+855 92 92 1000
Logo
សេចក្តីណែនាំពីក្រសួងស្តីការការមិនអនុញ្ញាតឱ្យផ្តល់សិទ្ធផ្តាច់មុខដល់ក្រុមហ៊ុនទូរស័ព្ទ រឺសេវាអ៊ឺនធើណែតក្នុងបុរីខ្លួន
Updated on: June 3, 2022, 4:04 a.m.
Published on: April 7, 2021, 5:32 a.m.

សេចក្តីណែនាំពីក្រសួងស្តីការការមិនអនុញ្ញាតឱ្យផ្តល់សិទ្ធផ្តាច់មុខដល់ក្រុមហ៊ុនទូរស័ព្ទ រឺសេវាអ៊ឺនធើណែតក្នុងបុរីខ្លួន


ស្របពេលជាមួយនឹងការកកើតឡើងនូវគម្រោងលំនៅឋានប្រភេទបុរី និងខុនដូ រីកឡើងយ៉ាងច្រើននាប៉ុន្មាន៥ឆ្នាំចុងក្រោយមកនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើសេចក្តីណែនាំទៅកាន់ក្រុមហ៊ុនដែលជាអ្នកអភិវឌ្ឍន៍បុរី រឺអាគារខុនដូទាំងអស់ ដោយមិនត្រូវផ្តល់សិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនសេវាទូរស័ព្ទ រឺអ៊ឺនធើណែតណាមួយនោះទេ។ 

សេចក្តីណែនាំនេះត្រូវបានធ្វើឡើងក្នុងគោលដៅរក្សាផលប្រយោជន៍របស់ពលរដ្ឋដែលរស់នៅក្នុងបុរី​ រឺខុនដូ និងលើកទឹកចិត្តឱ្យមានការប្រកួតប្រជែងដោយតម្លាភាព និងមានប្រសិទ្ធិភាព ក្នុងការផ្តល់សេវាកម្មរបស់ខ្លួនទៅកាន់អតិថិជន។

ជាមួយគ្នានេះដែរ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ក៏បានបន្ថែមថា ក្រុមហ៊ុនអភិវឌ្ឍន៍បុរី និងខុនដូគួររៀបចំកន្លែងសម្រាប់សាងសង់ស្ថានីយ៍អង់តែន រឺបង្គោលភ្លើង ដើម្បីងាយស្រួលក្នុង ការតម្លើង រឺបំពាក់ឧបករណ៍សេវាទូរស័ព្ទ និងអ៊ីនធើណែតទុកជាមុន ដោយសារប្រព័ន្ធទាំងអស់ នេះ គួរមានការយកចិត្តទុកដាក់ក្នុងការរៀបចំដូចជាប្រព័ន្ឭទឹក និងអគ្គីសនីដែរ។​

គួរបញ្ជាក់ផងដែរថា ក្រសួងពេលនេះកំពុងធ្វើការរៀបចំលិខិតបទដ្ឋានគតិយុត្ត ជុំវិញការធ្វើ យ៉ាងណាដើម្បីពង្រឹងគុណភាពសេវាទូរគមនាគមន៍។ លើសពីនេះទៅទៀត ប្រតិបត្តិករសេវា​ ទូរស័ព្ទដៃ ក៏នឹងអាចទទួលការពិន័យផ្សេងៗ ក្នុងហេតុផលដែលខ្លួនមិនបានគោរពបានច្បាប់ ស្តីពីការប្រតិបត្តិសេវាកម្មទូរគមនាគមន៍។

ការលើកឡើងនេះគឺស្របជាមួយនឹងការប្រកាសរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានធ្វើការហាមឃាត់ជាដាច់ខាតចំពោះប្រតិបត្តិករផ្គត់ផ្គង់សេវាអ៊ីនធើណែត ដែលមិនត្រូវ ផ្គត់ផ្គង់អ៊ីនធើណែតទាបជាងកញ្ចប់ដែលខ្លួនបានផ្សព្វផ្សាយនោះទេ។ 

ចំពោះអតិថិជនដែលមានបញ្ហាក្នុងការប្រើប្រាស់ប្រព័ន្ធសេវាទូរគមនាគមន៍ទាំងពីរនេះដោយបញ្ហាណាមួយ លោកអ្នកក៏អាចធ្វើការទំនាក់ទំនងទៅកាន់និយ័តករទូរគមនាគមន៍បានដោយ ឥតគិតថ្លៃដោយហៅទៅលេខ ១២៧២៕

កំពុងស្វែងរកអចលនទ្រព្យល្អៗក្នុងតម្លៃសមរម្យមែនទេ? ចុះឈ្មោះចូលរួមព្រឺត្តិការណ៍ Realestate.com.kh Flash Sale នៅថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែឧសភា ខាងមុខនេះសម្រាប់ ទទួលបានការបញ្ចុះតម្លៃយ៉ាងច្រើន!

Comments