Sunny Terrace: លំនៅដ្ឋានដ៏សុខសាន្ត Realestate.com.khTV
16 ខែ កុម្ភៈ ឆ្នាំ 2017, 11:36
សូមស្វាគមន៍មកកាន់កម្មវិធី Property Review តាមកញ្ចក់ទូរទស្សន៍ Realestate.com.khTV
នៅថ្ងៃនេះយើងកំពុងនៅឯបុរី សាន់នី ធើរេស ជាមួយតំណាងផ្នែកលក់ គឺកញ្ញា ផេង ធីតា
តើអាចប្រាប់ខ្ញុំបានទេពីទីតាំងរបស់បុរី សាន់នី ធើរេស៖
បុរីរបស់យើងមានទីតាំងស្ថិតនៅភូមិត្រពាំងខ្លឹង ខ័ណ្ឌពោធិ៍សែនជ័យ សង្កាត់ចោមចៅ
តើអតិថិនជនប្រភេទណា ដែលសមនឹងគម្រោងអចលនទ្រព្យនេះ?
បុរីនេះគឺសមបំផុតសម្រាប់គ្រួសារមានជីវភាពមធ្យម និងជីវភាពល្អបង្គួរ ហើយសម្រាប់ជនបរទេសក៏ អាចរកទិញបានដែរសម្រាប់កិច្ចសន្សាកាន់កាប់រយៈពេលវែង ៥០ ឆ្នាំ។
តើកញ្ញាអាចប្រាប់ខ្ញុំ ពីលក្ខណៈសម្បត្តិរបស់បុរី សាន់នី ធើរេសបានទេ?
ខ្ញុំគិតថាលក្ខណៈសម្បត្តិរបស់បុរីនេះគឺមានទីតាំងនៅជិតកន្លែងដែលមានលក្ខណៈល្អដូចជា មានផ្សារ សាលារៀនជាតិ និងសាលាអន្តរជាតិ ហើយក៏ស្ថិតនៅជិតព្រលានយន្តហោះអន្តរជាតិ ចំណាយពេលតែបន្តិចធ្វើដំណើរទៅក្រុងភ្នំពេញ។
តើមានបុរីប្រភេទអ្វីខ្លះក្នុងគម្រោងសាងសង់អចលនទ្រព្យនេះ ហើយមានទំហំបែបណា និងតម្លៃដូចម្តេច?
ក្នុងគម្រោងនេះមានបុរីចំនួន២ ប្រភេទ៖
គម្រោងផ្ទះ២ជាន់ និង ផ្ទះបីជាន់ សម្រាប់ផ្ទះ២ជាន់មានតម្លៃចាប់ពី ៧០,០០០ដុល្លារ ឯផ្ទះបីជាន់មាន តម្លៃចាប់ពី ១១០.០០០ដុល្លារឡើងទៅ។
ចំពោះទំហំវិញយើងមាន ៤ ប្រភេទសម្រាប់ជ្រើសរើស គឺ ប្រភេទ A, B, C និងប្រភេទD ។
ចំពោះប្រភេទ A & B មានទំហំដូចគ្នា ១៦ម X ៤.៨ម និងប្រភេទ C & D មានទំហំ ៤.២ម X ១៤.៥ម។
អាចប្រាប់បន្ថែមទៀតបានទេ អំពីលក្ខណៈពិសេស និងគុណភាពនៃការសាងសង់?
បុរីរបស់យើងគឺរចនាម៉ូតតាមរបៀបកូរ៉េ និងជប៉ុន។ ចំនែកគុណភាពនៃការសាងសង់វិញគឺធានាថា ល្អ ព្រោះថាក្រុមហ៊ុនមានបទពិសោធន៍ជាមួយគម្រោងពីមុនមកច្រើន។
តើគម្រោងនឹងបញ្ចប់ពេលណា ហើយចាប់បើកលក់នៅពេលណា?
ការលក់បានចាប់ផ្តើមហើយ ការសាងសង់នៅបុរី សាន់នី ធើរេសចាប់ផ្តើមនៅខែតុលា ឆ្នាំ ២០១៥ ហើយឥឡូវបានរួចរាល់ ៨០% និងគ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ ២០១៦។ បន្ទប់ដាក់តាំងបង្ហាញបានបញ្ចប់រួចរាល់ និងបើកសម្រាប់អ្នកត្រូវការមើល។
ប្រសិនបើលោកអ្នកចង់សែ្វងរកព័ត៌មានបន្ថែម សូមសួរសំណួរមកកាន់ភ្នាក់ងារអចលនទ្រព្យ Realestate.com.kh!
សូមអរគុណចំពោះការទស្សនាកម្មវិធី Property Review តាមកញ្ចក់ទូរសទ្សន៍ Realestate.com.khTV.
សូមយល់បន្ថែមពីព័ត៌មាន ការប្រឹក្សា និងការផ្សព្វផ្សាយថ្មីនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា!