+855 92 92 1000
Logo
ក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ចំនួន៣បានចាប់ផ្ដើមជើងហោះហើរចេញ និងចូលកម្ពុជាឡើងវិញកាលពីដើមខែឧសភានេះ
Updated on: June 3, 2022, 1:15 a.m.
Published on: May 8, 2020, 10:03 a.m.

ក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ចំនួន៣បានចាប់ផ្ដើមជើងហោះហើរចេញ និងចូលកម្ពុជាឡើងវិញកាលពីដើមខែឧសភានេះ


វិបត្តិកូវីដ១៩ បានធ្វើឱ្យវិស័យអាកាសចរណ៍ពិភពលោកធ្លាក់ក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ ដោយក្រុមហ៊ុនអាកាសចរណ៍ជាច្រើនត្រូវបានបង្ខំចិត្តកាត់បន្ថយប្រតិបត្តិការ ឬបិទជើងហោះហើរទាំងស្រុង​ ដោយសារតែចំនួនអ្នកដំណើរមានការធ្លាក់ចុះយ៉ាងគំហុក ស្របពេលដែលមានការបិទច្រកព្រំដែនអន្តរជាតិ។

យ៉ាងណាមិញ យោងតាមរបាយការណ៍របស់សារព័ត៌មាន Khmer Times កាលពីដើមខែឧសភានេះ មានក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ចំនួនបីបានចាប់ផ្ដើមធ្វើការហោះហើរឡើងវិញចូល និងចេញពីប្រទេសកម្ពុជា។ ក្រុមហ៊ុនទាំង៣នោះ រួមមាន ក្រុមហ៊ុន Angkor Air ក្រុមហ៊ុន China Air និងក្រុមហ៊ុន​ Eva Air។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីវិបត្តិកូវីដ១៩​ក្នុងតំបន់មានសភាពធូរស្បើយ។

ក្រៅពីនេះក្រុមហ៊ុនអាកាសចរណ៍ធំៗ ដូចជា Qatar Airways ក្រុមហ៊ុន Cathay Pacific ក្រុមហ៊ុន Thai Airways និងក្រុមហ៊ុន Emirates ក៏គ្រោងនឹងដាក់ដំណើរការសេវាកម្មរបស់ខ្លួនឡើងវិញនៅចន្លោះខែមិថុនា និងកក្កដាខាងមុខនេះផងដែរ បើយោងទៅតាមរបាយការណ៍ដដែល។

ទោះបីជាមានការបើកជើងហោះហើរឡើងវិញក៏ពិតមែន ប៉ុន្តែដើម្បីការពារសុវត្ថិភាពពីមេរោគកូវីដ១៩ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នឹងអនុវត្តតាមវិធានការគ្រប់គ្រង និងការពារអនាម័យយ៉ាងម៉ឺងម៉ាត់ ពោលគឺតម្រូវឱ្យអ្នកដំណើរប្រើប្រាស់សម្ភារការពារអនាម័យយ៉ាងខ្ជាប់ខ្ជួន ធ្វើតេស្តឈាមនៅនឹងកន្លែង ព្រមទាំងអនុវត្តតាមវិធានការរក្សាគម្លាតសង្គម (Social Distancing) ថែមទៀតផង។ ចំណែកឯបុគ្គលិកនៅលើយន្តហោះវិញនឹងតម្រូវឱ្យពាក់សម្លៀកបំពាក់ការពារមេរោគកូវីដ១៩យ៉ាងពេញលេញ៕

ក្រុមហ៊ុន Realestate.com.kh មានមោទកភាពក្នុងការនាំមកជូននូវការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅក្នុងប្រទេសកម្ពុជា។ 

ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖

នីន កាំង
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh

សួន ស៊ូម៉ី
+855 77 241 285
mey.soun@realestate.com.kh

ប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖

ចេង ហ៊ុយហុង
+855 98 526 671
cheng.huyhong@realestate.com.kh

ស៊ុន ប៊ុនរតនៈ
+855 17 884 161
rattanak.sun@realestate.com.kh

អត្ថបទដោយ

Comments