ស្ងាត់ៗ! អាកាសយានដ្ឋាននៅខេត្តកោះកុង ជិតបញ្ចប់ការសាងសង់ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិហើយ

30 ខែ តំបន់ May ឆ្នាំ 2019, 10:14

កំណើនភ្ញៀវអន្តរជាតិពីបណ្តាប្រទេសនានាចូលមកកាន់ប្រទេសកម្ពុជា ដើម្បីមកទេសចរណ៍កំសាន្ត ក៏ដូចជាដើម្បីវិនិយោគ បានធ្វើឱ្យខេត្តជាច្រើនដែលធ្លាប់តែមានភាពស្ងៀមស្ងាត់ប្រែក្លាយមានភាពមមារញឹកជាមួយនឹងការអភិវឌ្ឍជាច្រើន ជាពិសេសក្នុងវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា៖ ផ្លូវថ្នល់ ស្ពាន និងអាកាសយានដ្ឋានជាដើម។

តួយ៉ាងនៅក្នុងខេត្តកោះកុងដែលធ្លាប់តែមានភាពស្ងប់ស្ងាត់ ដាច់ឆ្ងាយពីតំបន់ផ្សេងៗដោយព្រៃប្រឹក្សា និងជ្រលងភ្នំអាចនឹងក្លាយជាអ៊ូរអរមិនខាននៅពេលខាងមុខនេះ ដោយសារតែពេលនេះអាកាសយានដ្ឋាននៅក្នុងខេត្តនេះកំពុងតែសាងសង់ជិតរួចរាល់ទៅហើយ។

មានទីតាំងស្ថិតនៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង អាកាសយានដ្ឋានក្នុងខេត្តកោះកុងនេះស្ថិតក្រោមការវិនិយោគសាងសង់ដោយក្រុមហ៊ុនចិនមួយនោះថា Union Development Group (UDG) ដោយក្នុងនោះមានជនជាតិខ្មែរ និងចិនរាប់សិបនាក់ដែលកំពុងមមាញឹកសាងសង់ ព្យាយាមយ៉ាងណាឱ្យអាកាសយានដ្ឋាននេះអាចបញ្ចប់ឱ្យបាននៅក្នុងខែឧសភា ឆ្នាំ២០២០ខាងមុខ។​

ព្រលានយន្តហោះខេត្តកោះកុងតម្លៃ ៣.៨ ពាន់លានដុល្លារ និងមានប្រវែងវែងជាងព្រលានយន្តហោះនៅភ្នំពេញ ដោយផ្លូវយន្តហោះរបស់ព្រលាននេះមានប្រវែងបណ្តោយរហូតដល់ទៅ ៣.២ គីឡូម៉ែត្រ ជាមួយនឹងទទឹង ៦០ ម៉ែត្រ។

នៅពេលដែលដាក់ដំណើរការព្រលាននេះអាចនឹងទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកពីក្រៅប្រទេសបានជាច្រើន ដោយសូម្បីតែយន្តហោះប្រភេទធំៗ (ប្រភេទបូអ៉ីញ ៧៧៧ ប្រភេទបូអ៉ីន ៧៨៧ និងប្រភេទ Airbus A340-600) ដែលពិបាកចុះចតនៅព្រលានយន្តហោះពោធិចិនតុងក៏អាចចុះចតនៅព្រលានយន្តហោះនេះបានដែរ។​

ក្រៅពីនោះ ព្រលានយន្តហោះឯស្រុកបុទុមសាគរនេះ ក៏បើកឱ្យមានការហោះហើរត្រង់ទៅមក ប្រទេសក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិចផងដែរ។ បន្ថែមលើនេះ បើតាមការបង្ហាញពីសារ ពត៌មានថ្មីៗ ក៏បានឱ្យដឹងថា “នៅ​ឆ្នាំ​២០៣០ អ្នកដំណើរ​ឆ្លងកាត់​តំបន់​នេះ មាន​ចំនួន ​៧៥​ ម៉ឺន​នាក់ ហើយ​ការដឹក​ទំនិញ​ប្រចាំ​ឆ្នាំមាន​ចំនួន ​៩ ​លាន​តោន​។ ចំណែក​ក្នុង​ឆ្នាំ​២០៥០ អ្នកដំណើរ​ឆ្លងកាត់ មាន​ចំនួន ​៤៤​ លាន​នាក់ ហើយ​ការដឹកជញ្ជូន​ប្រចាំ​ឆ្នាំមាន​ចំនួន​៣៦​លាន​តោន​។”​

វត្តមានរបស់គម្រោងព្រលានយន្តហោះននេះបានជំរុញតម្លៃដីធ្លីនៅខេត្តកោះកុងឲ្យហហក់ឡើងថ្លៃជាមុន ក្នុងនោះគម្រោងវិនិយោគនានាបានបន្តចូលទៅទីនេះ ជាំពិសេសវិនិយោគិនមកពីប្រទេសចិន។ 

គួរបញ្ជាក់ផងដែរថា គម្រោងវិនិយោគលើព្រលានយន្តហោះក្នុងខេត្តកោះកុងនេះ ត្រូវបានវិនិយោគនៅលើដីសម្បទានពីរដ្ឋាភិបាលកម្ពុជា ដែលមានទំហំសរុបជាង ៤ម៉ឺន ៥ ពាន់ហិចតា ដោយគ្របបណ្តប់លើស្រុកធំៗចំនួន ២ ដែលមានដូចជាស្រុកបុទុមសាគរនិងស្រុកគីរីសាគរ។ សព្វថ្ងៃដោយឃើញពីសក្តានុពលដែលខេត្តកោះកុងនេះអាចនាំវិនិយោគិនបរទេសជាច្រើនមករួចដែលបានងាកទៅវិនិយោគនៅតំបន់ទាំងនេះ ក្នុងនោះមានការវិនិយោគបានផ្តោតសំខាន់លើអាជីវកម្មប្រភេទសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន ទីលានវាយកូនគោល តំបន់កំសាន្តនៅតាមឆ្នេរសមុទ្រ និងកំពង់ផែកសមុទ្រទឹកជ្រៅសម្រាប់នាវាដឹកទំនិញខ្នាតយក្សជាដើម៕

ស្វែងរកអចលនទ្រព្យនៅក្នុងខេត្តកោះកុង ឬស្វែងរកអចលនទ្រព្យសម្រាប់លក់នៅកម្ពុជា សូមចូល ទៅកាន់ Realestate.com.kh!

 

ចំនូលចិត្ត

សូមបំពេញព័ត៌មានផ្ទាល់ខ្លួនមុនពេលរក្សាទុកអ្វីដែលអ្នកពេញចិត្ត។ បើកនៅលើការកំណត់ប្រូហ្វាល់.

ដើម្បីទទួលបានភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យ សូមទាញយក​ App លើទូរស័ព្ទដៃ:

ប្រាប់យើងពីតម្រូវការរបស់អ្នក នោះ៥ក្រុមហ៊ុននឹងទាក់ទងទៅអ្នក
តើអ្នកចង់រកទិញ ជួល ឬលក់អចលនទ្រព្យ? *
សូមជ្រើសរើសជម្រើសមួយ
តើទីតាំងណាដែលអ្នកចាប់អារម្មណ៍? *
សូមជ្រើសរើសទីតាំងអចលនទ្រព្យល្អបំផុតរបស់អ្នក។
តើប្រភេទអចលនទ្រព្យអ្វីខ្លះ? *
សូមជ្រើសរើសប្រភេទអចលនទ្រព្យដែលអ្នកពេញចិត្ត។
តម្លៃប៉ុន្មាន? *
សូមដាក់ចំនួនទឹកប្រាក់ដែលអ្នកមាន.
សរសេរបន្ថែមព័ត៌មាន ពីតម្រូវការរបស់អ្នក
ព័ត៌មានទំនាក់ទំនង