+855 92 92 1000
Logo
ផ្លូវក្រវ៉ាតក្រុងទី៣នឹងសាងសង់នៅក្នុងពេលឆាប់ៗខាងមុខ
Updated on: June 5, 2022, 9:45 p.m.
Published on: July 24, 2018, 7:52 a.m.

ផ្លូវក្រវ៉ាតក្រុងទី៣នឹងសាងសង់នៅក្នុងពេលឆាប់ៗខាងមុខ


 

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុបានឲ្យដឹងថា ធនាគារ នីហរ័ណ អាហរ័ណចិន បានយល់ព្រមផ្តល់ឥណទានសម្បទាន ក្នុងរង្វង់ទឹកទឹកប្រាក់ប្រមាណ២៥៩លានដុល្លារអាមេរិកដើ​ម្បីសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣។ គម្រោងផ្លូវក្រវ៉ាត់ក្រុងថ្មីទី៣នេះ គ្រោងនឹងសាងសង់នៅពេលឆាប់ៗខាងមុខនេះ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ កន្លងមក។

ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថាក្រុមហ៊ុនសំណង់សៀងហៃចិនជាអ្នកទទួលខុសត្រូវក្នុងការងារសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះនិងដោយមានការត្រួតពិនិត្យបច្ចកទេសពីក្រុមហ៊ុនក្វាងចូវវ៉ាន់អានមកពីប្រទេសចិន។

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះនឹងមានប្រវែងសរុប៤៧.៦គីឡូម៉ែត្រជាប្រភេទផ្លូវ៤គន្លងមានទទឹងតួផ្លូវសរុប២៥ម៉ែត្រ។​ ផ្លូវរថយន្ត​មាន៤គន្លងដែលមួយគន្លងមានទទឹង៣.៥០ម៉ែត្រចំណែកផ្លូវទោចក្រយានយន្ត២គន្លង មួយគន្លងមានទទឹង២.២៥ម៉ែត្រ។

ផ្លូវនេះនឹងត្រូវសាងសង់ចាប់ពីផ្លូវជាតិលេខ៤ម្តុំអូរដឹមត្រង់គីឡូម៉ែត្រលេខ ១៤+១០៥ ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ ២៤+៨៤០ ដោយត្រូវកាត់ផ្លូវជាតិលេខ៣ត្រង់ចំណុចគីឡូម៉ែត្រលេខ២១+២០០ កាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចគីឡូម៉ែត្រ លេខ២២+៨០០ និងកាត់ផ្លូវជាតិលេខ២១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨+៤០០ និង ផ្លូវខ្នែងប្រវែង ៥,៣៧៥ គីឡូម៉ែត្រ។

សម្រាប់វិស័យអចលនទ្រព្យការពង្រីកផ្លូវក្រវ៉ាត់ក្រុងថ្មីនេះគឺបានបញ្ជាក់ថាវិស័យអចលនទ្រព្យកំពុងតែមានកំណើនខ្លាំងក្លាដែលទាមទារឲ្យពង្រីកទំហំក្រុងបន្ថែមទៀតដើម្បពង្រីកទំហំវិនិយោគឲ្យកាន់តែច្រើន។ គេក៏រំពឹងផ្លូវក្រវ៉ាត់ក្រុងដ៏ធំមួយនេះនឹងជម្រុញទាំងចំនួននិងតម្លៃអចលនទ្រព្យនៅក្នុងតំបន់នោះឲ្យកើនឡើងផងដែរ។​​

សម្រាប់ព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ និងការស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh

Comments