+855 92 92 1000
Logo
ឱកាសក្លាយជាម្ចាស់ឧបត្ថម្ភពានរង្វាន់អចលនទ្រព្យកម្ពុជា 2021-22 មកដល់ហើយ
Updated on: June 4, 2022, 10:50 p.m.
Published on: November 25, 2021, 9:46 a.m.

ឱកាសក្លាយជាម្ចាស់ឧបត្ថម្ភពានរង្វាន់អចលនទ្រព្យកម្ពុជា 2021-22 មកដល់ហើយ


ចូលរួមកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា (CREA) និងជាផ្នែកមួយដែលមានកិត្យានុភាពបំផុតក្នុងវិស័យអចលនទ្រព្យជាមួយនឹងព្រឹត្តិការណ៍អចលនទ្រព្យប្រចាំឆ្នាំ ដោយមានអ្នកជំនាញ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេជាច្រើនចូលរួម ។ អ្នកឧបត្ថម្ភព្រឹត្តិការណ៍នេះនឹងទទួលបានឱកាសនៃការចូលរួម និងបង្កើតទំនាក់ទំនងជាមួយអ្នកចូលរួមដែលវិនិយោគរាប់ពាន់លានដុល្លារក្នុងការអភិវឌ្ឍន៍គម្រោងរបស់ពួកគេជារៀងរាល់ឆ្នាំ ដែលកំពុងបន្តស្វែងរកកិច្ចសន្យាថ្មី, អ្នកផ្គត់ផ្គង់ និងសេវាកម្មដែលពាក់ព័ន្ធនានាជាដើម ។

តាមរយៈការឧបត្ថម្ភកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា (CREA) កម្មវិធីនឹងបង្ហាញឈ្មោះក្រុមហ៊ុនដែលចូលរួមឧបត្ថម្ភ ដែលមានទាំងម៉ាកយីហោ (Logo) និងឈ្មោះរបស់ពួកគេភ្ជាប់ដោយផ្ទាល់ទៅនឹងព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ ។ បេសកកម្មរបស់ CREA គឺដើម្បីទទួលស្គាល់សមិទ្ធិផលនៃឧស្សាហកម្មអចលនទ្រព្យកម្ពុជាប្រកបដោយវត្ថុបំណង ដោយមិនលំអៀង ឬឥទ្ធិពលហួសហេតុ ។

ពានរង្វាន់នេះនឹងមានសម្រាប់ភ្នាក់ងារអចលនទ្រព្យ, ក្រុមហ៊ុនវាយតម្លៃ, ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ, អ្នកអភិវឌ្ឍន៍ និងការអភិវឌ្ឍន៍ទូទាំងប្រទេស ។ នេះនឹងផ្តល់ការទទួលស្គាល់ដល់ក្រុមហ៊ុនរបស់អ្នកក្នុងវិស័យអចលនទ្រព្យ ដោយសារវាក្លាយជាម៉ាកល្បីក្នុងចំណោមអ្នកជំនាញក្នុងឧស្សាហកម្មឈានមុខគេ ។

តាមរយៈការបង្ហាញឈ្មោះក្រុមហ៊ុន និង Logo របស់លោកអ្នកដោយផ្ទាល់ជាមួយព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ អ្នកអាចទទួលបានអត្ថប្រយោជន៍ពីការយុទ្ធនាការផ្សាយពាណិជ្ជកម្មមុន និងក្រោយព្រឹត្តិការណ៍ដ៏ច្រើនរបស់យើងនៅទូទាំងមជ្ឈដ្ឋានគ្រប់ទិសទី ។ ក្នុងអំឡុងពេលអាហារពេលល្ងាច ឈ្មោះក្រុមហ៊ុនដែលជាម្ចាស់ឧបត្ថម្ភ និង Logo ក៏នឹងត្រូវបង្ហាញផងដែរ ។

មិនតែប៉ុណ្ណោះ ពិធីជប់លៀងអាហារថ្ងៃត្រង់នឹងត្រូវចាក់ផ្សាយទូទាំងទូរទស្សន៍ជាតិ ផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក The Cambodia Real Estate Awards ក៏ដូចជាទំព័រ Facebook ដៃគូសំខាន់ៗដែលមានដូចជា Realestate.com.kh, B2B Cambodia, Freshnews និងច្រើនផ្សេងទៀត ។

ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់ចូលរួមផ្តល់រង្វាន់ ឬក្លាយជាអ្នកឧបត្ថម្ភនៃពានរង្វាន់ សូមចុចលើតំណភ្ជាប់ទៅកាន់គេហទំព័រផ្លូវការខាងក្រោម ឬស្វែងរកព័ត៌មានទំនាក់ទំនងខាងក្រោម ៖

ផ្នែកពានរង្វាន់សម្រាប់អ្នកអភិវឌ្ឍន៍ និងការអភិវឌ្ឍន៍ :

English & Khmer: 

Name: Khiem Darina Stefania (Steff) 

Position: CREA Developers & Development

Entry Facilitator & REAKH Relationship Manager 

Email: stefania.khiem@realestate.com.kh 

Phone: +855 (0) 10 699 333

Chinese: 

Name: Taing Muyngy (Muyngy) 

Position: CREA Developers & Development Entry Facilitator & REAKH Relationship Manager 

Email: muyngy.taing@realestate.com.kh

Phone: +855 (0) 10723379

ផ្នែកពានរង្វាន់សម្រាប់ភ្នាក់ងារ: 

English & Khmer: 

Name: Tin Mashington (Ton) 

Position: CREA Agent Entry Facilitator & 

REAKH Relationship Manager 

Email: ton.mashington@realestate.com.kh

Phone: +855 (0) 81 305 205

Chinese: 

Name: Taing Muyngy (Muyngy) 

Position: CREA Agent Entry Facilitator & 

REAKH Relationship Manager 

Email: muyngy.taing@realestate.com.kh

Phone: +855 (0) 10723379

ផ្នែកម្ចាស់ឧបត្ថម្ភកម្មវិធីពានរង្វាន់អចលនទ្រព្យ:

Name: Jeff Steeves 

Position: Business Development Manager

Email: jeff.steeves@realestate.com.kh 

Phone: +855 (0) 85 250 962

Comments