+855 92 92 1000
Logo
ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2023ចាប់បើកហើយ
Updated on: December 13, 2022, 3:53 a.m.
Published on: November 28, 2022, 6:52 a.m.

ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2023ចាប់បើកហើយ


ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ Realesestate.com.kh មានមោទកភាពសូមជម្រាបជូនដល់សាធារណជន​ទាំង​អស់​ឱ្យបានជ្រាបថា ពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ (CREA 2023) លើកទី4 ចាប់ផ្តើមបើកហើយ ។ ព្រឹត្តិការណ៍​​​ជួបជុំអាហារពេលល្ងាច (Gala Dinner) នឹងត្រូវធ្វើឡើងនៅខែមេសា ឆ្នាំ2023 ដើម្បីទទួលស្គាល់ និងអបអរលទ្ធផលជាមួយនឹងសមិទ្ធិផលដ៏លេចធ្លោរបស់អ្នកទទួលពានរង្វាន់នៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ។

ពានរង្វាន់ CREA 2023 ត្រូវបានបែងចែកដូចខាងក្រោម ៖
  • អ្នកអភិវឌ្ឍន៍អចលនទ្រព្យឆ្នើម / ពានរង្វាន់សម្រាប់ការអភិវឌ្ឍ
  • ពានរង្វាន់សម្រាប់ភ្នាក់ងារឆ្នើម
  • ពានរង្វាន់កិត្តិនាមអចលនទ្រព្យ
អត្ថប្រយោជន៍នៃការចូលរួម CREA 2023

ពានរង្វាន់អចលនទ្រព្យកម្ពុជាគឺជាព្រឹត្តិការណ៍ដ៏មានកិត្យានុភាពសម្រាប់អបអរសាទរនូវសមិទ្ធិផលដ៏ល្អបំផុតក្នុងវិស័យអចលនទ្រព្យដែលកំពុងរីកចម្រើនក្នុងប្រទេសកម្ពុជា ។ ការចូលរួមក្នុងពានរង្វាន់អចលនទ្រព្យកម្ពុជា CREA 2023 អាចធ្វើឱ្យភ្នាក់ងារ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់​ក្លាយជាសមាជិក​ដែលត្រូវបានគេទទួលស្គាល់ និងទុកចិត្តសម្រាប់វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ។ ម្ចាស់ពានរង្វាន់ និងបេក្ខភាពទាំងអស់​ដែល​ឈ្នះ​រង្វាន់​នឹង​ទទួល​បានដូចខាងក្រោម ៖

  • ធ្វើឱ្យកេរ្តិ៍ឈ្មោះ និងការអភិវឌ្ឍរបស់លោកអ្នកកាន់តែសាយភាពទៅកាន់អតិថិជនក្នុងស្រុក និងអន្តរជាតិ ម្ចាស់អចលនទ្រព្យ និងវិនិយោគិន
  • ត្រូវបានវិនិច្ឆ័យដោយអ្នកដឹកនាំជាន់ខ្ពស់ក្នុងវិស័យអចលនទ្រព្យកម្ពុជា និងសាធារណជនទូទៅប្រកបដោយ​សុក្រិតភាព
  • ទទួលស្គាល់ និងគាំទ្រដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  • ទទួលស្គាល់ និងគាំទ្រដោយនិយតករអចលនទ្រព្យនៃប្រទេសកម្ពុជា
  • អ្នកឈ្នះនឹងទទួលបានពានរង្វាន់ CREA ដ៏មានកិត្យានុភាព និងវិញ្ញាបនបត្របញ្ជាក់​ ដើម្បី​អាច​ដាក់​តាំង​បង្ហាញនៅក្នុងការិយាល័យ ឬបន្ទប់តាំងបង្ហាញ និងអាចប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍ផ្សេងៗ​សម្រាប់បង្ហាញដល់អតិថិជន ឬអ្នកវិនិយោគ
  • អ្នកឈ្នះនឹងទទួលបានត្រាផ្លូវការរបស់ CREA សម្រាប់ការ​ប្រើប្រាស់​លើសម្ភារដើម្បីការធ្វើ​ទីផ្សារ​របស់លោកអ្នក

ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

បេក្ខជនដែលអាចចូលរួមក្នុងពានរង្វាន់នេះ

ក្រុមហ៊ុន និងបុគ្គលដែលមានអាជ្ញាប័ណ្ណស្របច្បាប់ត្រឹមត្រូវទាំងអស់ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុង ព្រឹត្តិការណ៍ CREA 2023 នេះដោយមិនគិតពីចំនួន ឬទំហំទ្រព្យសម្បត្តិនៃប្រតិបត្តិការក្រុមហ៊ុន របស់ពួកគេ ។

ក្នុងនោះផងដែរក៏មានការចូលរួមពីរដ្ឋាភិបាល, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, និយតករ​អចលន​ទ្រព្យ​នៃប្រទេសកម្ពុជា និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ អចលនវត្ថុកម្ពុជា ដើម្បីផ្តល់នូវភាពយុត្តិធម៌ និង​សុក្រិត​ភាពតាំងពីការវិច្ឆ័យដំបូងរហូតដល់បញ្ចប់ ។ ភាពយុត្តិធម៌ និងសុក្រិតភាព​ទាំងអស់​នេះត្រូវ​បានធ្វើ​ឡើង​ដើម្បីទទួលស្គាល់នូវសមិទ្ធផលនានាក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាប្រកបដោយតម្លាភាព និងផ្អែក​លើ​មូលដ្ឋាន​ទាំងស្រុង ។

របៀបចុះឈ្មោះចូលរួម ៖

ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា CREA 2023 សូមធ្វើការ​ទាក់ទង​មក​ក្រុមការងារ​របស់យើងខ្ញុំ ឬទាញយកទម្រង់ចុះឈ្មោះនៅ «ទីនេះ» ។
អត្ថប្រយោជន៍នៃការចូលរួម ៖ 

  • អាចពង្រឹងជំហរបន្ថែមនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា
  • ទទួលស្គាល់ជាផ្លូវការ ជាអ្នកឈានមុខគេនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា
  • អាចបង្កើតទំនាក់ទំនងជាមួយអ្នកជំនាញនានាមកពីវិស័យអចលនទ្រព្យ
  • អាចទទួលបានការសិក្សាបន្ថែមលើការអភិវឌ្ឍក្នុងវិស័យកម្មអចលនទ្រព្យ
  • ទទួលបានពានរង្វាន់អចលនទ្រព្យកម្ពុជា និងវិញ្ញាបនបត្របញ្ជាក់
  • អាចប្រើប្រាស់កិត្យានុភាពពានរង្វាន់ដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួន

តើលោកអ្នកចាប់អារម្មណ៍ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា 2023 ដ៏មានកិត្យានុភាពនេះឬទេ? សូមចូលទៅកាន់គេហទំពរ www.cambodiarealestateawards.com ឬតាមដាននៅលើហ្វេសប៊ុកផេកផ្លូវការ «Cambodia Real Estate Awards» ។


សម្រាប់ព័ត៌មានបន្ថែមនៃការចូលរួម CREA 2023 សូមទំនាក់ទំនង ៖
ផ្នែកពានរង្វាន់សម្រាប់អ្នកអភិវឌ្ឍន៍ និងការអភិវឌ្ឍ (ភាសាខ្មែរ & អង់គ្លេស) ៖

Name: Ms. Annabelle Vong (Anna)

Position: Event - Sales Manager

Email: annabelle.vong@realestate.com.kh

Phone: +855 (0) 17 426 797

 

Chinese:

Name: Ms. Muyngy Taing (Muyngy)

Position: CREA Developers & Development Entry Facilitator & REAKH Relationship Manager

Email: muyngy.taing@realestate.com.kh

Phone: +855 (0) 10 723 379

ផ្នែកពានរង្វាន់សម្រាប់ភ្នាក់ងារ  (ភាសាខ្មែរ & អង់គ្លេស) ៖

Name: Ms. Sokphea Rorm (Phea)

Position: CREA Agent Entry Facilitator & REAKH Relationship Manager

Email: sokphea.rorm@realestate.com.kh

Phone: +855 (0) 81 921 707 / (0) 89 428 028


Chinese:

Name: Ms. Muyngy Taing (Muyngy)

Position: CREA Agent Entry Facilitator & REAKH Relationship Manager

Email: muyngy.taing@realestate.com.kh

Phone: +855 (0) 10 723 379

ផ្នែកម្ចាស់ឧបត្ថម្ភពានរង្វាន់អចលនទ្រព្យកម្ពុជា ៖

Name: Ms. Annabelle Vong (Anna)

Position: Event - Sales Manager

Email: annabelle.vong@realestate.com.kh

Phone: +855 (0) 17 426 797

Comments