+855 92 92 1000
Logo
មូលហេតុចម្បងទាំង៥ ដែលជំរុញឲ្យអ្នកគួរតែចូលរួមក្នុងសិក្ខាសាលាអចលនទ្រព្យ
Updated on: June 6, 2022, 3:00 a.m.
Published on: October 16, 2020, 4:59 a.m.

មូលហេតុចម្បងទាំង៥ ដែលជំរុញឲ្យអ្នកគួរតែចូលរួមក្នុងសិក្ខាសាលាអចលនទ្រព្យ


ដើម្បីចូលរួមក្នុងសិក្ខាសាលាអចលនទ្រព្យមួយ យើងដឹងហើយថាយើងនឹងត្រូវចំណាយទឹកប្រាក់ចំនួនច្រើនដែលអាចនិយាយបានថាស្ថិតក្នុងកំរិតមួយដែលមានតម្លៃថ្លៃបើប្រៀបធៀបទៅនឹងរយៈពេលយ៉ាងច្រើន២-៣ថ្ងៃប៉ុណ្ណោះ។ ក្រៅពីការចំណាយក្នុងកម្រិតមួយដ៏ខ្ពស់ ប៉ុន្តែអ្នកនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនត្រលប់មកវិញ អ្នកមិនត្រឹមតែអាច​ទទួលបាននូវចំណេះដឹងបន្ថែមប៉ុណ្ណោះទេ អ្នកក៏អាចយកចំណុចទាំងនោះទៅអភិវឌ្ឍន៍នៅអាជីវកម្មរបស់អ្នកផងដែរក្រោយពេលសិក្ខាសាលានោះត្រូវបានបញ្ចប់។ ថ្ងៃនេះដែរយើងនឹងលើកយកចំណុចពិសេសចំនួន៥ ដែលអ្នកគួរតែដឹងមុនពេលចូលរួមក្នុងសិក្ខាសាលាអចលនទ្រព្យ។

មានទំនាក់ទំនងល្អជាមួយអ្នកវិនិយោគផ្សេងៗដែលមានជំនាញ

ក្នុងសិក្ខាសាលាអចលនទ្រព្យនីមួយៗ មានការចូលរួមពីសំណាក់អ្នកវិនិយោគជាច្រើន ដែលរួមមានទាំងគម្រោងតូចក្ដី និងធំក្ដី។ ដូចនេះនៅពេលដែលអ្នកបានចូលរូមនៅក្នុងសិក្ខាសាលានោះភ្លាម ហេតុអ្វីអ្នកមិនចាំយកឱកាសនោះ ដើម្បីពង្រឹងទំនាក់ទំនងល្អជាមួយអ្នកដែលស្ថិតនៅក្នងវិស័យអចលនទ្រព្យដូចអ្នកដែរទៅ? ការដែលមានទំនាក់ទំនងល្អជាមួយគ្នានឹងគ្នា វាមិនមែនជារឿងដែរអាក្រក់នោះទេ ផ្ទុយទៅវិញវាថែមទាំងជួយអ្នកបានទៀតផងក្នុង កាលៈទេសៈដែលអ្នកត្រូវការ។

បង្រៀនខ្លួនឯងឲ្យចេះតាមដានព័ត៌មានប្រចាំថ្ងៃដែលពាក់ព័ន្ធ

សិក្ខាសាលាអចលនទ្រព្យបានប្រមូលផ្ដុំនូវអ្នកមានជំនាញ និងកម្រិតយល់ដឹងខុសៗគ្នា មកពីគ្រប់ទិសទី ដែលពួកគេនឹងមកចែករំលែកនូវចំណេះដឹងមួយចំនួនដែលអ្នកមិនបានដឹង ឬមិនធ្លាប់ដឹង។ ការដែលបានដឹង លឺនូវព័ត៌មានសំខាន់ៗ និងទាន់ហេតុការណ៍ដូចនេះ ធ្វើឲ្យអ្នកចាប់យកឱកាសបានច្រើន ដើម្បីជាទន់ក្នុងការយកវាមកវិនិយោគនៅក្នុងអាជីវកម្មរបស់អ្នកបានយ៉ាងល្អ។

បំផុសគំនិតខ្លួនឯង

ការដែលបានបើកដំណើរការណ៍នូវអាជីវកម្មមួយដំបូង វាប្រាកដជាមានការឡើង ឬធ្លាក់ចុះជាធម្មតា ប៉ុន្តែប្រសិនជាមើលឃើញថាការដឹកនាំរបស់អ្នក វាមិនបាននាំឲ្យអាជីវកម្មនោះរីកចម្រើនទេនោះ អ្នកដាច់ខាចគួរតែមានការផ្លាស់ប្ដូរនូវមាគ៌ានៃការដឹកនាំនោះចេញ។ ហើយការដែលបានចូលរួមនៅក្នុងសិក្ខាសាលាអចលនទ្រព្យ អ្នកនឹងបានស្ដាប់នូវរឿងរ៉ាវដ៏ជូរចត់របស់អ្នកវិនិយោគនៅពេលដែលគាត់ដឹកនាំអាជីវកម្មរបស់គាត់បរាជ័យ មុនពេល ដែលគាត់បានទទួលជោគជ័យដូចពេលបច្ចុប្បន្ននេះ។ ក្រោយបានទទួលស្ដាប់នូវភាពបរាជ័យរបស់មិត្តថ្មីរបស់អ្នករួចហើយ អ្នកនឹងប្ដូរនូវផ្នត់គំនិតក្នុងការដឹកនាំអាជីវកម្មរបស់អ្នកជាក់ ជាមិនខាន។

ធ្វើឲ្យអាជីវកម្មរបស់អ្នកស្ថិតនៅកម្រិតកំពូលលើទីផ្សារ

នៅពេលដែលអ្នកមានព័ត៌មានជាច្រើនក្នុងដៃ មានគំនិតជាច្រើនដែលបានមកពីការ ចែករំលែកពីអ្នកចូលរួមដទៃទៀតក្នុងសិក្ខាសាលានោះ អ្នកប្រាកដជាមានគំនិតថ្មីៗ ដើម្បីយកវា មកអនុវត្តនៅក្នុងអាជីវកម្មរបស់អ្នក។ ដែលនេះអាចនាំអ្នកឲ្យក្លាយទៅជាអ្នកជោគជ័យម្នាក់ នៅក្នុងវិស័យដែលអ្នកកំពុងធ្វើការវិនិយោគសព្វថ្ងៃ។

កំសាន្តផង ទទួលបានចំណេះផង

ក្រៅពីចូលរួមដើម្បីទទួលបានចំណេះដឹងបន្ថែមហើយ អ្នកក៏នឹងបន្ថែមរស់ជាតិជីវិតទៅ ក្នុងជីវិតដ៏មមាញឹករបស់អ្នក ដោយសារតែមនុស្សនៅជុំវិញខ្លួនរបស់អ្នក។ ពួកគេក៏នឹងចែក រំលែកនូវរឿងរ៉ាវសប្បាយៗ កំសត់តែបែបកំប្លែងដែលពួកគេបានជួបប្រទះកន្លងមក។

ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ សូមចូលរួមសិក្ខាសិលាជាមួយនឹង ពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ២០២០ ដែលធ្វើឡើងនៅថ្ងៃទី ២៧-២៨ ខែវិច្ឆិកា នៅមជ្ឈមណ្ឌល ឌឹ ព្រេមៀ សែនធ័រ សែនសុខ ដែលមានវាគ្មិនល្បីៗ និងអ្នកជំនាញអចលនទ្រព្យ ជាច្រើនរូបចូលខ្លួនមកចែករំលែក រយៈពេល ២ថ្ងៃពេញ ។

អានបន្ថែមអំពីពិព័រណ៍ ៖ https://www.realestate.com.kh/km/news/Cambodia-RealEstate-Purchase/

Comments