+855 92 92 1000
Logo
ជ័យលាភីកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ ២០១៩​ត្រូវបានប្រកាសជាផ្លូវការ
Updated on: June 6, 2022, 5:01 p.m.
Published on: December 13, 2019, 9:18 a.m.

ជ័យលាភីកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ ២០១៩​ត្រូវបានប្រកាសជាផ្លូវការ


ទីបំផុតកម្មវិធីដ៏អស្ចារ្យប្រចាំឆ្នាំ២០១៩ដែលគ្រប់គ្នាទន្ទឹងរង់ចាំបានមកដល់ហើយ គឺកម្មវិធីនៃការ ប្រគល់ពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ ២០១៩​ដែលត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១២​ ខែធ្នូ ឆ្នាំ ២០១៩​ នៅឯសណ្ឋានគារ សូហ្វីតែលភ្នំពេញ។ វាគឺជារាត្រីមួយដ៏អស្ចារ្យ និង សំខាន់បំផុតសម្រាប់ វិស័យអចនលទ្រព្យទាំងមូលនៅក្នុងប្រទេសកម្ពុជា ហើយ បរិយាកាសនោះក៏ជាការជួបជុំគ្នាមួយដ៏ សំខាន់សម្រាប់អ្នកមានអាជីពក្នុងវិស័យអចលនទ្រព្យដើម្បីធ្វើការពិភាក្សាគ្នា ផ្លាស់ប្ដូរយោបល់ និង ឆ្លុះបញ្ចាំងអំពីភាពជោគជ័យដែលពួកគេសម្រេចបានក្នុងឆ្នាំ ២០១៩​នេះ។

ភ្ញៀវកតិយសជាង៤០០ នាក់បានចូលរួមនៅក្នុងកម្មវិធីនេះ ដែលរួមមាន មន្ត្រីរាជរដ្ឋាភិបាល អ្នកអភិវឌ្ឍគម្រោងអចលនទ្រព្យ ​ វិនិយោគគិន និង អ្នកជំនាញផ្នែកអចលនទ្រព្យ ដើរលើកំរាលព្រំ ពណ៌ក្រហមទៅកាន់សាលធំនៃសណ្ឋានគារ​ សូហ្វីតែល ជាកន្លែងរៀបចំសម្រាប់ការពិសារអាហារពេលល្ងាច ជុំគ្នា និង ការប្រកាសជាផ្លូវការរបស់ជ័យលាភីនៃកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ ២០១៩។

ខណៈដែលគ្រប់គ្នាកំពុងសប្បាយរីករាយក្នុងការទទួលទានស្រាក្រហម និង ម្ហូបដែលត្រូវបានរៀបចំឡើង យ៉ាងពិសេសសម្រាប់រាត្រីដ៏អស្ចារ្យនោះ​ អ្នកចូលរួមកម្មវិធីទាំងអស់ក៏មានឪកាសធ្វើជាសាក្សី និង អបអរជាមួយអ្នកឈ្នះពានរង្វាន់អចលនទ្រព្យឆ្នាំ២០១៩ទាំងអស់ ខណៈពេលដែលឈ្មោះរបស់ពួកគេត្រូវ​ បានប្រកាសជាសាធារណៈម្ដងមួយៗ និង ទទួលបានការទទួលស្គាល់ចំពោះភាពជោគជ័យ និង កិច្ចខំប្រឹងប្រែងរបស់ពួកគេនៅ ក្នុងវិស័យអចលនទ្រព្យដែលជួយជម្រុញឲ្យពួកគេឈ្នះពានរង្វាន់ ទាំងអស់នេះ។

អ្នកឈ្នះទាំង២៦នាក់មកពីក្រុមហ៊ុនអចលនទ្រព្យដែលមានឈ្មោះបោះសំលេងក្នុងប្រទេសកម្ពុជាត្រូវ បានប្រកាសជាផ្លូវការនៅក្នុងរាត្រីនោះ ហើយពួកគេត្រូវបានផ្តល់ឲ្យនូវពានរង្វាន់ជានិមិត្តរូបមួយ ត្រានៃកម្មវិធីប្រគល់ពានរង្វាន់ ផ្លាកតំណាងមួយដែលបញ្ជាក់ពីភាពជោគជ័យរបស់ជ័យលាភីម្នាក់ៗ និង ក្រុមហ៊ុនរបស់ពួកគេ។

ក្រុមហ៊ុន CPL Cambodia Properties Limited និង ក្រុមហ៊ុន CBRE Cambodia ក្រុមហ៊ុនទាំងពីរមានកិតិ្តយសឈ្នះ ពានរង្វាន់ជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ ២០១៩ សម្រាប់ប្រភេទ​ សហគ្រាស ហើយ ក្រុម ហ៊ុន Yi Fung Real Estate ឈ្នះពានរង្វាន់ជាក្រុមហ៊ុ​ន ភ្នាក់ងារអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ២០១៩​​ សម្រាប់ ប្រភេទ សាជីវកម្ម។

ក្រុមហ៊ុនដែលទទួលបានពានរង្វាន់ច្រើនជាងគេសម្រាប់កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យឆ្នាំ ២០១៩​គឺ ក្រុមហ៊ុន CBRE Cambodia ដែលឈ្នះពានរង្វាន់រហូតដល់ ៨ពាន ហើយក្រុមហ៊ុនដែលឈ្នះ ពានច្រើនជាងគេបន្ទាប់នោះគឺក្រុមហ៊ុន Yi Fung Real Estate ដែលឈ្នះចំនួន ៥​ ពានរង្វាន់ ខណៈ ដែលក្រុមហ៊ុន CPL Cambodia Properties Limited និង Amatak Property Service ឈ្នះពានចំនួន២ រៀងៗខ្លួន។

កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យឆ្នាំ ២០១៩ នេះគឺជាឆ្នាំទីពីរនៃកម្មវិធីនេះ ដែលត្រូវបានរៀបចំ ឡើងដោយក្រុមហ៊ុន Realestate.com.kh ដោយមានការសហការគ្នាជាមួយ ក្រសួងហរិញ្ញវត្ថុ និង សេដ្ឋកិច្ច និង សមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជា។

កម្មវិធីប្រគល់ពានរង្វាន់នេះត្រូវបានបង្កើតឡើង​ដើម្បីអបអរសាទរ និង ទទួលស្គាល់នូវ កិច្ចខំប្រឹងប្រែងរបស់ក្រុមហ៊ុន និង ភ្នាក់ងារអចលនទ្រព្យដែលមានប្រជាប្រិយភាពនៅក្នុងប្រទេស ទំាំងអស់ក្នុងការលើកកម្ពស់ស្តង់ដារ និង ការអនុវត្តន៍ប្រកបដោយវិជ្ជាជីវៈក្នុងវិស័យអចលនទ្រព្យក្នុង ប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរកម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយធ្វើឲ្យប្រសើរឡើង ចំពោះវិស័យអចលនទ្រព្យរបស់កម្ពុជាតាមរយៈការទទួលស្គាល់នូវភាពជោគជ័យរបស់អ្នករាល់គ្នានៅក្នុង វិស័យនេះដោយ សុក្រិត ស្មើភាពគ្នា និង រាប់បញ្ចូលអ្នកគ្រប់គ្នាទាំងអស់ តាមរយៈការអនុញ្ញាតឲ្យរាល់ក្រុម ហ៊ុនទាំងអស់អាចដាក់ពាក្យចូលរួមប្រគួតបានដោយមិនគឺពីទំហំ និង ទព្យសម្បត្តិសកម្មរបស់ពួកគេ។


ថ្លែងបើកកម្មវិធីនារាត្រីនោះ លោក Thomas O’Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា “ខ្ញុំអាចប្រាប់អ្នកទាំងអស់គ្នាបានថា យើងទទួលបានការដាក់ពាក្យចូលរួម ច្រើនជាង ១០០ ដែលចំនួននេះគឺជាចំនួនកើនឡើងទ្វេរដងប្រៀបធៀបជាមួយចំនួនពាក្យដែលយើង ទទួលបានកាលពីឆ្នាំ២០១៨។ ខ្ញុំសូមថ្លែងអំណរគុណទៅដល់អ្នករាល់គ្នាដែលបានចំណាយពេលវេលាក្នុង ការថតជាវីដេអូ និង រៀបចំពាក្យចូលរួមប្រគួត។”

“កត្តាជម្រុញមួយដ៏សំខាន់ក្នុងការរៀបចំឲ្យមានកម្មវិធីនេះឡើងគឺការជួយផ្សព្វផ្សាយអំពីវិស័យនេះជាទូទៅ ហើយ កត្តាមួយដែលសំខាន់ជាងគេបំផុតនោះគឺការផ្សព្វផ្សាយទៅកាន់ពិភពលោកអំពីកំរិតវិជ្ជាជីវៈ នៃវិស័យអចលនទ្រព្យរបស់កម្ពុជា។ តាមរយៈការប្រគល់ពានរង្វាន់ទៅដល់ក្រុមហ៊ុន និង ភ្នាក់ងារអចល នទ្រព្យដែលកំពុងដំណើរការដោយមានច្បាប់អនុញ្ញាតគ្រប់គ្រាន់ នឹងជួយជម្រុញឲ្យអ្នករកទិញ និង លក់ អចលនទ្រព្យទាំងអស់រួមទាំងជនជាតិកម្ពុជា និង អន្តរជាតិឲ្យទទួលយកសេវាកម្មពីភ្នាក់ងារដែលមាន វិជ្ជាជីវៈ។ ដូចអ្នករាល់បានឃើញហើយ កម្មវិធីនេះជួយបង្កើននូវភាពជឿជាក់ទៅលើវិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជាក្នុងកំរិតពិភពលោក។ ”លោក Thomas បានបញ្ជាក់បន្ថែម។

ម្ចាស់ឧបត្ថម្ភកម្មវិធី

កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងដោយជោគជ័យដោយមានការចូល រួមឧបត្ថម្ភដោយម្ចាស់ឧបត្ថម្ភកម្មវិធីរបស់យើងរួមមាន៖ ម្ចាស់ឧបត្ថម្ភកម្មវិធីធំ ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ AGILE NAKI PROPERTY CO., LTD, ចូលរួមឧបត្ថម្ភដោយ KH LAND និង សហការឧបត្ថម្ភដោយ LEVDEO, GARDEN One, Midea Cambodia, TNAOT App, Cellcard, CEO Master Club, Lumiere Residence, CHIEF BANK, និង SingMeng Telemedia។

ដៃគូប្រព័ន្ធផ្សព្វផ្សាយរួមមាន: Khmer Times, EuroCham Cambodia, Property Area Asia, CTN, FRESH NEWS, Fang.com, Thmey Thmey និង Biz Khmer

បញ្ជីរួមនៃជ័យលាភីទាំងអស់

ពានរង្វាន់សម្រាប់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ:

ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (សាជីកម្ម)

Yi Fung Real Estate

ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (សហគ្រាស)

CBRE Cambodia

CPL Cambodia Properties Limited

ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចនលទ្រព្យរីកចម្រើនថ្មីប្រចាំឆ្នាំ

Pointer Property Co., Ltd

ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យឆ្នើមប្រចាំតំបន់

CBRE Cambodia

ពានរង្វាន់ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យប្រចាំឆ្នាំ

Knight Frank Cambodia

ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យផ្នែកពាណិជ្ជកម្មប្រចាំឆ្នាំ

CBRE Cambodia

ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យប្រចាំឆ្នាំ

CBRE Cambodia

ពានរង្វាន់អ្នកគ្រប់គ្រងឆ្នើមប្រចាំឆ្នាំ

CBRE Cambodia

Yi Fung Real Estate

ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិប្រចាំឆ្នាំ

Century 21 Fortuna Investment

ពានរង្វាន់ជម្រើសក្រុមហ៊ុនភ្នាក់ងារល្អឆ្នើម

Yi Fung Real Estate Cambodia

Amatak Property Service Co., Ltd

C-Herald Property Service Co., Ltd

LSCG Real Estate Co., Ltd

ពានរង្វាន់សម្រាប់ភ្នាក់ងារអចលនទ្រព្យ:

ពានរង្វាន់ភ្នាក់ងារអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ

លោកស្រី អាន សុធីតា

ពានរង្វាន់ភ្នាក់ងារអចលនទ្រព្យផ្នែកលក់ឆ្នើមប្រចាំឆ្នាំ

លោកជំទាវ ប៊ុន ណាវី

លោក សៀប រិទ្ធី

ពានរង្វាន់ភ្នាក់ងារអចលនទ្រព្យផ្នែកជួលឆ្នើមប្រចាំឆ្នាំ

លោកស្រី សៅ សុគន្ធារី

ពានរង្វាន់អ្នកវាយតម្លៃអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ

ឧកញា នួន រិទ្ធី

ពានរង្វាន់ភ្នាក់ងារអចលនទ្រព្យរីកចម្រើនថ្មីប្រចាំឆ្នាំ

លោកស្រី សុន សុវិច្ឆិកា

លោក​ នី​ រ៉ាស៊ីន

ពានរង្វាន់ជម្រើសភ្នាក់ងារអចលនទ្រព្យល្អឆ្នើម

ឧកញា នួន រិទ្ធី

កញ្ញា ជា បុប្ផា

លោក តេង លីហេង

លោកស្រី តាំង ហួរ

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android

ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!

អត្ថបទដោយ៖

 

 

Comments