+855 92 92 1000
Logo
ទិញផ្ទះពីគម្រោង Morgan EnMaison  បង់មុន ១​ ម៉ឺនដុល្លារ បញ្ចុះតម្លៃ ១ ម៉ឺនដុល្លារ
Updated on: June 7, 2022, 3:41 a.m.
Published on: October 26, 2019, 11:20 a.m.

ទិញផ្ទះពីគម្រោង Morgan EnMaison បង់មុន ១​ ម៉ឺនដុល្លារ បញ្ចុះតម្លៃ ១ ម៉ឺនដុល្លារ


គម្រោង Morgan EnMainson  ជាទីសម្គាល់ថ្មីនៃរាជធានីភ្នំពេញនាសម័យទំនើប។ ក្រុមហ៊ុន Morgan Group កំពុងផ្តល់ជូនការបញ្ចុះតម្លៃ និងការផ្តល់ជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ រាល់ការទិញយូនីតខុនដូពីគម្រោង Morgan EnMainson ថ្ងៃនេះ។ ប្រញ៉ាប់ឡើង ការផ្តល់ជូនមានកំណត់!

ទិញផ្ទះបង់ ១​ ម៉ឺនដុល្លារ បញ្ចុះតម្លៃ ១ ម៉ឺនដុល្លារ 

ខុនដូចំនួន ១៦​​​ យូនីតនៅក្នុងប្រភេទ ខុនដូស្កាយ នៅក្នុងគម្រោង Morgan EnMaison ឥឡូវនេះត្រូវបានដាក់លក់ជាមួយការផ្តល់ជូនពិសេស។ សម្រាប់ការបង់ដំបូង ១០,០០០ ដុល្លារ Morgan EnMaison នឹងផ្តល់នូវការបញ្ចុះតម្លៃ ១០,០០០ ដុល្លារភ្លាមៗនៃតម្លៃសរុបរបស់យនីត។ 

ចាប់អារម្មណ៍គម្រោង Morgan EnMaison​ សូមចុចនៅទីនេះ! 

Morgan EnMainson មានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វាដែលជាសង្កាត់មួយដែលជាតំបន់ មានភាពរស់រវើក និងរីកលូតលាស់លឿនបំផុត ដែលជារឿយៗត្រូវបានគេហៅថាជាតំបន់ទីក្រុងរណបដ៏ ពេញនិយមនៃរាជធានីភ្នំពេញ។ ចំណាយពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះ ដើម្បីធ្វើដំណើរទៅតំបន់កណ្តាល ក្រុងបានយ៉ាងងាយស្រួល។

បច្ចុប្បន្នតំបន់នេះកំពុងរីកចម្រើនយ៉ាងខ្លាំងជាមួយនឹងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យថ្មីរាប់ម៉ឺនយូនីត ពោលគឺជ្រោយចង្វារនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងឆាប់រហ័ស ជាមួយវត្តមានក្រុមហ៊ុន ក្នុងស្រុក និងអន្តរជាតិធំៗ ជាច្រើន ដែលបានមកតាំងទីការិយាល័យប្រចាំតំបន់របស់ខ្លួន។

Morgan EnMainson ក្លាយជាទីសម្គាល់ថ្មីនៅភ្នំពេញ

Morgan EnMainson គឺជាគម្រោង ដែលមានទឹកប្រាក់ ១៦០ លានដុល្លារ អភិវឌ្ឍដោយក្រុមហ៊ុន Morganford Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមានមូលដ្ឋាននៅប្រទេសចិន ដែលមានបទពិសោធន៍ជាច្រើនឆ្នាំជាមួយនឹងការអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងទីក្រុងជាង ២០ នៅទូទាំងទ្វីបអាស៊ី។ សម្រាប់គម្រោងនៅកម្ពុជា ក្រុមហ៊ុននេះមានគោលបំណងធ្វើឱ្យ Morgan EnMainson ក្លាយជាលំនៅដ្ឋានគម្រូសម្រាប់ការរស់នៅតាមមាត់ទន្លេនៃទីក្រុងភ្នំពេញ និងតំណាងឱ្យភាពទំនើបនៅក្នុងទីក្រុង ដែលមានការអភិវឌ្ឍលឿនបំផុតក្នុងតំបន់។

គម្រោង Morgan EnMainson ឈរលើផ្ទៃដី ២៥,០០០ ម៉ែត្រការ៉េ និងមានទំហំអភិវឌ្ឍន៍សរុប ៤០០,០០០ ម៉ែត្រការ៉េ បែងចែកជា ៥ អគារ​ ក្នុងនោះអគារកម្ពស់ ៤៧ មាន ​២ អគារ​កម្ពស់​ ៥៤ មាន ២ និងអគារកម្ពស់ ៧០ ជាន់ មាន ១ អគារ។ គម្រោងទាំងមូលមាន ៦,០៤៦ យូនីត ក្នុងនោះ ៣៩ ភាគរយនៃអគារនេះត្រូវបានរចនាជាសួនច្បារបៃតង។ 

គម្រោងនេះត្រូវបានបានរំពឹកថានឹងអាចបញ្ចប់ និងប្រគល់ផ្ទះនៅឆ្នាំ ២០២២ ។

លក្ខណៈពិសេសរបស់គម្រោង Morgan EnMainson

គម្រោង Morgan EnMaison មានអគារខ្ពស់ ដែលនឹងភ្ជាប់ជាមួយកន្លែងចតឧទ្ធម្ភាគចក្រលើដំបូល កម្ពស់ ២២០ ម៉ែត្រ និងមានក្លឹបប្រណិតលើអាកាស ដែលអាចផ្តល់ជូននូវបទពិសោធន៍ប្លែកអារម្មណ៍ ដើម្បីបំពេញតាមតម្រូវការរបស់អភិជន និងអ្នកជំនួញ។ បន្ថែមលើសពីនេះទៀត គម្រោងនេះក៏ផ្តល់ជូនប្រជាជន និងភ្ញៀវទេសចរនូវនាវាកម្សាន្តឯកជនដ៏ស្រស់ស្អាតបំផុតនៅលើទន្លេ ៣ មុខ និងផ្លូវដើរ ២០០ ម៉ែត្រ សម្រាប់ការដើរកម្សាន្ត ឬធ្វើលំហាត់ប្រាណក្រៅផ្ទះ។

លើសពីនេះទៅទៀត ម្ចាស់លំនៅដ្ឋាននៅក្នុង Morgan EnMaison ក៏នឹងរីករាយជាមួយមជ្ឈមណ្ឌល ពាណិជ្ជកម្ម  និងសេវាកម្មជាច្រើនទៀតនៅនឹងកន្លែង រួមមាន៖ ផ្សារទំនើបលំដាប់ពិភពលោក អាងហែលទឹក ភោជនីយដ្ឋាន ហាងកាហ្វេ ក្លឹប បារ កន្លែងហាត់ប្រាណ សូណា សួនច្បារអាកាស និងច្រើនទៀត។ ទីនេះជាលំនៅដ្ឋានភ្ជាប់មកជាមួយជណ្តើរយន្តល្បឿនលឿន សន្តិសុខ ២៤ ម៉ោង និងចំណតរថយន្តដ៏ងាយស្រួល។ 

គម្រោង Morgan EnMaison សាកសមសម្រាប់អ្នកវណ្ណៈកណ្តាល វណ្ណៈខ្ពស់​ និងវរជននៅក្នុងទីក្រុងភ្នំពេញ ហើយគម្រោងនេះនឹងក្លាយជាសហគមន៍លំនៅដ្ឋានបែបទំនើប ជាមួយទេសភាពល្អបំផុតនៃរាជធានីភ្នំពេញ៕​

ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ឬខុនដូសម្រាប់លក់នៅភ្នំពេញ ថ្ងៃនេះ!

សម្រាប់ក្រុមហ៊ុនភ្នាក់ងារ ឬភ្នាក់ងារអចលនទ្រព្យដែលចង់ចូលរួមប្រកួតប្រជែងយកពានរង្វាន់អចលនវត្ថុឆ្នាំ២០១៩ សូមចុះឈ្មោះដោយឥតគិតថ្លៃនៅឥឡូវនេះ!

ចុះឈ្មោះចូលរួមប្រកួតពានរង្វាន់អចលនទ្រព្យ

Comments