+855 92 92 1000
Logo
The Hexa ផ្តល់ជូនការបញ្ចុះតម្លៃដ៏ច្រើនបំផុតក្នុងព្រឹតិ្តការណ៍ Black Friday Property Sale
Updated on: May 20, 2022, 9:32 a.m.
Published on: May 8, 2020, 8:12 a.m.

The Hexa ផ្តល់ជូនការបញ្ចុះតម្លៃដ៏ច្រើនបំផុតក្នុងព្រឹតិ្តការណ៍ Black Friday Property Sale


មិនថាលោកអ្នកមានបំណងចង់ទិញខុនដូសម្រាប់រស់នៅផ្ទាល់ខ្លួន ជួលបន្ត ឬ​ លក់យកប្រាក់ចំណេញឡើយនេះគឺជាឱកាសដ៏ល្អកម្ររកបានក្នុងការទទួលបានប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់ពីព្រឹត្តិការណ៍ Black Friday Property Sale ជាកម្មវិធីលក់អចលនទ្រព្យបញ្ចុះតម្លៃអនឡាញដំបូងគេបំផុតនៅក្នុងប្រទេសកម្ពុជាដែលរៀបចំឡើង ដោយក្រុមហ៊ុន Realestae.com.kh ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៤រសៀលរហូតដល់៨យប់ដែលនាំមកជូនលោកអ្នកនូវការបញ្ចុះតម្លៃដ៏ច្រើនមហាសាលពីគម្រោងអចលនទ្រព្យធំៗមកពីទូទាំងប្រទេសកម្ពុជា។

គម្រោងមួយក្នុងចំណោមគម្រោងជាច្រើនដែលចូលរួមក្នុងកម្មវិធីខាងលើគឺ The Hexa ដែលជាគម្រោងខុនដូប្រណីតកម្ពស់ ៣១ជាន់ មានទីតាំងស្ថិតនៅចន្លោះខណ្ឌទួលគោក និងតំបន់ទីក្រុងរណបកាំកូស៊ីធី។គម្រោងមួយនេះមានយូនីតសរុបចំនួន ៦១៤ ដែលបែងចែកជាយូនីតបន្ទប់គេង១រហូតដល់បន្ទប់គេង៣ និងតម្លៃចាប់ពី ៣៥០០០ដុល្លារអាមេរិកតែប៉ុណ្ណោះ។

គ្រប់យូនីតទាំងអស់របស់គម្រោង The Hexa ត្រូវបានរចនាឡើងយ៉ាងទាក់ទាញជាមួយការបំពាក់គ្រឿងបរិក្ខារ និងសង្ហារិមទំនើបៗដែលមានគុណភាពខ្ពស់។ នៅលើអគារមានសេវាកម្មជាច្រើន ដូចជា ក្លឹបហាត់ប្រាណ អាងហែលទឹក ស្កាយបារ សួនច្បារ និងសេវាកម្មកម្សាន្តជាច្រើនទៀត ដែលនាំជីវិតលោកអ្នកឆ្ពោះទៅរកសុភមង្គល ភាពពេញលេញ និងភាពទាន់សម័យ។ ក្រៅពីនេះ នៅក្នុងអគារក៏មានសេវាសន្ដិសុខ២៤ម៉ោង ព្រមទាំងចំណតរថយន្ដ កម្ពស់៤ជាន់ដែលអាចបង្កភាពងាយស្រួលដល់ការចេញចូលថែមទៀតផង។

កាន់តែពិសេស ដោយសារគម្រោងនេះមានទីតាំងយ៉ាងល្អប្រសើរស្ថិតនៅក្នុងតំបន់ទីប្រជុំជនរាជធានីភ្នំពេញ វាផ្ដល់អំណោយផលយ៉ាងខ្លាំងសម្រាប់ការជួលរកចំណូលប្រចាំខែ។

យោងតាមព័ត៌មានចុងក្រោយនៃអត្រាជួលក្នុងរាជធានីភ្នំពេញ សម្រាប់យូនីតដែលមានបន្ទប់គេងមួយអាចជួលបានក្នុងតម្លៃ ៣៥០ដុល្លារក្នុងមួយខែ និងយូនីតមានបន្ទប់គេង២ អាចជួលបានក្នុងតម្លៃ ៦០០ ដល់ ៨៥០ដុល្លារក្នុងមួយខែ។ នេះមានន័យថា អ្នកអាចរកចំណូលវិលត្រឡប់មកវិញជាប្រចាំឆ្នាំប្រហែល៩%។

គួរបញ្ជាក់ថា ចំនួនយូនីតដែលនឹងត្រូវលក់បញ្ចុះតម្លៃក្នុងព្រឹត្តិការណ៍ The Black Friday Property Sale មានចំនួនកំណត់ ហើយអត្រានៃការបញ្ចុះតម្លៃនឹងត្រូវបានបង្ហាញនៅថ្ងៃព្រឹត្តិការណ៍ផ្ទាល់។

ក្រុមហ៊ុន Realestate.com.kh មានមោទកភាពក្នុងការនាំមកជូននូវការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅក្នុងប្រទេសកម្ពុជា។ 

ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖
នីន កាំង
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh
សួន ស៊ូម៉ី
+855 77 241 285
mey.soun@realestate.com.kh
ប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖
ចេង ហ៊ុយហុង
+855 98 526 671
cheng.huyhong@realestate.com.kh
ស៊ុន ប៊ុនរតនៈ
+855 17 884 161
rattanak.sun@realestate.com.kh

 

 

Comments