+855 92 92 1000
Logo
​ក្រុមហ៊ុន​សំណង់​កូរ៉េ​ជា​ច្រើន​បាន​ ​និង​កំពុង​ងាក​មកកាន់​ទីផ្សារ​កម្ពុជា
Updated on: June 1, 2022, 6:54 p.m.
Published on: March 19, 2019, 7:14 a.m.

​ក្រុមហ៊ុន​សំណង់​កូរ៉េ​ជា​ច្រើន​បាន​ ​នឹង​កំពុង​ងាក​មកកាន់​ទីផ្សារ​កម្ពុជា


​ក្រុមហ៊ុន​សំណង់កូរ៉េ​កាន់តែ​ច្រើនទៅៗបាននឹង​កំពុង​ងាក​មកកាន់​ទីផ្សារ​កម្ពុជា​ជាថ្មី​ ​ដោយសារ​ការ​រីកចម្រើននៃ​វិស័យ​អចលនទ្រព្យ​ ​និង​ទំនាក់ទំនង​កាន់តែ​ប្រសើរ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​នេះបើតាមប្រសាសន៍របស់លោក ឧកញ៉ា​ ​ពុង​ ​ឃា​វ​សែ​ ​ប្រធាន​សមាគម​អ្នកសាង​សង់​ នៅចុងពិធីចុះហត្ថលេខាលើ​អនុសារណៈ​ កិច្ច​ព្រមព្រៀង​រវាង​សមាគម​អ្នកសាង​សង់​កម្ពុជា​ ​(​CCA​)​ ​និង​ទីភ្នាក់ងារ ​លើក​កម្ពស់​ ពាណិជ្ជកម្ម​ និង​វិនិយោគ​កូរ៉េ​ ​(​KOTRA​)​ ​នាថ្ងៃទី១៤​ ​ខែមីនា ម្សិលមិញនេះ ។

អានអត្ថបទទាក់ទងអំពី៖ ស្វែងយល់ ១០ ចំណុចពិសេសនៃការរស់នៅក្នុងខុនដូ នៅកម្ពុជា!

លោក​ឧកញ៉ា​​បន្ត​ថា​កាលពី​អំឡុង​បណ្តា​ប្រទេស​លើ​ពិភពលោក​បាន​ជួប​វិបត្តិ សេដ្ឋកិច្ច​ ពិភពលោក​ឆ្នាំ២០០៨​មាន​ក្រុមហ៊ុន​ ​និង​អ្នក​វិនិយោគទុន​កូរ៉េ​មួយចំនួន​ធំ​​បាន​ផ្អាក​ការ​វិនិយោគ​នៅ​កម្ពុជា​ហើយ​ត្រឡប់ទៅ​ប្រទេស​គេ​វិញ​ ​ហើយ​ពេលនេះបណ្តា​អ្នក​វិនិយោគ​ទាំងនោះ​បាន​កំពុង​ត្រឡប់​មក​ស្វែងរក​ការ​វិនិយោគទុន​ឡើងវិញ​​ខណៈ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​​កំពុង​រក្សា​កំណើន៧% ​។

​លោក​ឧកញ៉ា​បាន​បញ្ជាក់ថាវា​ជា​សញ្ញា​វិជ្ជមាន​មួយសម្រាប់​ប្រទេស​ទាំងពីរ។ យើងប្រារព្ធពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ​រវាង​វិស័យ​ឯកជន​កម្ពុជា​-កូរ៉េ​នេះ​ ​ឡើងក្នុង​គោលបំណង​ដ៏សំ​ខាន់​មួយគឺផ្តល់​ព័​ត៌​មាន​អោយ​គ្នា​​ទៅវិញទៅមក​អំពី​ព័ត៌មាន​ឱកាសវិនិយោគទុន​នៅ​កម្ពុជា​ ​និង​នៅ​កូរ៉េ ។

គួរបញ្ជាក់ផងដែរថាទីភ្នាក់ងារ​ ​KOTRA​ ​របស់​កូ​រ៉​ខាងត្បូង​​បច្ចុប្បន្នមាន​ស្នាក់​ការ​តំបន់​ចំនួន១០​ ​និង​មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​តាម​បណ្តា​ប្រទេស​ចំនួន១២៧ប្រទេស​ ​និង​នៅក្នុង​ប្រទេស​ចំនួន៨៦ ​៕

ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ជួលលក់សូមចូលទៅកាន់ Realestate.com.kh!

Comments