+855 92 92 1000
Logo
បុរី Williams ផ្ដល់ជូន វីឡាស្ដង់ដារអាមេរិចជាមួយតម្លៃសមរម្យ
Updated on: June 4, 2022, 3:44 a.m.
Published on: January 3, 2020, 3:51 a.m.

បុរី Williams ផ្ដល់ជូន វីឡាស្ដង់ដារអាមេរិចជាមួយតម្លៃសមរម្យ


បុរី Williams គឺជាគម្រោងអភិវឌ្ឍលំនៅដ្ឋានដែលបង្កើតឡើងដោយស្ថាបនិកជនជាតិអាមេរិច​ឈ្មោះ William Naramore។ លោកមានគោលបំណងចង់ផ្ដល់ឲ្យប្រជាជនកម្ពុជានូវផ្ទះដែលមាន គុណភាពខ្ពស់ និង ស្ដង់ដារបែបអាមេរិចជាមួយតម្លៃសមរម្យ។

បុរី Williams មានទីតាំងស្ថិតនៅក្នុងភូមិរំដួល សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាតំបន់ដែល​មានសក្ដានុពលខ្ពស់ និង កំពុងមានការរីកចម្រើនខ្លាំងលើគ្រប់វិស័យជាពិសេសការអភិវឌ្ឍគម្រោងលំនៅដ្ឋាន និង មានហេដ្ឋារចនាសម្ព័ន្ធល្អ។ អ្វីដែលកាន់តែពិសេសនោះគឺតំបន់នេះស្ថិតនៅទីតាំងខ្ពង់រាបដែលមិនមានរងផលប៉ះពាល់ដោយទឹកលិច។

គម្រោង​បុរី Williams ត្រូវបានចាប់ផ្ដើមការសាង់សង់កាលពីខែ មករា ឆ្នាំ២០១៩ ដោយដំណាក់កាលទី១​មានផ្ទះត្រឹមតែ ២៧​ ខ្នងប៉ុណ្ណោះ។ ដោយមានការគាំទ្រច្រើនពីសំណាក់ជនជាតិខ្មែរ និង បរទេស ខណៈពេលនេះក្រុមហ៊ុនកំពុងដំណើរការសាងសង់ផ្ទះដំណាក់កាលទី៧របស់ខ្លួន។ សរុបទាំង៧ដំណាក់កាលមានផ្ទះវីឡាទាំងអស់ ៣៥០​​ខ្នង គ្របដណ្ដប់លើផ្ទៃដីសរុបជិត ៨ ហិចតា​កន្លះ។ ៧០​ ភាគរយនៃផ្ទះទាំងអស់ត្រូវបានលក់ចេញ។

ក្នុងគម្រោងនេះមានផ្ទះវីឡាចំនួនបីប្រភេទ ក្នុងនោះមាន វីឡា Regency Villa ដែលមានទំហំផ្ទះ ៨ ម៉ែត្រ x ១០ ម៉ែត្រ សាងសង់លើផ្ទៃដី ១០ ម៉ែត្រ x ២០ ម៉ែត្រ និងវីឡា Jasmine Villa ដែលមានទំហំផ្ទះ ៨ ម៉ែត្រ x ១២.៥ ម៉ែត្រ សាងសង់លើផ្ទៃដី ១០ ម៉ែត្រ x ២០ ម៉ែត្រ និង វីឡា Legacy ដែលមានទំហំផ្ទះ ១០ ម៉ែត្រ x ១០.៥ ម៉ែត្រ សាងសង់លើផ្ទៃដី ១៥ ម៉ែត្រ x ២០ ម៉ែត្រ។

បុរី Williams ធានាផ្តល់ជូនផ្ទះវីឡាគុណភាពខ្ពស់់ និង សោភ័ណភាពស្អាត។ ជាពិសេសការរស់នៅក្នុងគម្រោងនេះនឹងផ្ដល់ឲ្យអ្នកនូវបរិយាកាសស្រស់ស្រាយ ខ្យល់អាកាសបរិសុទ្ធ និង ការរស់នៅបែបស៊ីវីល័យប្រកបដោយឧត្តមភាព។

គម្រោងនេះមានការយកចិត្តទុកដាក់ខ្ពស់ទៅលើបទដ្ឋាននៃការសាងសង់ ដើម្បីធានាបានគុណភាពសំណង់រឹងមាំ រួមជាមួយការសាងសង់ អាងហែលទឹក សួនច្បារ ឧទ្យាន សួនកុមារ កន្លែងសម្រាប់រៀបចំកម្មវិធីផ្សេងៗ កន្លែងវាយប៉េងប៉ុង និងកន្លែងហាត់ប្រាណបែបសហគមន៍ដើម្បីបំពេញទៅតាមតម្រូវការរបស់អ្នករស់នៅក្នុងបុរី។

បន្ថែមលើភាពស្រស់ស្អាត សា្ថបនិកអភិវឌ្ឍគម្រោង បុរី Williams ក៏មានការយកចិត្តទុកដាក់ខ្លាំងផ្នែកគុណភាព និងផាសុកភាពរបស់អ្នករស់នៅក្នុងបុរីនេះផងដែរ តាមរយៈការប្រើប្រាស់ គ្រឿងបរិក្ខារទំនើបៗ ប្រកបដោយគុណភាពខ្ពស់។ ជាក់ស្តែង​គ្រប់ផ្ទះទាំងអស់មានតម្លើងដំបូលអ៊ីសូឡង់ដើម្បីការពារកម្តៅ​និងជម្រាបទឹក ជួយសន្សំសំចៃថ្លៃអគ្គិសនី និងកាត់បន្ថយសម្លេងរំខានយ៉ាងមានប្រសិទ្ធិភាព ជាមួយការធានាបានសុវត្ថិភាព២៤ តាមរយៈការបំពាក់កាំមេរ៉ាសុវត្ថិភាព​។

ផ្ទះនៅក្នុងបុរី Williams មានតម្លៃចាប់ផ្ដើមពី ៦៩៥០០ ដុល្លារ ជាមួយគម្រោងនៃការបង់ប្រាក់ងាយៗ។ រាល់ការជាវផ្ទះនៅក្នុងបុរី Williams នឹងទទួលបានការផ្ដល់ជូន ម៉ាស៊ីនត្រជាក់ មា៉ស៊ីនទឺកក្ដៅទឺកត្រជាក់ ចង្ក្រានអគ្គិសនី ម៉ាស៊ីនបឺតផ្សែង និង ទូរដាក់ឥវ៉ាន់ក្នុងផ្ទះបាយ។

សម្រាប់ព័ត៌មានបន្ថែមអំពីបុរី Williams សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ០៩២​ ៩២ ១០០០ ឬ អ៊ីម៉ែល info@realestate.com.kh

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។

សម្រាប់កម្មវិធី iOS និង Android

 

Comments