាន់តែចុះឈ្មោះឥឡូវនេះជាមួយយើង។  សូមបញ្ជាក់ថាការបញ្ចុះតម្លៃនឹងផ្តល់ជូនតែក្នុងឱកាសនេះតែប៉ុណ្ណោះ។

ក្នុងរយៈពេលពីរថ្ងៃនេះអ្នកថែមទាំងអាចចង់ស្វែងយល់អំពីទីផ្សារអចលនទ្រព្យអោយបានកាន់តែច្បាស់ថែមទៀតតាមរយៈការដើរទស្សនាគម្រោងនីមួយៗនិងការចូលរួមស្តាប់ការធ្វើបទបង្ហាញអំពីវិស័យអចលនទ្រព្យជាមួយប្រធានបទល្អៗ ដែលធ្វើការបកស្រាយដោយវាគ្មិនល្បីៗជាតិ និងអន្តរជាតិ។

កម្មវិធីនេះអាចដំណើរការបានដោយមានការឧបត្ថម្ភពីទឹកបរិសុទ្ធអាណូតា ផ្សារ TK Avenue សាលារៀនអន្តរជាតិ SCIA និងក្រុមហ៊ុន Cellcard។

ចំណាយពេលចុងសប្តាហ៍ដើរមើលផ្ទះល្អៗនៅក្នុងពិព័រណ៍ពីរថ្ងៃ អ្នកនឹងទទួលបានជម្រើសលំនៅដ្ឋាន កាន់តែច្រើនទៅពេលអនាគត។

កុំភ្លេចចូលរួមក្នុងពិព័រណ៍ដ៏ធំនេះ ពិសេសកុំភ្លេចប្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកដែលចង់ទិញលំនៅដ្ឋានឲ្យមកស្វែងរកជម្រើសលំនៅដ្ឋានល្អៗនៅក្នុង ពិព័រណ៍លំនៅដ្ឋានកម្ពុជា ( Home & Lifestyle Expo)​ឆ្នាំ២០១៩ នៅថ្ងៃទី ២៦-២៧ ខែមេសា ខាងមុខនេះទាំងអស់គ្នា។

ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅក្នុងប្រទេសកម្ពុជា ឬស្វែងយល់ពីការណែនាំអំពីការវិនិយោគនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!
កុំភ្លេចចូលរួមជាមួយពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ២០១៩។ សូមចុចចុះឈ្មោះឥឡូវនេះ!

Comments