+855 92 92 1000
Logo
ការប្រកួតប្រជែងរចនាក្រាហ្វិកសម្រាប់ស្ត្រី DREAM GIRLS 2018
Updated on: May 9, 2022, 6:01 a.m.
Published on: September 21, 2018, 9:51 p.m.

ការប្រកួតប្រជែងរចនាក្រាហ្វិកសម្រាប់ស្ត្រី DREAM GIRLS 2018


សួស្តីមិត្តនារីទាំងឡាយ!!!
  • តើអ្នកធ្លាប់មានក្តីសុបិនដែរឬទេ?

  • តើអ្នកចង់ក្លាយជាអ្វីនៅថ្ងៃអនាគត?

  • តើអ្នកចង់ក្លាយជាស្ត្រីដែលមានភាពឯករាជ្យពេញលេញដែរឬទេ?

  • តើអ្នកចង់ក្លាយជាអ្នកឌីហ្សាញជំនាញមួយរូបដែរឬទេ?

ប្រសិនបើអ្នកធ្លាប់គិតថាចង់ក្លាយជាអ្នកឌីហ្សាញមួយរូបនៅថ្ងៃអនាគត ឬចង់សាកល្បងធ្វើអ្វីដែលថ្មីដែលខ្លួនមិនធ្លាប់បានសាកល្បងពីមុនមកពេលនេះឳកាសរបស់អ្នកបានមកដល់ហើយសូមសាកល្បងដាក់គំនូរនិងការរចនារបស់អ្នកមកកាន់ការប្រកួតរចនានៃក្តីសុបិន្តរបស់ស្ត្រី។

សូមមើលពត៌មានលម្អិតនៅត្រង់នេះ៖

*LINKhttps://www.facebook.com/dreamgirlsproject/photos/a.185410551497586/1933976396640984/

យើងជឿថាស្ត្រីទាំងអស់និងអាចធ្វើបាន ពួកយើងនិងរង់ចាំអ្នក!

ការដាក់ពាក្យ

សួស្តី,​ នារីនៃក្តីសុបិន្ត.

ស្រ្តី​ យុវត្តី​ កុមារី​

សញ្ជាតិ​ខ្មែរទាំងអស់ដែលមានចំណង់ចំណូលចិត្តនិងចង់សាកល្បងក្នុងការគូរនិង​រចនា​ដ៏អស្ចារ្យ​ពេលនេះឳកាសរបស់អ្នកទាំងអស់គ្នាបានមកដល់ហើយ។​ ការប្រកួតការរចនាក្តីសុបិន្តរបស់ស្ត្រីលើកទី៨នឹងចាប់ផ្តើមធ្វើការទទួលពាក្យចាប់ពីថ្ងៃនេះតទៅ។

សម្រាប់អ្នកដែលចាប់អារម្មណ៍ក្នុងការប្រកួតនេះសូមផ្ញើការរចនារបស់អ្នកមកកាន់ពួកយើង។​

ពួកយើងរង់ចាំការរចនាដ៏អស្ចារ្យរបស់អ្នក ដូច្នេះសូមកុំមានការស្ទាក់ស្ទើរក្នុងការ​ដាក់ពាក្យ។

នេះគឺជាពេលវេលាសម្រាប់អ្នកទាំងអស់គ្នាក្នុងការបញ្ចេញទេពកោសល្យទៅកាន់ពិភពលោកនឹង​សម្រេចនូវក្តីសុបិន្តរបស់អ្នក។

ប្រធានបទ៖​ កម្ពុជាដ៏អស្ចារ្យ

ផុតកំណត់ទទួលពាក្យ៖​ ថ្ងៃទី ២០ ខែ វិចិ្ជកា​ ឆ្នាំ ២០១៨

ដើម្បីទទួលបានពត៌មានលម្អិតទាក់ទងនឹងការប្រកួតសូមចូលទៅកាន់តំណ៖

*LINKhttps://www.facebook.com/dreamgirlsproject/photos/a.185410551497586/1933976396640984/

ស្វែងរកព័ត៌មានបន្ថែមអំពីអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាតាមរយៈ  Realestate.com.kh!

Comments