+855 92 92 1000
Logo
តើទីផ្សារលំនៅដ្ឋានកម្ពុជាជាគោលដៅវិនិយោគដែរឫទេ?
Updated on: June 7, 2022, 6:16 a.m.
Published on: November 22, 2016, 5:01 p.m.
Realestate News

តើទីផ្សារលំនៅដ្ឋានកម្ពុជាជាគោលដៅវិនិយោគដែរឫទេ?


Horizontal-Ribbon-Editorial

លោក Marc Townsend ជានាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia & Vietnam បានចោទជាសំនួរមួយថា “ តើទីផ្សារលំនៅដ្ឋានកម្ពុជាជាគោលដៅវិនិយោគដែរឫទេ?”

បទបង្ហាញរបស់លោកក៏មានការរួមបញ្ចូលទាំងបច្ចុប្បន្នភាពនៃទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជាផងដែរ។ លោករៀបរាប់អំពីការផ្គត់ផ្គង់ខុនដូលើសតម្រូវការដែលនឹងកើតមានឡើង និងប្រភពនៃសកម្មភាពផ្សេងៗទៀតដែលកើតមានឡើងនៅក្នុងទីផ្សារ។ លោកក៏បានប្រៀបធៀបទីផ្សារលំនៅដ្ឋានរបស់កម្ពុជាទៅនឹងប្រទេសជិតខាង។ ការពិភាក្សារបស់លោក Townsend ផ្តោតសំខាន់ទៅលើទីក្រុងភ្នំពេញជាសំខាន់។ លោកក៏បានលើកឡើងខ្លះៗទាក់ទងនឹងអត្រាចូលនិវត្តន៍នៅក្នុងប្រទេសផងដែរ!

cbre-1

សកម្មភាពទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជា៖

លោក Townsend បានលើកឡើងថាមានប្រហែលជា ៧.៦ ពាន់លានដុល្លារបានហូរចូលក្នុងទីផ្សារអចលនទ្រព្យក្នុងត្រីមាសទី៣ នៃឆ្នាំ២០១៦។ ហើយការវិនិយោគមួយចំនួនអភិវឌ្ឍន៍លើគម្រោងផ្សេងៗគ្នា។ លោកពន្យល់ថាភាគច្រើននៃការវិនិយោគទាំងនេះគឺមកពីប្រទេសដូចជា៖ តៃវ៉ាន់ កូរ៉េខាងត្បូង ម៉ាឡេស៊ី និងសិង្ហបុរី។

ប្រទេសចិននៅតែជាវិនិយោគិនធំបំផុតនៅក្នុងប្រទេសកម្ពុជា។ លោក Townsend បាននិយាយថាភាគច្រើននៃគម្រោងគឺជា“គម្រោងចម្រុះគ្នាជាមួយនឹងសមាសភាគអចលនទ្រព្យប្រភេទអចនវត្ថុបែបពាណិជ្ជកម្ម។” លោកបានបញ្ជាក់ទៀតថា មានការកើនឡើងយ៉ាងខ្លាំងនៅក្នុងទំហំ និងល្បឿននៃការចែកចាយនៃគម្រោងទាំងនោះ។

cbre-2លោក Townsend បានបន្តទៀតថា “ជាពិសេសនៅពេលហេដ្ឋារចនាសម្ព័ន្ធមានភាពប្រសើរឡើង ភាគច្រើនការលក់យូនីតដែលយើងដឹងថា(ការលក់មុនគម្រោង) ដែលតាមភាពជាក់ស្តែងគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់”  ប៉ុន្តែលោកបានបញ្ជាក់ថានេះមិនមែនជាវដ្តនៃការលក់លើកដំបូងសម្រាប់ប្រទេសកម្ពុជានោះទេ។ លោកបានរំលឹកថា “វដ្តលើកដំបូងគឺនៅពេលដែលក្រុមហ៊ុន CBRE បានបើកការិយាល័យរបស់ខ្លួនប្រមាណ៨ឆ្នាំកន្លងមកហើយ យើងទទួលបានវិនិយោគិនកូរ៉េខាងត្បូងចូលមកក្នុងប្រទេសដោយបានអភិវឌ្ឍន៍លើគម្រោងវិនិយោគអគារខ្ពស់ៗប្រណិត។ ដូច្នេះនេះជាលើកទីពីររបស់យើង ក្រលេកទៅមើលទីផ្សារដំបូងបានបាត់បង់ទៅវិញយ៉ាងឆាប់រហ័សបន្ទាប់ពីឆ្នាំ២០០៨ នៅពេលនោះដោយសារមានការផ្គត់ផ្គង់លើសតម្រូវការ ហើយមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលបានផ្លាស់ប្តូរពីការរស់នៅពីល្វែងផ្ទះ វីឡា ចូលទៅរស់នៅក្នុងអគារខ្ពស់ប្រណិតទំាងនោះ។”

លោកបាននិយាយថាប្រជាសាស្ត្របានផ្លាស់ប្តូរ ចំនួនប្រជាជនជំនាន់ក្រោយកាន់តែច្រើនឡើងលំនៅដ្ឋានកាន់តែតិចទៅៗ លោកក៏បាននិយាយថាទីផ្សារជំនាន់ទីពីរត្រូវបានធ្លាក់ចុះផងដែរ។

គម្រោងទីផ្សារលំនៅដ្ឋាន៖

លោក Townsend បាននិយាយថាតម្លៃដីធ្លីនៅក្នុងប្រទេសកម្ពុជាគឺទាបជាងនៅប្រទេសវៀតណាម។ លោកបានពន្យល់ថាដោយសារតែកម្ពុជាមានចំនួនគម្រោងតិច ហើយដីនៅទំនេរច្រើន ឬដោយសារតែប្រទេសកម្ពុជាមានប្រាក់ចំណេញខ្ពស់ពេក។

លោកបានបញ្ជាក់ថាការប៉ាន់ប្រមាណពីតម្លៃចាប់ពី ៨០០ដុល្លារ និងតិចជាងនេះក្នុងមួយម៉ែត្រការ៉េសម្រាប់គម្រោងដែលមានតំលៃថោក។ ចាប់ពី៨០០ដុល្លារទៅ១,៥០០ដុល្លារសម្រាប់គម្រោងដែលមានតម្លៃមធ្យមកម្រិតទាប។ ចាប់ពី ១,៥០០ដុល្លារ ទៅ ២,៥០០ដុល្លារ  សម្រាប់គម្រោងតម្លៃកម្រិតមធ្យម និងខ្ពស់ជាង ២,៥០០ដុល្លារ សម្រាប់គម្រោងមានតម្លៃខ្ពស់។ លោកបានបញ្ជាក់ថាបញ្ហាចរាចរណ៍គឺជាកត្តាសំខាន់មនុស្សត្រូវបានគេសម្រេចចិត្តក្នុងការទិញ និងការវិនិយោគ។

ប៉ុន្តែលោកបានលើកឡើងដែរថា “សម្រាប់ពេលបច្ចុប្បន្នបើទោះបីជាអ្នកត្រូវដោះស្រាយបញ្ហាទំាងនោះក៏ដោយ វានឹងកើតមានឡើងដដែលនៅពេលចំនួនមនុស្សកើនឡើងក្នុងទីក្រុង។”

លោកបានកត់សម្គាល់ផងដែរអំពីការផ្លាស់ប្តូរចំនួនយូនីតលំនៅដ្ឋានដោយលោកបានពន្យល់ថា៖ “ប្រសិនបើអ្នកបានចែកទំហំនៃគម្រោងនេះទៅតាមចំនួនត្រឹមត្រូវ។” លោកបានបន្ថែមទៀតថា“រយៈពេលប្រាំឆ្នាំកន្លងមកគម្រោងមាន២០០ឬ៣០០យូនីត។ ឥឡូវនេះអ្នកអាចឃើញគម្រោងនៅទីនេះមានរហូតដល់ទៅ១០០០យូនីត។”

cbre-3

លំនៅដ្ឋានសម្រាប់ការចូលនិវត្តន៍នៅក្នុងទីផ្សារកម្ពុជា៖

លោក Townsend បាននិយាយថាប្រទេសកម្ពុជាគឺជាតំបន់ទាក់ទាញសម្រាប់ការរស់នៅ។ នេះគឺដោយសារតែវាមានការចំណាយទាបជាងការរស់ជាងប្រទេសផ្សេងទៀតជាពិសេសសម្រាប់អ្នកចូលនិវត្តន៍។ ប៉ុន្តែលោកបានព្រមានថាប្រទេសកម្ពុជានៅតែត្រូវពង្រឹងនូវរាល់ក្តីបារម្ភដូចជាផ្នែកវេជ្ជសាស្រ្ត ការធ្វើដំណើរ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងគោលបំណងដើម្បីប្រកួតប្រជែងនឹងប្រទេសដែលមានភាពចាស់ទុំដូចជាប្រទេសម៉ាឡេស៊ី។ លោកបានថ្លែងទៀតថា “យើងមិនបានព្យាយាមដើម្បីបញ្ជាក់ពីអ្វីនោះទេនៅទីនេះពីព្រោះយើងគ្រាន់តែព្យាយាមរកឲ្យឃើញថាតើមានទីផ្សារដែលមាននិរន្តរភាពដែរឫទេ? ប្រទេសម៉ាឡេស៊ីបានមានបទពិសោធន៍ជាយូរមកហើយក្នុងការទាក់ទាញអ្នកចូលនិវត្តជាមួយវីហ្សាសម្រាប់មនុស្សចាស់។ ហើយប្រទេសកម្ពុជាកំពុងចាប់ផ្តើមធ្វើបែបនេះដែរ។ វាជាការគួរឱ្យចាប់អារម្មណ៍ដែលអាចធ្វើទៅបានដរាបណាអ្នកទទួលបាននូវប្រភេទនៃការចូលនិវត្តន៍ត្រឹមត្រូវ។”

លោកបានពន្យល់ថាការចំណាយលើការរស់នៅគឺជាផ្នែកមួយនៃចំណុចពិសេសសម្រាប់ជនបរទេសទូទៅ។ ប៉ុន្តែនេះគឺមិនគ្រប់ករណីទាំងអស់សម្រាប់មនុស្សគ្រប់វ័យនោះទេ។ លោកបាន និយាយថា “មានមនុស្សជាច្រើនទៅមន្ទីរពេទ្យ ហើយប្រសិនបើអ្នកមានសុខភាពល្អ អ្នកមិនមាន អ្វីដែលគួរឲ្យព្រួយបារម្ភទេ។ ប៉ុន្តែជាក់ស្តែង អ្នកកាន់តែចាស់ អ្នកត្រូវទាមការពិគ្រោះយោបល់ជាមួយពេទ្យឯកជន/អ្នកជំនាញខាងវេជ្ជសាស្ត្រ ហើយអ្នកត្រូវដឹងថាឱសថដែលអ្នកទិញនៅកន្លែងមានសុវត្ថិភាពដែរឬទេ។ សូមបញ្ជាក់ថានេះគឺជាបញ្ហាមួយដែលកម្ពុជាមិនទាន់បានដោះស្រាយនៅឡើយ។”

លោក Townsend បានបិទការធ្វើបទបង្ហាញរបស់លោកដោយនិយាយថា “ដរាបណាការរៀបចំកើតមានឡើង ដរាបណានៅតែការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតែបន្ត  យើងមានទំនុកចិត្តទៅលើទីផ្សារកម្ពុជាក្នុងរយៈមធ្យម ទៅរយៈពេលវែងនាពេលអនាគ។” borey-ads-580-x-90-khmer

Comments