+855 92 92 1000
Logo
បន្ទាយមានជ័យនឹងមានទីក្រុងរណបដ៏ធំសម្បើមមួយ បើកដំណើរការសាងសង់ក្នុងឆ្នាំនេះ
Updated on: May 27, 2022, 10:03 a.m.
Published on: March 14, 2019, 3:09 a.m.

បន្ទាយមានជ័យនឹងមានទីក្រុងរណបដ៏ធំសម្បើមមួយ បើកដំណើរការសាងសង់ក្នុងឆ្នាំនេះ


(រូបភាពតំណាង)

China Poipet Satellite City​ ជាការអភិវឌ្ឈន៏ថ្មី បែបទីក្រុងរណប ទំនើប ស៊ីវីល័យ និង ប្រកបដោយ ចក្ខុវិស័យខ្ពស់ រួមមាន៖ អគារខុនដូ​ សណ្ឋាគារ រីសត ផ្សារទំនើប កាស៊ីណូ តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សួនឧស្សាហ៍កម្ម ផែស្ងួត​ សំណង់បុរី លំនៅដ្ឋាន​ លាតសន្ធឹងលេីផ្ទៃដីសរុបជាង ១ពាន់ហិកតា តាមបណ្តោយផ្លូវជាតិលេខ ៥៩ ក្បែរទីក្រុងប៉ោយប៉ែតចំងាយត្រឹមតែ៣គីឡូម៉ែត្រប៉ុណ្ណោះពីច្រក ព្រំដែន ថៃ-ប៉ោយប៉ែត ។

គម្រោង​ទីក្រុងរណប China Poipet Satellite City ជា​ការសហវិនិយោគ​​រវាង ​វិនិយោគិន​ខ្មែរ និង​ចិន ខណៈដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ធ្វើ​ការអភិវឌ្ឍន៍ហេដ្ឋារចនា​សម្ព័ន្ធ​ខ្លះៗហើយ ដូចជា ផ្លូវ​ ប្រព័ន្ធលូ ទឹកស្អាត និងភ្លើងជាដើម។ ​បើតាមផែនការគម្រោងនេះ អាចនឹង​សម្ពោធ​បើកការដ្ឋាន​សាងសង់​ផ្លូវការនៅពាក់កណ្តាល​ឆ្នាំនេះ។

ការជ្រើស​រើស​តំបន់​ទីក្រុង​ប៉ោយប៉ែតសម្រាប់​អភិវឌ្ឍន៍​គម្រោង​ទីក្រុងរណប​ China Poipet  ដោយសារ​តំបន់នេះ គឺ​មានផ្ទៃដី​ធំទូលាយ​សម្រាប់​អភិវឌ្ឍន៍ ជាតំបន់​មាន​សកម្មភាព​ពាណិជ្ជកម្ម​មមាញឹក និងមាន​ប្រជាជន​រស់នៅកុះករ។ លើសពីនេះការអភិវឌ្ឍ​នៅតាម​តំបន់​ខ្សែ​ក្រវាត់​ព្រំដែន​ក៏មាន​ការលើកទឹកចិត្ត និងគាំទ្រ​ពី សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ។ ពិសេសជាងនេះ គឺ​ការចំណាយ​វិនិយោគមានទាប​ បើធៀបនឹង​ការវិនិយោគ​នៅតំបន់​ទីក្រុង​រណប​ជាយ​រាជធានីភ្នំពេញ ​។

គួរបញ្ជាក់ថាទីក្រុង​ប៉ោយប៉ែតត្រូវបាន​គេចាត់ទុកថាជា​ទីតាំង​មួយដែល​មានការអភិវឌ្ឍផុសផុល​មួយ ខណៈដែល​មានរោងចក្រជាច្រើន​បាន​តាំងមូលដ្ឋាន​ផលិតនៅទីនោះ ៕

ប្រភពពី៖ ហ្វេសប៊ុកផេក 中国波比卫星城 - China Poipet Satellite City
ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ជួលលក់សូមចូលទៅកាន់ Realestate.com.kh!

Comments