+855 92 92 1000
Logo
JICA ចុះហត្ថលេខាផ្តល់ហរិញ្ញប្បទានឥតសំណង២៧លានដុល្លារលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅភ្នំពេញ
Updated on: June 4, 2022, 11:27 p.m.
Published on: November 1, 2019, 4:33 a.m.

JICA ចុះហត្ថលេខាផ្តល់ហរិញ្ញប្បទានឥតសំណង២៧លានដុល្លារលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅភ្នំពេញ


អត្ថបទព័ត៌មានលូបង្ហូរទឹក

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនហៅកាត់ថា (JICA) នៅថ្ងៃទី១ ខែវិច្ចិកា នេះ បានចុះហត្ថលេខាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្តល់បរិញ្ញប្បទានឥតសំណងចំនួន ២.៧៧៧ លានយ៉េនស្មើរនឹងប្រមាណ ២៧ លានដុល្លារដើម្បីឲ្យកម្ពុជាអនុវត្តន៏គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងទីក្រុងភ្នំពេញ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅកម្ពុជា គឺដើម្បីសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់មួយកន្លែងនៅបឹងជើងឯក ក្នុងសង្កាត់ជើងឯក ខ័ណ្ឌ ដង្កោ រាជធានីភ្នំពេញនិងបំពង់សម្រាប់បង្ហូរទឹកមិនស្អាត ដែលមានប្រវែង ២,០០០ម៉ែត្រមុខកាត់ ៥០០ មីលីម៉ែត្រ ភ្ជាប់ពីស្ថានីយ៍បូមទឹកកខ្វក់បឹងត្របែក។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា ដោយប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) និងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ននាព្រឹកថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០១៩។

សេចក្តីជូនដំណឹងរបស់ JICA

សេក្តីថ្លែងការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងJICA ក៏បានឲ្យដឹងថាការសាងសង់រោងចក្រប្រព្រឹត្តកម្មនេះនិងធ្វើការផ្តល់ជំនួយបច្ចេកទេសសម្រាប់បង្កើតសមត្ថភាពទៅលើការធ្វើប្រតិបត្តិនិងមើលថែទាំរោងចក្រ ជាពិសេសការគ្រប់គ្រងហរិញ្ញវត្ថុផងដែរ។

សេចក្តីថ្លែងការណ៍ដដែលបានបង្ហាញថា៖«ការសាងសង់នេះជាគម្រោងដំបូងក្នងប្រទេសកម្ពុជាដែលនឹងបំពេញបន្ថែមពីលើគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ។ ការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់JICAនឹងអាចបំពេញភាពត្រូវការចម្បងក្នុងការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជាដែលនឹងនាំមកនូវការការពារ និងលើកកម្ពស់គុណភាពទឹក ជាពិសេសអនាម័យបរិស្ថាន។»

គួរជម្រាប់ថា រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់នេះនឹងចាប់ផ្តើមសាងសង់ឡើងនៅចុងឆ្នាំ២០២០ខាងមុខនេះ ដោយមានរយៈពេល ៣២ខែ។ ដោយរោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់របស់JICAនេះ មានបច្ចេកទេសនិងសមត្ថភាពខ្ពស់លើការចម្រោះទឹកកខ្វក់ចេញបាន ៥,០០០ ម៉ែត្រគូបក្នុងរយៈពេលមួយថ្ងៃដោយគម្រោងអភិវឌ្ឍប្រព័ន្ធបង្ហូរទឹកកង្វក់នេះនឹងត្រូវធ្វើការចម្រោះទឹកមិនស្អាតមុនពេលធ្វើការបង្ហូរចូលទន្លេ៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!

ចុះឈ្មោះចូលរួមប្រកួតប្រជែងពានរង្វាន់

Comments