+855 92 92 1000
Logo
ធនាគារ BRED Bank​ “ធនាគារអ៊ឺរ៉ុបតែមួយគត់នៅកម្ពុជា”
Updated on: June 7, 2022, 6:53 a.m.
Published on: April 7, 2018, 4:23 a.m.

ធនាគារ BRED Bank​ “ធនាគារអ៊ឺរ៉ុបតែមួយគត់នៅកម្ពុជា”


ធនាគារ BRED ដែលជាធនាគាររបស់អ៊ឺរ៉ុបតែមួយគត់នៅក្នុងប្រទេសកម្ពុជាបានចេញរបាយការណ៍នៃប្រតិបត្តិការការងារដោយជោគជ័យក្នុងរយៈពេលមួយឆ្នាំនៅប្រទេសកម្ពុជា។

ធនាគារ BRED គឺជាបុត្រសម្ព័ន្ធនៃធនាគារ BRED Banque Populaire ដែលជាសមាជិកនៃធនាគារ BPCE Group។ ធនាគារ BCPE Group គឺជាធនាគារធំបំផុតលំដាប់លេខ ២ នៅប្រទេសបារាំង ដែលបម្រើសេវាកម្មដល់អតិថិជនជាង៣១,២លាននាក់ មានបុគ្គលិកជាង១០០,០០០នាក់នៅទូទាំងពិភពលោក និងមានភាគហ៊ុននិកបណ្តាក់ទុនចំនួន៩លាននាក់។ ធនាគារ BPCE ទទួលបានចំណាត់ថា្នក់លំដាប់A/A+។

ធនាគារ BRED Banque Populaire គឺជាធនាគាររួមមួយដែលមានភាគហ៊ុនរួមគ្នាក្នុងទឹកប្រាក់ចំនួន៣,២ពាន់លានផោន​ (៣,៩​ពាន់លានដុល្លារអាមេរិក) និងមានភាគហ៊ុននិកចំនួន១៥០,០០០នាក់នៅក្នុងចុងឆ្នាំ២០១៥។ BRED Banque Populaire មានបុគ្គលិកចំនួន៥,០០០នាក់ដែលក្នុងនោះ២០ភាគរយធ្វើការនៅក្រៅប្រទេស។ ធនាគារនេះត្រូវបានបង្កើតឡើងនៅទូទាំងពិភពលោកដោយមានធនាគារបុត្រសម្ព័ន្ធដែលមានទីតាំងនៅតំបន់អាហ្វ្រិក (ប្រទេស Djibouti) តំបន់ប៉ាស៊ីហ្វិក (ប្រទេស New Caledonia និងប្រទេសFiji) និងអាស៊ីអាគ្នេយ៍។

បន្ទាប់ពីទទួលបានភាពជោគជ័យនៅក្នុងប្រទេសឡាវក្នុងឆ្នាំ២០១០ ធនាគារ BCPE Group បានសម្រេចបើកធនាគារបុត្រសម្ព័ន្ធនៅកម្ពុជាក្នុងឆ្នាំ២០១៧​។ ធនាគារនៅប្រទេសឡាវមានឈ្មោះថា BFL (Banque Franco-Lao) ដែលបច្ចុប្បន្នមាន២២សាខា និងបម្រើសេវាកម្មដល់អតិថិជន​ប្រមាណ៣០,០០០នាក់។

BRED បានទទួលជោគជ័យយ៉ាងខ្លាំងនៅក្នុងឆ្នាំដំបូងរបស់ខ្លួននៅកម្ពុជា។ បច្ចុប្បន្ននេះធនាគារBREDមានសាខាមួយនៅលើមហាវិថីនរោត្តមនៅរាជធានីភ្នំពេញហើយជាជំហានបន្ទាប់មានគម្រោងនឹងពង្រីកសាខាថ្មីបន្ថែមទៀតនៅកម្ពុជានាពេលអនាគត។

បន្ទាប់ពីដំណើរការរយៈពេលមួយឆ្នាំនៅក្នុងទីផ្សារកម្ពុជា ធនាគារ BRED បានបង្ហាញពីមោទនភាពរបស់ខ្លួ​នក្នុងការផ្តល់ជូន និងការពង្រីកសេវាកម្មរបស់ខ្លួននៅពេលអតិថិជនកើនឡើងកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

សម្រាប់ឥណទានគេហដ្ឋានធនាគារ BRED ផ្តល់ជូននូវអត្រាការប្រាក់ពិសេសត្រឹមតែ៦,៦ភាគរយដោយមិនយកថ្លៃសេវាអនុម័តប្រាក់កម្ចី។ ប្រាក់កម្ចីអាចត្រូវធ្វើឡើងជារូបិយប័ណ្ណបរទេស (ប្រាក់ដុល្លារ) ឬរូបិយប័ណ្ណក្នុងស្រុក(ប្រាក់រៀល) ការទូទាត់សង់ត្រលប់មានរយៈពេលរហូតដល់ ២០ឆ្នាំ អាចខ្ចីជា លក្ខណៈបុគ្គល ឬខ្ចីជាក្រុម ហើយផ្តល់ជូនរហូតដល់៧០ភាគរយនៃតម្លៃអចលទ្រព្យ។ BRED បានកំពុងផ្តល់ជូនកញ្ចប់ពិសេសសម្រាប់កម្ចីទិញផ្ទះ ហើយការផ្តល់ជូននេះនឹងបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៨ ។

សេវាកម្មកម្ចីជាបុគ្គលរបស់ធនាគារ BRED ផ្តល់ជូនលក្ខខណ្ឌងាយស្រួលសម្រាប់អតិថិជន រួមមាន៖ កម្ចីអាចផ្តល់ជូនរហូតដល់ ១៥,០០០ដុល្លារ​ ក្នុងរយៈពេលពី ៦ ខែទៅ ៣ ឆ្នាំ មិនត្រូវការទ្រព្យ បញ្ចាំ ផ្តល់ប្រាក់កម្ចីជារូបិយប័ណ្ណក្នុងស្រុក និងរូបិយប័ណ្ណបរទេស អាចខ្ចីជាលក្ខណៈបុគ្គល ឬខ្ចីជាក្រុម ចំណែកអត្រាការប្រាក់អាចចរចាបាន អាស្រ័យទៅលើទំហំប្រាក់កម្ចី រយៈពេល និងការបង់រំលស់។

សម្រាប់ឥណទានរថយន្តវិញ BRED ផ្តល់ជូនភាពទាក់ទាញសម្រាប់អតិថិជនដោយផ្តល់ជូននូវល័ក្ខខ័ណ្ឌងាយៗមួួយចំនួនដូចជា៖ រយៈពេលទូទាត់សងរហូតដល់៦ឆ្នាំ ទំហំកម្ចីរហូតដល់៨០ ភាគរយនៃរថយន្តមិនតម្រូវឱ្យមានទ្រព្យបញ្ចាំ ប្រាក់កម្ចីជារូបិយប័ណ្ណក្នុងស្រុក ឬរូបិយប័ណ្ណបរទេសហើយអត្រាការប្រាក់អាចចរចាបានអាស្រ័យទៅលើទំហំប្រាក់កម្ចីរយៈពេល និងការបង់រំលស់។

ធនាគារ BRED  Bank បម្រើសេវាកម្មដល់ប្រជាជនក្នុងស្រុក និងជនបរទេសនៅក្នុងប្រទេសកម្ពុជា។ ក្នងចំណោមជនបរទេសដែលមានវត្តមាននៅកម្ពុជាក្នុងនោះមានជនជាតិអ៊ឺរ៉ុបជាច្រើនដូចជាមកពី បារាំង ចក្រភពអង់គ្លេស និងប្រទេសដទៃទៀត។ ជនជាតិបារាំងនៅកម្ពុជាអាចមានលើសពី ៥,០០០ នាក់។​

ក្នុងនាមជាធនាគារអ៊ឺរ៉ុបតែមួយគត់នៅកម្ពុជា ធនាគារ BRED បានកំណត់អាទិភាពមួយរបស់ខ្លួនគឺសម្រួលដល់ការប្រតិបត្តិការអន្តរជាតិសម្រាប់អតិថិជន។ គេបានកត់សម្គាល់ឃើញថាអត្រាផ្ទេរប្រាក់ អន្ដរជាតិរបស់ធនាគារ BRED Bank មានការប្រកួតប្រជែងជាខ្លាំងជាពិសេសសម្រាប់អតិថិជនដែលមានគណនីនៅប្រទេសបារាំង ហើយដែលជ្រើសរើសបើកកញ្ចប់ ជាសកលមួយជាមួយធនាគារ BRED។

ធនាគារលើកឡើងថាក្នុងរយៈពេល១២ខែកន្លងមកនេះ​ពួកគេទទួលបានបទពិសោធន៍ល្អៗជាច្រើន ដោយសារពួកគេបានបន្តជួបជាមួយអតិថិជនថ្មីៗដែលជឿជាក់លើកេរ្តិ៍ឈ្មោះ និងសេវាកម្មរបស់ ធនាគារ BRED។

គេបានកត់សម្គាល់ឃើញថាជាមួយនឹងសេវាកម្មប្រកបដោយភាពត្រឹមត្រូវ និងគួរឱ្យជឿជាក់ព្រមទាំងដំណើរការអនុម័តកម្ចីឆាប់រហ័សធនាគារ BRED គឺជាជម្រើសដំបូងគេបង្អស់សម្រាប់ដំណោះស្រាយ ហិរញ្ញវត្ថុ ដូចជាប្រាក់កម្ចីជាបុគ្គល កម្ចីទិញរថយន្ត ឬកម្ចីទិញលំនៅដ្ឋាន។

“គោលបំណងរបស់យើងគឺ ដើម្បីកាត់បន្ថយគម្លាត និងផ្តល់ជូនប្រជាជនកម្ពុជានូវដៃគូសន្ទនា ដែលអាចទុកចិត្តបានក្នុងការបង្ហាញពីគម្រោងគោលបំណងរបស់ពួកគេ។​ អ្វីដែលសំខាន់សម្រាប់យើងរបៀបធ្វើការមួយដែលយើងអាចផ្តល់សេវាកម្មដល់អតិថិជន និងជួយអតិថិជនឱ្យរីកចម្រើន។ “ចាប់ផ្តើមជាមួយ BRED​ រីកចម្រើនជាមួយ BRED"​​។ នេះបើតាមការលើកឡើងរបស់លោក Guillaume Perdon ដែលជាអគ្គនាយកធនាគារ BRED។

ទទួលបានព័ត៌មានបន្ថែមអំពីកម្ចីទិញផ្ទះ កម្ចីទិញរថយន្ត ឬកម្ចីផ្ទាល់ខ្លួនអាចទាក់ទងមកកាន់យើងឥឡូវនេះ!
អានអត្ថបទបន្ថែមអំពីដំបូន្មានសម្រាប់អ្នកស្នើប្រាក់កម្ចីពីធនាគារលើកដំបូងសូមចូលទៅកាន់ Realestate.com.kh

Comments