សក្តានុពលកំពង់ផែស្វយ័តខេត្តព្រះសីហនុ

14 ខែ កុម្ភៈ ឆ្នាំ 2018, 10:46

កម្ពុជាត្រូវ​បានគេចាត់ទុកថាជា​ប្រទេសដែលមានកំណើនសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សនៅក្នុងតំបន់អាស៊ាន។ យោងតាមរបាយការណ៍របស់ធនាគារពិភពលោកប្រទេសកូនខ្លាអាស៊ីមួយនេះមានកំណើនសេដ្ឋកិច្ចប្រមាណ៧ ភាគរយ នៅក្នុងឆ្នាំ ២០១៥ និងឆ្នាំ ២០១៦ ហើយកំណើននេះ​ត្រូវបានគេរំពឹងថានឹងរក្សានៅត្រឹម៦.៩ភាគរយក្នុងរយៈពេលបីឆ្នាំបន្ទាប់។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ហើយក៏ជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់​បំផុតដែលបានជម្រុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឆ្ពោះទៅមុខ។ កំពង់ផែនេះមានទីតាំងនៅក្នុងតំបន់ឆ្នេរ​សមុទ្រខេត្តព្រះសីហនុដែលជាទីតាំងល្អបំផុត និងធានាបានការការពារដ៏រឹងមាំពីគ្រោះធម្មជាតិ។

គ្របដណ្តប់លើផ្ទៃដីប្រមាណ១២៥ហិចតាកំពង់ផែក្រុងព្រះសីហនុបានសាងសង់នៅឆ្នាំ១៩៥៦ហើយចាប់ផ្តើមដំណើរការនៅឆ្នាំ១៩៦០។ មកដល់ពេលបច្ចុប្បន្ននេះកំពង់ផែ​មាន​ចំណត​នាវា​ចំនួន៨​ចំណតដែល​បំពាក់ដោយ​ឧបករណ៍​លើកដាក់​ទំនើប​ទាន់សម័យ​។

ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ​បរិមាណ​ទំនិញ​ឆ្លងកាត់ឧបករណ៍​លើកដាក់​មាន​ការកើនឡើង​ជាមធ្យម​១១%ក្នុងមួយឆ្នាំ។ នៅឆ្នាំ២០១៥កំពង់ផែមានប្រាក់ចំណូលសរុបប្រមាណជា៤៩លានដុល្លារអាមេរិក​ដែលកើនឡើងជិត ១៨ភាគរយធៀបទៅនឹងឆ្នាំ២០១៤គិតជាប្រាក់ចំណេញប្រមាណជា៩លានដុល្លារ។​

កំណើនដ៏ច្រើននេះបានមកពីកំណើននៃកុងទុយន័រទំនិញ​ដែលបានកើនឡើងប្រមាណ ១៧.១៨ ភាគរយ ពី ៣៣៣,៩០៤ TEUs នៅឆ្នាំ២០១៤ និងជិត៣៩១,៨១៩TEUs នៅឆ្នាំ២០១៥។ ជាមួយនឹងការបំពាក់បន្ថែមនូវឧបករណ៍​លើកដាក់ទំនិញដែលមានលទ្ធភាពប្រតិបត្តិការបានកាន់តែច្រើនដោយរំពឹងថាអាចឲ្យទំនិញឆ្លងកាត់ប្រមាណ ៧០០,០០០ TEUs ក្នុងមួយឆ្នាំ។​

ក្នុងពេលបច្ចុប្បន្ន​រដ្ឋាភិបាលកម្ពុជាបានកំណត់យកកំពង់ផែនេះជាទិសដៅនៃតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម។ កំពង់ផែដ៏មានសក្តានុពលមួយនេះមានសារៈសំខាន់បំផុតសម្រាប់ការពង្រីកការដឹកជញ្ជូន ទំនិញ និងសេវាកម្មជាពិសេសការដឹកជញ្ជូនដោយផ្ទាល់ពីតំបន់អាស៊ី អាស៊ីប៉ាស៊ីភិក និងពិភពលោកទាំងមូល។

កំពង់ផែក្រុងព្រះសីហនុបានទិញIPOដើម្បីបង្កើនលទ្ធភាពនៃការវិនិយោគឲ្យកាន់តែប្រសើរឡើង។​ ការទិញIPOរបស់កំពង់ផែនឹងជួយបង្កើនសក្តានុពលនៃការវិនិយោគ ហើយជាប្រយោជន៍សម្រាប់វិនិយោគិននៅក្នុងវិស័យ ទាំងពេលបច្ចុប្បន្ន​ និងទៅពេលអនាគត៕

ស្វែងរកអចលនទ្រព្យសម្រាប់ជួល និងទិញនៅក្នុងខេត្តព្រះសីហនុតាមរយៈ Realestate.com.kh!