+855 92 92 1000
Logo
ខុនដូ Imperial Crown នាំមកនូវជីវិតរស់នៅដ៏ប្រណិតក្នុងទីក្រុងភ្នំពេញ
Updated on: June 6, 2022, 5:06 p.m.
Published on: January 4, 2017, 3:36 a.m.
Realestate News

ខុនដូ Imperial Crown នាំមកនូវជីវិតរស់នៅដ៏ប្រណិតក្នុងទីក្រុងភ្នំពេញ


តាំងពីបុរាណកាលមកកម្ពុជាបានឆ្លងកាត់សម័យកាលរីកចម្រើននិងធ្លាក់ចុះពីមួយជំនាន់ទៅមួយជំនាន់ ដោយមានការខិតខំប្រឹងប្រែងព្រះរាជាណាចក្រមួយនេះបានពង្រឹងភាពរឹងមាំរបស់ខ្លួនរហូតដល់ពេលបច្ចុប្បន្ន។ តួយ៉ាងព្រះបរមរាជវាំងដែលជាកន្លែងគង្គនៅរបស់ខ្សែរាជវង្សខ្មែរដែលបានសាងសង់ឡើងក្នុងទស្សវត្យឆ្នាំ១៨៦០គឺជាតំណាងនៃភាពរឹងមាំ និងឯកភាពជាតិ។

ប៉ុន្តែលំនៅដ្ឋានបែបរាជរង្សមួយផ្សេងទៀតបានកើតមានឡើនក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នផងដែរ នោះគឺគម្រោង ខុនដូ Imperial Crown គឺមិនខុសពីរាជវាំងប៉ុន្មាននោះទេដោយគម្រោងនេះបង្កប់នូវស្នាដៃស្ថាបត្យកម្មដ៏ល្អឥតខ្ចោះ និងការបំពាក់គ្រឿងសង្ហារិមដែលធ្វើឱ្យលំនៅដ្ឋានរបស់អ្នកហាក់បីដូចជារាជដំណាក់ដូច្នេះដែរ…

ប្រវត្តិនៃរចនាបទ និងស្ថាបត្យកម្ម៖ 

រចនាបទ Baroque ត្រូវបានប្រើប្រាសនៅចុងសតវត្សរ៍ទី១៦ដើម្បីពណ៌នាពីរចនាបទសិល្បៈមួយដែលផ្ដោតលំអិតទៅភាពប្រណិតបែបផែនសិល្បៈ។ វាបានប្រែក្លាយទៅជាអាណាចក្រនៃស្ថាបត្យកម្មដោយឆ្លុះបញ្ចាំងពីភាពជោគជ័យ និងរចនាបថបុរាណរបស់ប្រទេសអ៊ីតាលី។ ស្នាដៃដ៏គួរឲ្យចាប់អារម្មណ៍មួយនេះបានទទួលការចាប់អារម្មណ៍នៅកណ្តាលសតវត្សរ៍ទី១៧ដែលបានរីកសុះសាយនៅក្នុងប្រទេសបារាំងនិងអ៊ឺរ៉ុប។ រចនាបថមួយនេះជាធម្មតាត្រូវបានគេប្រើប្រាស់នៅពេលសាងសង់រាជវាំងធំៗក្នុងសហភាពអ៊ឺរ៉ុប និងបានក្លាយជារចនាបទដ៏អស្ចារ្យ មួយសម្រាប់វិមានប្រណិតៗក្នុងប្រទេសបារាំង។

ស្ថាបត្យកម្មតាមបែប Baroque​ ក្នុងសម័យទំនើបសំដៅទៅលើការរចនាម៉ូតដែលបង្ហាញពីភាពឆើតឆាយនិងសំណង់ស្ថាបត្យកម្មបែបអឺរ៉ុបប្រកបដោយភាពល្អប្រណិត។ លក្ខណៈនេះអាចសម្គាល់ដោយភាពងាយស្រួលជាមួយនឹងការប្រើប្រាស់នូវរចនាបទតុបតែងដ៏ផ្ចិតផ្ចង់និងប្រកបដោយក្បាច់ល្អិតៗបំផុតនៅលើគ្រឿងសង្ហារិម​និងគ្រឿងតុបតែងទាំងអស់នៅគ្រប់បន្ទប់។ ការតុបតែងធ្វើយ៉ាងណាឲ្យមើលទៅឃើញដូចជារស់រវើក និងមានលក្ខណៈខុសៗគ្នាគ្រប់ចំណុចរចនាឡើងបានយ៉ាងល្អឥតខ្ចោះ។

គម្រោងខុនដូ  Imperial Crown សម្រេចជ្រើសរើសរចនាបទ Baroque លើកដំបូងក្នុងស្ថាបត្យកម្មនៃគម្រោងមួយនេះ។
ភាពរុងរឿងនៃភ្នំពេញ៖

 គម្រោង Imperial Crown មិនមែនត្រឹមតែធ្វើឱ្យទេសភាពនៃទីក្រុងភ្នំពេញកាន់តែស្រស់ស្អាតឡើងជាមួយភាពឆើតឆាយ និងសិល្បៈនៃស្ថាបត្យកម្មរបស់ខ្លួនប៉ុណ្ណោះទេ គម្រោងក៏នឹងបង្ហាញពីលក្ខណៈពិសេសពិតប្រាកដនិងរួមបញ្ចូលគ្នាជាមួយនឹងអគារផ្សេងៗទៀតដែលនៅជុំវិញឲ្យកាន់តែមានភាពទាក់ទាញ។ គម្រោងខុនដូនេះស្ថិតនៅតាមបណ្ដោយផ្លូវ៣៦០សង្កាត់បឹងកេងកង១ ហើយវាក៏ស្ថិតនៅជិតលំនៅដ្ឋានដែលមានការពេញនិយមបំផុតនៅក្នុងទីក្រុងផងដែរ។​

ភាពទាក់ទាញនៃគម្រោងខុនដូ Imperial Crown មិនមែនគិតតែលក្ខណៈខាងក្រៅប៉ុណ្ណោះទេ។ យូនីតទាំង១៦១បានរចនាជាមួយរចនាបទបែប ​Baroque ដ៏ល្អប្រណិតនៅផ្ទៃខាងក្នុង ដោយមានការប្រើ​ប្រាស់នូវសម្ភារៈលំដាប់ស្តង់ដារខ្ពស់បំផុតមានយីហោល្បីៗបំផុតដូចជា៖ Bauformat, Teka Rinnai, Laufen និង Steinberg ជាដើម។​ គម្រោងនេះក៏បំពាក់ដោយទ្វាដែលធ្វើឡើងដោយសសៃកាបូនដែលបាននាំចូលពីតៃវ៉ាន់និងអ៊ីតាលី។ គ្រឿងសង្ហារិមឈើ Mahogany មានលាបថ្នាំពណ៌ប្រាក់ដែលអាចជាប់បានយូររហូតដល់៥០ឆ្នាំត្រូវបានបំពាក់គ្រប់យូនីតក្នុងខុនដូទាំងអស់។ ក្រុមហ៊ុនមានគោលបំណងចង់ឲ្យ Imperial Crown ដូចគ្នាទៅនឹងស្ថាបត្យកម្មបែប Baroque ដ៏អស្ចារ្យ។  

តើអ្នកចង់រស់ក្នុងជីវិតបែបរាជវង្សដែរឬទេ? 

គម្រោងខុនដូ Crown Condominium ផ្តល់ជូននូវគុណភាពនៃសំណង់ និងនៃរចនាបទដែលមានសោភ័ណភាពមិនចេះរីងស្ងួត ដើម្បីបន្សល់ទុកជាកេរ្តិ៍មរតកសម្រាប់មនុស្សជំនាន់ក្រោយ។ អញ្ជើញមកទស្សនាផ្ទះគំរូរបស់យើងក្នុងសង្កាត់បឹងកេងកង១ ដើម្បីទទួលបានបទពិសោធន៍នៃស្តង់ដារស់នៅបែបថ្មីក្នុងប្រទេសកម្ពុជា។

ស្វែងយល់បន្ថែមអំពីគម្រោង  Imperial Crown!
borey-ads-580-x-90-khmer

Comments