+855 92 92 1000
Logo
អបអរសាទរ! ស្ពានជ្រោយចង្វារទីមួយ នឹងដាក់ឲ្យដំណើរការជាបណ្តោះអាសន្នមុនបុណ្យចូលឆ្នាំខ្មែរនេះហើយ
Updated on: June 7, 2022, 6:16 a.m.
Published on: February 28, 2019, 1:37 p.m.

អបអរសាទរ! ស្ពានជ្រោយចង្វារទីមួយ នឹងដាក់ឲ្យដំណើរការជាបណ្តោះអាសន្នមុនបុណ្យចូលឆ្នាំខ្មែរនេះហើយ


ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសដំណឹង ជាសារធារណៈ នៅថ្ងៃពុធ ០៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម តូច ចាន់កុសលរដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះត្រួតពិនិត្យវឌ្ឍនភាពការងារនៃគម្រោងស្តារឡើងវិញគឺស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ឬ ស្ពានជ្រោយចង្វារទី១) ដើម្បីធានាថាស្ពាននេះអាចដាក់ឱ្យសាធារណៈជនប្រើប្រាស់បានមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ។

ជាលទ្ធផលគម្រោងនេះប្រព្រឹត្តទៅយ៉ាងរលូន ដោយសម្រេចបាន៩៧%លឿនជាងការគ្រោងទុក ចំនួន១១%ហើយក្រសួងរួមជាមួយក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន ប្តេជ្ញាចិត្ត បញ្ចប់ការងារដែលនៅសេសសល់ ដើម្បីដាក់ស្ពាននេះឱ្យ ដំណើរការក្នុងគោលបំណង សម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ។

អានអត្ថបទបន្ថែម៖ គម្រោងលំនៅដ្ឋានកំពុងតែមានប្រជាប្រិយភាពខ្លាំងនៅជ្រោយចង្វារ
ទស្សនាវីដេអូព័ត៌មាន អំពីស្ថានភាពស្ពាន៖ https://goo.gl/zPoJe5
ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ជួលលក់នៅក្នុងតំបន់ជ្រោយចង្វារសូមចូលទៅកាន់ Realestate.com.kh

Comments