+855 92 92 1000
Logo
ដំណឹងល្អ! រដ្ឋាភិបាលកម្ពុជាអនុម័តគោលការណ៍ក្នុងការបង្កើតគម្រោងទីក្រុងឆ្លាតវៃ (Smart City) អាស៊ាន-ជប៉ុន
Updated on: June 1, 2022, 4:30 p.m.
Published on: March 13, 2019, 9:01 a.m.

ដំណឹងល្អ! រដ្ឋាភិបាលកម្ពុជាអនុម័តគោលការណ៍ក្នុងការបង្កើតគម្រោងទីក្រុងឆ្លាតវៃ (Smart City) អាស៊ាន-ជប៉ុន


រូបភាពតំណាង

មួយរយៈពេលចុងក្រោយនេះរាជរដ្ឋាភិបាលកម្ពុជាបានអនុម័តទៅលើការវិនិយោគក៏ដូចជាដាក់ឱ្យសិក្សាគម្រោងហេដ្ឋារចនាសម្ព័ន្ធមានដូចជាអគារ ស្ពាន និងផ្លូវសំខាន់ៗជាច្រើន ដែលដំណឹងទាំងនេះសុទ្ធតែជាដំណឹងល្អ និងអាចជាផ្លែផ្កាដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។​

តួយ៉ាងកាលពីថ្ងៃទី១​ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះរាជរដ្ឋាភិបាលកម្ពុជាក៏បានធ្វើសេចក្តីសម្រេចឆ្លើយតបទៅនឹងសំណើរសុំបង្កើតបណ្តាញទីក្រុងឆ្លាតវៃ (Smart City) អាស៊ាន-ជប៉ុន និងការបង្កើតវេទិតាសាធារណៈឯកជនស្តីពីការអភិវឌ្ឍនគរូបនីយកម្ម អាស៊ាន-ជប៉ុន ពីខាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ (នេះបើយោងតាមសេចក្តីប្រកាសជាផ្លូវការមួយរៀបចំឡើងដោយទីស្តីការនាយករដ្ឋមន្ត្រី)។​

អានអត្ថបទបន្ថែមអំពី៖ ស្វែងយល់គន្លឹះ៥យ៉ាងនេះបើចង់ចំណេញពីការវិនិយោគអចលនទ្រព្យ!

នៅក្នុងលិខិតនេះផងដែរក៏មានចំណារយល់ព្រម និងគាំទ្រដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ផងដែរពាក់ព័ន្ធនឹងការស្នើសុំបង្កើតទីក្រុងនេះ។ គូសបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃនេះត្រូវបានដាក់ចេញជាគោលនយោបាយ

ឱ្យអនុម័តដោយរដ្ឋាភិបាលជប៉ុននៅក្នុងការវិនិយោគ និងបង្កើតទីក្រុងទាំងនេះឱ្យបាននៅទូទាំងឧបទ្វីបអាស៊ីអាគ្នេយ៍ដោយក្នុងនោះមានរាជធានី រដ្ឋធានី ទីក្រុង និងខេត្តសរុបចំនួន២៦ ដែលនឹងមានសាងសង់គម្រោងនេះឡើង។​

បច្ចុប្បន្ននេះមិនមែនមានតែកម្ពុជាមួយទេដែលកំពុងសិក្សា និងអនុម័តគម្រោងទីក្រុងឆ្លាតវៃ អាស៊ាន-ជប៉ុននេះ ប៉ុន្តែក្នុងនោះទីក្រុងហាណូយប្រទេសវៀតណាម និងទីក្រុងមេនដាឡេប្រទេសមីយ៉ាន់ម៉ាជាដើមសុទ្ធតែកំពុងមម៉ាញឹកទៅលើសិក្សា និងអនុវត្តគម្រោងនេះឱ្យចេញជារូបរាង៕

ប្រសិនបើអ្នកចាប់អារម្មណ៍ប្រធានបទផ្សេងៗ ជុំវិញការវិនិយោគនៅកម្ពុជា សូមអានមគ្គុទេសណែនាំសម្រាប់អ្នកវិនិយោគក្នុងឆ្នាំ ២០១៩

យល់ដឹងព័ត៌មានអចលនទ្រព្យ និងស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលតាមរយៈ Realestate.com.kh!

Comments