+855 92 92 1000
Logo
ខេត្តកំពង់ស្ពឺមានសក្កានុពលអាចទាក់ទាញក្រុមហ៊ុនចិនធំៗ ឲ្យវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារ
Updated on: June 5, 2022, 4:38 p.m.
Published on: April 12, 2019, 4:14 a.m.

ខេត្តកំពង់ស្ពឺមានសក្កានុពលអាចទាក់ទាញក្រុមហ៊ុនចិនធំៗ ឲ្យវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារ


យោងតាមគេហទំព័រព័ត៌មានក្នុងស្រុក នៅថ្ងៃទី​១០ ខែមេសា នេះមន្រ្ដីជាន់ខ្ពស់របស់ខេត្តកំពង់ស្ពឺ លោក វ៉ី សំណាងបាន​មាន ប្រសាសន៍ថា បន្ទាប់ពីដំណើរទស្សន៍កិច្ចនៅ​ខេត្ត​ក្វាងទុង​​ប្រទេស​ចិន ​លោកមានជំនឿជឿជាក់លើខេត្តកំពង់ស្ពឺដែលកំពុងតែមានសក្កានុពលទាក់ទាញ ក្រុមហ៊ុនយក្សចិនរហូតដល់ក្រុមហ៊ុនយក្សចិនចំនួន៨៖ 

  • ទី១ រោងចក្រ​ ​Speedy​ ​Global​ ​ស្ថិតនៅ​សង្កាត់​ឆាង​អាន​ ​ជា​ក្រុមហ៊ុន​កាត់ដេរ​សម្លៀកបំពាក់​ ​ហើយ​នៅ​ឆ្នាំ២០១៩​ ​នេះ  ​ដែល​ត្រូវការ​កម្លាំង​ពលកម្ម​សរុប ៨,០០០នាក់​។ ​

  • ទី២មាន​ក្រុមហ៊ុន​ដៃគូ​ចំនួន​ ​៣កន្លែង​ទៀត​មាន​ផលិត​ដំណាប់​ផ្លែឈើ​ ​ស្លាក​សញ្ញា​សម្លៀកបំពាក់​ ​និង​អចលនទ្រព្យ​ក្នុង​មួយ​កន្លែង​ ​ដែល​ត្រូវការ​កម្លាំង​ពលកម្ម​ ​៨០០០នាក់​សរុប២៤,០០០នាក់​។

  • ទី៣​ ​ក្រុមហ៊ុន​ទូរស័ព្ទ​ចំនួន​ ​២គឺ​ ​OPPO​ ​និង​ ​VIVO​ ​នឹង​ត្រូវ​សាងសង់​អាគារ​កម្ពស់​ ​១០០​ ​ទៅ ២០០ម៉ែត។

  • ទី៤​ ក្រុមហ៊ុន​រោងចក្រ​ថ្មី​របស់​ចិន​ មាន​ទុន​ប្រមាណ​ ​២០០០លាន​ដុល្លារ​អាមេរិក​។

  • ទី៥​ ​ក្រុមហ៊ុន​ ​គូ​ឡុង​ ​ផលិត​សម្លៀកបំពាក់​កូនក្មេង​​ត្រូវការ​កម្លាំង​ពលកម្ម​ ​៩,០០០នាក់។

  • ទី៦​ ​ក្រុមហ៊ុន​​ហ្វី​ចូវ​ នៅ​ក្រុង​ហ្វី​ចូវ​ផលិត​អាវចាក់​ ត្រូវការ​កម្មករ​សរុប​ ​១៥,០០០នាក់។

  • ទី៧​ ​អគារ​ពាណិជ្ជកម្ម​នៅ​ក្រុង​ច្បារមន​ ​ដែល​ប្រើប្រាស់​ទុន​វិនិយោគ​ប្រមាណ​ ​៥០០លាន​ដុល្លារ​អាមេរិក​។​ ​

  • ទី៨​ ​ក្រុ​មហ៊ុនហ័រ​ ​សេង​ដា​ ​ជា​ក្រុមហ៊ុន​ផលិត​ខ្សែរ​រួត​ ​ដែលក្រុមហ៊ុននេះបច្ចុប្បន្ន​កំពុង​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​ហើយ​ ​ស្ថិតនៅ​ក្នុង​ក្រុង​ច្បារមន​ ​ផលិតផល​នេះ​នាំចេញ​ទៅ​អឺរ៉ុប​ ​និង​អាមេរិក​។​ ​

ខេត្តកំពង់ស្ពឺគឺជាខេត្តដែលស្ថិតនៅចំកណ្ដាលរវាងប៉ូលសេដ្ឋកិច្ចកម្ពុជារវាងទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ដែលមានផ្លូវជាតិលេខ ៣ លេខ ៤ ឆាប់ៗនេះ កម្ពុជាកំពុងសិក្សាលើផ្លូវ ល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ មីនា ឆ្នាំ២០១៩ ដែលបានឆ្លងកាត់ខេត្តកំពង់ស្ពឺ៕

ចង់ទិញអចលនទ្រព្យ ឬដាក់លក់អចលនទ្រព្យសូមចូលទៅកាន់គេហទំព័រ Realestate.com.kh!

 

Comments