+855 92 92 1000
Logo
ហេតុអ្វីអ្នកគួរទិញដីនៅជិតតំបន់រោងចក្រ?
Updated on: May 27, 2022, 9:26 p.m.
Published on: May 21, 2019, 9:25 a.m.

ហេតុអ្វីអ្នកគួរទិញដីនៅជិតតំបន់រោងចក្រ?


សេដ្ឋកិច្ចរបស់កម្ពុជាបានពឹកផ្នែកលលើវិស័យបួនធំៗ រួមមាន៖ កសិកម្ម  ទេសចរណ៍ ឧស្សាហកម្ម និងអចលនទ្រព្យ។ ភាពរិកម្រើននៃសេដ្ឋកិច្ចកម្ពុជាត្រូវបានគេមើលឃើញថាបានចាប់ផ្កើមឡើងនៅពេលមានកំណើនវិស័យរោងចក្រឧស្សាហកម្ម ដែលបានជំរុញផលិតកម្ម ក្នុងស្រុក និងនាំចេញទីផ្សារបរទេស។

មានការលើកឡើងជាច្រើនទាក់ទងនឹងវិស័យអចលនទ្រព្យ និងវិស័យរោងចក្រ ពោលគឺការចូលរួមចំណែករបស់រោងចក្រចំពោះកំណើននៃវិស័យអចលលនទ្រព្យនៅទូទាំប្រទេស។ អាជីវកម្មអចលនទ្រព្យបានចាប់យកតំបន់រោងចក្រឧស្សាហកម្មជាកត្តាចម្បង សម្រាប់ការលក់របស់ខ្លួន ជាពិសេសគម្រោងដីឡូតិ៍។

តើដីនៅជិតរោងចក្រពិតជាដីមានសក្តានុពលមែនឬ?

នេះប្រហែលជាការពិត បើមើលទៅតាមទិដ្ឋភាពជាក់ស្តែងរបស់កម្ពុជា។ គេសង្កេតឃើញថាការទិញដីនៅជិតរោងចក្រផ្តល់ផលប្រយោជន៍ជាច្រើនដល់អ្នកទិញ។

ជាទីប្រជុំជន

កន្លែងដែលមានរោងចក្រ ជាកន្លែងដែលបានប្រមូលផ្តុំដោយមនុស្សជាច្រើន។ ដូចនេះវាអាចប​ង្កើតជាតំបន់ដែលមានតម្រូវការ និងសកម្មភាពសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។

តម្លៃដីឆាប់កើនឡើង

មានរោងរោងចក្រនៅជិតអាចធ្វើឲ្យដីនៅតំបន់ជុំវិញនោះ កើនឡើងឆាប់រហ័ស ដោយសារមនុស្សនឹងផ្លាស់ប្តូរចូលមកទីតាំងនេះកាន់តែច្រើនឡើង។ ប្រជាពលរដ្ឋ និងអ្នកចំណូលថ្មីត្រូវការទិញដីនៅជិតតំបន់រោងចក្រ ដើម្បីធ្វើលំនៅដ្ឋាន ឬបង្កើតសកម្មភាពសេដ្ឋកិច្ចដូចជា៖ លក់ដូរ ឬបើកអាជីវកម្មណាមួយ ដើម្បីទទួលបានប្រាក់ចំណូលវិញ។

សាងសង់ផ្ទះជួល

រោងចក្រធំៗមានកម្មកររាប់ពាន់នាក់ ដែលជាឳកាសសម្រាប់អ្នកជំនួញខ្នាតតូច និងមធ្យម។ មិនតែប៉ុណ្ណោះ អ្នកដែលមានដីនៅជិតរោងចក្រក៏អាចសង់ជាបន្ទប់ ឬផ្ទះជួល ដែលនេះត្រូវបាន គេចាត់ទុកថាជាការវិនិយោគល្អបំផុត។​

ហេដ្ឋារចនាសម្ព័​ន្ធល្អប្រសើរ

រដ្ឋាភិបាលព្យានឹងបង្កលក្ខណៈងាយស្រួលដល់រោងចក្រ ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវ ទឹក ភ្លើង សេវាកម្មសាធារណៈផ្សេងៗត្រូវបានតភ្ជាប់ទៅដលតំបន់នោះ។ កាលណាតំបន់មួយមាន  ហេដ្ឋារចនាសម្ព័ន្ធរឹងមាំតំបន់នោះនឹងមានសក្តានុពលបំផុតសម្រាប់ សកម្មភាពសេដ្ឋកិច្ច និងលំនៅដ្ឋាន។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនបានលើកឡើងថា ការវិនិយោគត្រូវមានការប្រុងប្រយ័ត្នបំផុត។ ពិសេសត្រូវកំណត់ឲ្យច្បាស់ពីគោលបំណងនៃ ការវិនិយោគ ថាអ្នកនឹងទិញទុកលក់យកចំណេញ ធ្វើអាជីវកម្ម ឬទិញទុកសាងសង់ផ្ទះ សម្រាប់រស់នៅ។ ជាទូទៅ តំបន់រោងចក្រមិនមែនជាតំបន់លំនៅដ្ឋាន ដែលមានផាសុកភាពនោះទេ។ បើពិនិត្យទៅតាម ផែនការអភិវឌ្ឍន៍ក្រុង គេបានបែងចែកដាច់ពីគ្នារវាងតំបន់លំនោដ្ឋាន តំបន់ពាណិជ្ជកម្ម និងតំបន់ឧស្សាហកម្ម។

តាមដានជាមួយ Realestate.com.kh ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីទីផ្សារអចលនទ្រព្យកម្ពុជា! ឬស្វែងរកទិញ ឬជួលអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា!

 

 

Comments