+855 92 92 1000
Logo
ការថែរក្សា​សម្ភារ​សំណង់​នៅ​ការដ្ឋាន​សាងសង់ ​និង​ទ្រព្យ​អ្នកជិតខាង​ជា​រឿង​សំខាន់​
Updated on: June 6, 2022, 5:04 p.m.
Published on: July 17, 2015, 10:37 a.m.
Realestate News

ការថែរក្សា​សម្ភារ​សំណង់​នៅ​ការដ្ឋាន​សាងសង់ ​និង​ទ្រព្យ​អ្នកជិតខាង​ជា​រឿង​សំខាន់​


ការកើនឡើងនៃសេដ្ឋកិច្ចកើតឡើងស្របពេលជាមួយការរីកចម្រើននៃវិស័យសំណង់ក្នុងទីក្រុងភ្នំពេញ និងទូទាំងប្រទេសកម្ពុជា។ ទោះបីជាយ៉ាងណាក៏ដោយ ក៏លោក John Muller ប្រធានផ្នែកគ្រប់គ្រងនៃក្រុមហ៊ុន Global Security Solutions (GSS)Cambodia ជឿថា នៅការដ្ឋានសំណង់ជាច្រើននៅកម្ពុជាមានការចូលលួចរបស់របរ។
យោងតាមរបាយការណ៍ពីក្រុមហ៊ុន ANZ បានឲ្យដឹងថា កម្មករសំណង់នៅកម្ពុជាទទួលបានប្រាក់កម្រៃទាប និងធ្វើការហួសកំណត់ ដោយទទួលបាន ៦ ទៅ៨ ដុល្លារក្នុងមួយថ្ងៃ។ កម្មករធ្វើការ និងស្នាក់នៅការដ្ឋានពី ៦ ខែ ទៅ ២ ឆ្នាំ ដោយអាស្រ័យលើគម្រោងសំណង់ជាក់លាក់។ ពួកគេមានពេលវេលាគ្រប់គ្រាន់ដើម្បីសង្កេតលើអ្នកនៅជិតខាងនៃការដ្ឋានសំណង់ កំណត់ពីទ្រព្យសម្បត្តិ និងប៉ាន់ប្រមាណពីកន្លែងដែលងាយស្រួលចេញចូល។ លោក Muller ជាអ្នកជំនាញផ្នែកសន្តិសុខដែលមានបទពិសោធជាង ៣០ ឆ្នាំនៅតំបន់អាស៊ីអាគ្នេយ៍ បាននិយាយថា វាធ្វើឲ្យមានការកើនឡើងនៃការចូលលួចរបស់របរជុំវិញកន្លែងការដ្ឋានសំណង់។ បើទោះស្ថិតិនេះពិបាកធ្វើក៏ដោយ ក៏លោកកត់សម្គាល់ថា មានករណីជាច្រើនផ្សេងគ្នាដែលពួកគេចូលលួចរបស់របរដែលមានតម្លៃ ខណៈអ្នកគ្រប់គ្រងដេកលក់។ លោក Muller ឲ្យដឹងថា ដើម្បីកាត់បន្ថយហានិភ័យ អ្នកដែលរស់នៅ ឬធ្វើការនៅក្បែរកន្លែងការដ្ឋានសំណង់នេះប៉ាន់ប្រមាណកន្លែងដែលមានសារៈសំខាន់បំផុតក្នុងផ្ទះ ហើយឃ្លាំមើលកន្លែងទាំងនោះ។ លោកបានឲ្យដឹងទៀតថា ៖«កន្លែងដែលមានសារសំខាន់បំផុតរបស់អ្នកគឺកន្លែងដែលពួកគេចូលយករបស់របរ ហើយនិងកន្លែងដែលអ្នករក្សាវត្ថុមានតម្លៃរបស់អ្នក»។ លោក Muller និយាយថា៖«ត្រូវចាំថា មានករណីចូលលួចនៅពេលថ្ងៃ ប៉ុន្តែភាគច្រើនវាកើតឡើងនៅពេលយប់»។ បន្ទប់ដេកត្រូវតែការពារដោយមានប្រព័ន្ធកណ្តឹងសុវត្ថិភាព ដែលមានប្រដាប់បញ្ជាបិទបើកប្រើដោយដៃ។ លោក Muller ផ្តល់ដំបូន្មានថា បច្ចុប្បន្នមានប្រព័ន្ធបែបនេះជាច្រើននៅលើទីផ្សារ និងមានជម្រើសជាច្រើនទៀតផង។ ការត្រួតពិនិត្យដំណើរការចេញចូលត្រូវបានប្រើប្រាស់ជាច្រើនក្នុងកិច្ចការ និងកន្លែងរស់នៅ ដោយសារមនុស្សកំពុងសិក្សាពីវា។ លោក ថ្លែងថា ៖«ប្រសិនអ្នកមានសោមួយ អ្នកអាចមានសោរដូចគ្នា ១០០០ ក៏បាន»។ លោក Muller បញ្ជាក់ថា ត្រូវតែព្យាយាមធ្វើឲ្យផ្លូវចូលផ្ទះអ្នកមានតែមួយ ខណៈកូនសោនៅកម្ពុជាពិតជាមានភាពងាយស្រួលចម្លង ហើយសោពិតជាងាយស្រួលបំបែក។ ដូច្នេះដើម្បីបញ្ចៀសហានភ័យទាំងនេះ អ្នកត្រូវតែមានដូចជា ប្រព័ន្ធស្កេនមេដៃ និងកាមេរ៉ានៅកន្លែងច្រកចូល។ លោក Muller បានឲ្យដឹងទៀតថា នៅក្រៅអចលនទ្រព្យរបស់អ្នក ដើមឈើនៅជាប់ព្រំប្រទល់អាចជាកាំជណ្តើរ ហើយអាចជាកន្លែងលាក់ខ្លួនទៀតផង។ ភ្លើងគួរតែបំពាក់ និងភ្លើងពណ៌លឿងធ្វើឲ្យមើលឃើញស្រមោលល្អជាងភ្លើងដែលដាក់នៅខាងក្រៅដទៃទៀត ដោយអ្នកលួចចូលមើលឃើញច្បាស់សម្រាប់អ្នក។ security3resizedប្រព័ន្ធសុវត្ថិភាពគួរមាននៅខាងក្រៅផ្ទះ ដោយភ្ជាប់ជាមួយនឹងស៊ីរ៉ែនបំពងសំឡេង។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានទីធ្លាធំ ឬអចលនទ្រព្យបែបពាណិជ្ជកម្ម ប្រព័ន្ធសុវត្ថិភាព និងកាមេរ៉ាសុវត្ថិភាពប្រហែលជាថ្លៃខ្លាំងណាស់ក្នុងត្រួតពិនិត្យមើលកន្លែងឲ្យគ្រប់ជ្រុងជ្រោយ ក្នុងករណីនេះសុនខ និងអ្នកការពារដែលមានវិជ្ជាជីវៈអាចជាជម្រើសដ៏ល្អ។ កាមេរ៉ាត្រូវតែដាក់នៅខាងក្រៅផ្ទះរបស់អ្នក និងផ្លូវចូល ព្រោះវាធ្វើឲ្យមានការញញើតពីអ្នកនៅខាងក្រៅ បើទោះជាពេលខ្លះវាមិន ឬដំណើរការក៏ដោយ។ បើសិនអ្នកមានកាមេរ៉ាសុវត្ថិភាពនៅខាងក្រៅ អ្នកលុកលុយនឹងគិតថាផ្ទះរបស់អ្នកជាកន្លែងពិបាកចូល ហើយគិតថា អ្នកមានសន្តិសុខនៅខាងក្នុង។ នេះបើយោងតាមលោក Muller ។ លោក Andre de Jong នាយកគ្រប់គ្រងនៃក្រុមហ៊ុន Robert Bosch (Cambodia) Co., Ltd., ឲ្យដឹងថា ហានិភ័យនៃការចូលលួចរបស់របរគួរត្រូវបានសម្រាលដោយអ្នកអភិវឌ្ឍន៍អគារដែលមានថែរក្សានៅការដ្ឋានសំណង់ដែលមានភារកិច្ចដើម្បីធានាសន្តិសុខក្នុងដំណាក់កាលសាងសង់។ ដោយបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមព្រំព្រទល់ អ្នកអភិវឌ្ឍន៍អាចធ្វើឲ្យកម្មករសំណង់ញញើតក្នុងការចូលទៅកន្លែងអចលនទ្រព្យរបស់អ្នកជិតខាងគ្រប់ពេល។ លើសពីនេះទៅទៀត ពេលអ្នកអភិវឌ្ឍន៍បំពាក់គ្រឿងសម្ភារសន្តិសុខបែបនេះ វាមិនចំណាយច្រើនប៉ុន្មានទេ។ ខណៈគ្រឿងឧបករណ៍ទាំងនេះអាចប្តូរទៅដាក់នៅទីតាំងអភិវឌ្ឍន៍ថ្មី នៅពេលដែលគម្រោងអភិវឌ្ឍន៍ត្រូវបានបញ្ចប់៕ FOOTERNEWJAMESWHITEHEAD

Comments