+855 92 92 1000
Logo
ឡើងថ្លៃហើយ ! ដីស្ថិតក្នុងខេត្តជាប់រាជធានីភ្នំពេញមួយនេះកំពុងប្រែក្លាយជាដីមាសត្រូវប៉ាន់ខ្លាំង
Updated on: May 25, 2022, 2:22 a.m.
Published on: July 29, 2021, 9:45 a.m.

ឡើងថ្លៃហើយ ! ដីស្ថិតក្នុងខេត្តជាប់រាជធានីភ្នំពេញមួយនេះកំពុងប្រែក្លាយជាដីមាសត្រូវប៉ាន់ខ្លាំង


ប្រទេស​កម្ពុជា​បាន​បង្ហាញ​ពី​សក្តានុពល​នៃ​វិស័យ​អចលនទ្រព្យ​ជា​បន្តបន្ទាប់​ដោយ​ទាញ​បាន​បណ្តា​វិនិយោគិន​ជា​ច្រើន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ដើម្បី​ការ​អភិវឌ្ឍន៍​លើ​វិស័យ​អចលនទ្រព្យ ។ អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ​ក្នុង​ប្រទេស​កម្ពុជា​មាន​បណ្តា​ខេត្ត​មួយ​ចំនួន​ដែល​កំពុង​មានការ​ប្រកួតប្រជែង​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​លើ​វិស័យ​អចលនទ្រព្យ​ម ។

ខេត្តកណ្តាល ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ដែល​មាន​ឥទ្ធិពល​ចំពោះ​វិស័យ​អចលនទ្រព្យ​ផ្សេង​ៗ​ទៀត​ដូច​ជា​ខេត្ត​ព្រះ​សីហ​នុ​, កោះកុង​, ខេត្តកំពត​, បន្ទាយ​មាន​ជ័យ និង​ខេត្តកំពង់ចាម​ជាដើម កំពុង​តែ​បង្ហាញ​ពី​សក្តានុពល​របស់​ខ្លួន​តាម​រយៈ​ការ​អភិវឌ្ឍន៍​នានា​ក្នុង​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​រាជធានី​ភ្នំពេញ ។

បើ​តាម​អ្នកជំនាញ​អចលនទ្រព្យ​បាន​លើក​ឡើង​ថា ស្រុក​មុខកំពូល ខេត្តកណ្ដាល កំពុង​មាន​សក្តានុពល​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ ដែល​នឹង​ទាក់ទាញ​ការ​វិនិយោគ​លំនៅ​ដ្ឋា​ន​បែប​ទំនើប​កាន់តែ​ច្រើន​ក្នុង​តំបន់​នោះ​នា​ពេល​ខាង​មុខ ។

តាម​ប្រភព​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​អចលនវត្ថុ​កម្ពុជា​បាន​លើក​ឡើង​ថា ៖«​សព្វថ្ងៃ​នៅ​ចន្លោះ​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​៦​អា (6A) កំពុង​តែ​ទាក់ទាញ​គម្រោង​វិនិយោគ​លំនៅ​ដ្ឋា​ន​ជា​ច្រើន ទាំង​គម្រោង​វិនិយោគ​របស់​រដ្ឋាភិបាល និង​គម្រោង​ធំ​ៗ​របស់​វិស័យ​ឯក​ជង​ផង​ដែរ ដែល​វា​បាន​ជះ​ឥទ្ធិពល​ដល់​តំបន់​ក្បែរ​ៗ​នោះ ជា​ពិសេស​គឺ​ស្រុក​មុខកំពូល​នេះ​តែ​ម្ដង ដែល​ធ្វើ​ឱ្យ​តំបន់​នេះ​ក្លាយជា​តំបន់​ដែល​មាន​សក្តានុពល​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​នា​ពេល​ខាង​មុខ​» ។

មិនតែប៉ុណ្ណោះ​លោក គង់ សោ​ភ័​ណ្ឌ អភិបាល​ខេត្តកណ្តាល​ក៏​បាន​ទទួលស្គាល់​ពី​ការ​អភិវឌ្ឍន៍​ដែរ​ថា ស្ទើរតែ​គ្រប់​តំបន់​ក្នុង​ខេត្តកណ្ដាល ដែល​ព័ន្ធ​ជុំវិញ​រាជធានី​ភ្នំពេញ​មាន​ភាព​រីក​ចម្រើន​ខ្លាំង ហើយ​លំនៅ​ដ្ឋា​ន​កម្រិត​មធ្យម​បាន​នឹង​កំពុង​ដើរតួរ​យ៉ាង​សំខាន់​ស្រប​ពេល​ដែល​ចំនួន​ប្រជាជន​ក្នុង​ខេត្ត​នេះ​បាន​កើនឡើង​ដល់​ជាង​១​លាន​នាក់ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ស្រុក​មុខកំពូល ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​ខេត្តកណ្ដាល ដែល​ភាគ​ខាងត្បូង នៃ​ស្រុក​នេះ​គឺ​ជាប់​ជាមួយនឹង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ លើស​ពី​នេះ ស្រុក​មុខកំពូល​នេះ​ក៏​ត្រូវ​បាន​កំណត់​ជា​ប៉ូ​ល​សេដ្ឋកិច្ច​ប្រចាំ​ខេត្តកណ្តាល​ផង​ដែរ ៕

Comments