+855 92 92 1000
Logo
ប៉ោយប៉ែត៖ ផ្សារ​ទំនើប​ Big​ C​ បើក​សម្ពោធ​ដាក់​ដំណើរការ​លក់ដូរហើយ​
Updated on: May 27, 2022, 9:09 a.m.
Published on: December 5, 2019, 8:01 a.m.

ប៉ោយប៉ែត៖ ផ្សារ​ទំនើប​ Big​ C​ បើក​សម្ពោធ​ដាក់​ដំណើរការ​លក់ដូរហើយ​


(ផ្សារ​ទំនើប​ Big​ C​ បើក​សម្ពោធ​ដាក់​ដំណើរការ​លក់ដូរក្នុងក្រុងប៉ោយប៉ែត)

បន្ទាប់ពីបានដំណើរការសាងសង់ជិតមួយឆ្នាំ ចាប់ផ្ដើមពីចុងឆ្នាំ២០១៨ផ្សារទំនើប Big C ដែលជា​ផ្សារ​ទំនើប​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​ថៃ​បានបញ្ចប់ការសាងសង់រួចរាល់​ និងបានប្រកាសបើកដំណើរជាផ្លូវការនៅដើមខែធ្នូឆ្នាំនេះ។

នៅថ្ងៃ​ទី​០៤​ ខែធ្នូ​ ឆ្នាំ​២០១៩​ ម្សិលមិញនេះ​ ផ្សារ​ទំនើប​Big​ C​ ដែលស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​ សង្កាត់ប៉ោយប៉ែត​ ​ក្រុង​ប៉ោយ​ប៉ែ​ត​ ត្រូវ​បាន​សម្ពោធ​ដាក់​ដំណើរការ​លក់ដូរ​ជាផ្លូវការហើយ។​

នៅក្នុងពិធីបើកសម្ពោធផ្សារទំនើបថៃនេះមានការអញ្ជើញចូលរួម ដោយលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ​ លោក Aswin Techajareonvikul ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Big C Supercenter និងអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រិទ្ធីរ៉ាវង្ស ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់ទៀត។

លោក Aswin Techajareonvikul នាយកប្រតិបត្តិនៃក្រុមហ៊ុន Big C Supercenter បានលើកឡើងថាការដាក់សម្ពោធផ្សារទំនើប Big C ជាលើកដំបូងនៅទីក្រុងប៉ោយប៉ែត​គឺដើម្បី​ផ្តល់ជម្រើសដល់ប្រជាជន​កម្ពុជា​ ក្នុងការទិញទំនិញបាន​ងាយស្រួល​ និងទទួលបាន​ទំនិញ​ល្អៗ ​ដែលមានតម្លៃសមរម្យ​ ​ជាពិសេស​ផ្សារ​ទំនើប​នេះ​មាន​លក់​សម្ភារៈប្រើប្រាស់​ និង​មុខទំនិញ​គ្រប់​ប្រភេទ ​ដែល​ពលរដ្ឋគ្រប់កម្រិតអាចមានលទ្ធភាពទិញបាន។

លោកបានបញ្ជាក់ថា ដោយបានមើលឃើញពីសក្តានុពលរបស់ប្រទេសកម្ពុជា ជាពិសេសតំបន់ប៉ោយប៉ែតនេះ ទើបក្រុមហ៊ុនសម្រេចចិត្តឈានជើងចូលក្នុង ទីផ្សារប្រទេស កម្ពុជាតាមរយៈការនាំយកមកនូវផលិតផល និងសេវាកម្ម ដែលប្រកបដោយគុណភាព សម្រាប់បំពេញតាមតម្រូវការប្រជាជនកម្ពុជា។

សម្រាប់វិស័យអចលនទ្រព្យគេមើលឃើញថា វត្តមានរបស់ផ្សារលក់រាយ និងផ្សារទំនើបល្បីៗ ដូចជា ផ្សារ BIG C ដែលបានឈានជើងចូលក្នុងទីផ្សារកម្ពុជា គឺជាសញ្ញាណវិជ្ជមានសម្រាប់វិស័យដីធ្លី និងការស្នាក់នៅរយៈពេលវែងរបស់អ្នកចំណូលថ្មី ដោយហេតុថាទាំងអ្នកទេសចរ និងវិនិយោគិនអចលនទ្រព្យ តែងតែសំឡឹងមើលពីសក្តានុលពលនៃតំបន់នីមួយៗ មុនពេលពួកគេសម្រេចិត្តចូលទៅវិនិយោគក្នុងតំបន់នោះ៕

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និងផ្លាស់ប្តូរនានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android

ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូលអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!

CREA TICKET

អត្ថបទដោយ

 

Comments