+855 92 92 1000
Logo
កម្ពុជាមានរោងចក្រផលិតស៊ីម៉ង់តិ៍ចំនួន ៥ នឹងផលិតស៊ីម៉ង់ត៍បានជិត ៨ លានតោនក្នុងមួយឆ្នាំៗ
Updated on: June 6, 2022, 5:01 p.m.
Published on: November 18, 2019, 8:43 a.m.

កម្ពុជាមានរោងចក្រផលិតស៊ីម៉ង់តិ៍ចំនួន ៥ នឹងផលិតស៊ីម៉ង់ត៍បានជិត ៨ លានតោនក្នុងមួយឆ្នាំៗ


អត្ថបទព័ត៌មានរោងចក្រស៊ីម៉ង់ត៍ក្នុងខេត្តកំពត

គិតមកទល់ពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់តិ៍ចំនួន ៥  ដែលអាចមានសមត្ថភាពអាចផលិតស៊ីម៉ង់ត៍បានចំនួន ៨ លានតោនក្នុងមួយឆ្នាំ។

ក្រោយឆ្នាំ២០០៨ វត្តមានរោងចក្រស៊ីម៉ង់តិ៍នៅកម្ពុជា ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់សម្រាប់ផលិតស៊ីម៉ង់តិ៍ ដើម្បីបំពេញតម្រូវការ សាងសង់ ដែលរហូតមកដល់ពេលបច្ចុប្បន្នកម្ពុជា បានកាត់បន្ថយការនាំចូលស៊ីម៉ង់តិ៍ពីបរទេសបានយ៉ាងច្រើន។  នេះបើយោងតាមលោក យស់ មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដា្ឋនធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល។

លោក មុនីរ៉ាត់ បានឱ្យដឹងថាបច្ចុប្បន្នកម្ពុជាមានរោងចក្រស៊ីម៉ង់តិ៍ចំនួន៥ រាប់ទាំងរោងចក្រស៊ីម៉ង់តិ៍ ថៃប៊ុនរ៉ុង ដែលដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។  រោងចក្រទាំង៥នេះ ដែលអាចផលិតស៊ីម៉ង់តិ៍បានជិត ៨ លានតោនក្នុងមួយឆ្នាំនោះរួមមាន៖

១៖ រោងចក្រស៊ីម៉ង់តិ៍កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) មានទីតាំងនៅស្រុកបន្ទាយមាស និងស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២ លានតោនក្នុងមួយឆ្នាំ។

២៖ រោងចក្រស៊ីម៉ងតិ៍កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd) មានទីតាំងនៅស្រុកកំពត ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ១,១ លានតោនក្នុងមួយឆ្នាំ។

៣៖ រោងចក្រស៊ីម៉ង់តិ៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation) មានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២ លានតោនក្នុងមួយឆ្នាំ។

៤៖ រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត មានទីតាំងស្ថិតនៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានសមត្ថភាពផលិតស៊ីម៉ង់តិ៍ បានជិត ២ លានតោនក្នុងមួយឆ្នាំ។

៥៖ រោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុងស្ថិតនៅស្រុកដងទុង ខេត្តកំពត មានសមត្ថភាពផលិតស៊ីម៉ង់តិ៍ បានជិត ១ លានតោនក្នុងមួយឆ្នាំ៕

ស្វែងរកអចលនទ្រព្យនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh! 

ចុះឈ្មោះចូលរួមពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៩

Comments