+855 92 92 1000
Logo
ឧកញ៉ា ពុង ឃាវសែ៖ ព្រលានយន្តហោះតម្លៃ ១,៥០០ លានដុល្លារនៅស្រុកកណ្តាលស្ទឹងចាប់ផ្តើមសាងសង់ហើយ
Updated on: June 6, 2022, 5:01 p.m.
Published on: December 6, 2019, 10:53 a.m.

ឧកញ៉ា ពុង ឃាវសែ៖ ព្រលានយន្តហោះតម្លៃ ១,៥០០ លានដុល្លារនៅស្រុកកណ្តាលស្ទឹងចាប់ផ្តើមសាងសង់ហើយ


ព្រលានយន្តហោះភ្នំពេញអន្តរជាតិ

(យន្តហោះនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ)

លើកឡើងនៅក្នុ​ងមហាសន្និបាតបូកសរុប​ការងារប្រ​ចាំឆ្នាំលើកទី៨ របស់ស​មាគមអ្ន​កសាងសង់កម្ពុជា និងពិធី​សម្ពោ​ធបើកការតាំងពិព័រណ៍ ឧស្សា​ហកម្មសំ​ណង់កម្ពុជា-អន្ដរជាតិ ឆ្នាំ២០១៩ កាលពីព្រឹក ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៩ កាលពីម្សិលមិញនេះ លោក​ឧកញ៉ា ពុង ឃាវសែ អគ្គ​នាយក​ក្រុម​ហ៊ុន​ OCIC  បានបញ្ជាក់ថាគម្រោង​សាង​សង់​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ថ្មី​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង​ខេត្ត​កណ្តាល ភាគខាងត្បូងរាជធានីភ្នំពេញបានកំពុងដំណើរការសាង​សង់ហើយ​។ 

បើតាមការអះអាងការ​សាង​សង់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មីនេះ គ្រោងនឹងចំណាយទឹកប្រាក់វិនិយោគប្រមាណជាង​ ១,៥០០ ​លាន​ដុល្លារ​ ហើយគ្រោងនឹង​បញ្ចប់ការសាងសង់ក្នុងរយៈពេល ​៣ ​ឆ្នាំខាងមុខ ពោលគឺនៅត្រឹមឆ្នាំ២០២៣​។ 

តាមផែនការដែលបានគ្រោងទុក ព្រលានថ្មីនេះគ្រោងនឹងសា​ងសង់លើផ្ទៃដី​ជាង ២,៦០​០ ហិចតា។ 

បើតាមប្រសាសន៍របស់​ ឧកញ៉ា ពុង ឃាវសែ  លោកបានបញ្ជាក់ថា ទីតាំងសាងសង់ព្រលានយន្តហោះថ្មីគឺស្ថិតនៅក្នុងស្រុកក​ណ្តាលស្ទឹងខេត្ត​កណ្តាល និងមួយផ្នែកទៀតអាចប៉ះ​តំបន់មួយចំនួនក្នុ​ងស្រុកបាទី ខេ​ត្តតាកែវ។ 

តម្លៃដីបន្តកើនឡើងដែរឬទេ?

ភ្លាមៗបន្ទាប់ការប្រកាសពីទីតាំងព្រលានយន្តហោះថ្មីនេះ តម្លៃដីនៅក្នុងតំបន់នោះបានហក់ឡើងយ៉ាងខ្លាំង ដោយសារតែទាំងវិនិយោគិន និងអ្នកក្នុងស្រុកបានសំរុកនាំគ្នាទិញដី។ ប៉ុន្តែប្រតិបត្តិការទិញលក់ហាក់បានស្ងប់ស្ងាត់ទៅវិញក្នុងមួយរយៈពេលចុងក្រោយនេះ។ ទោះយ៉ាងណា អ្នកជំនាញអចលន​ទ្រព្យនៅតែមើលឃើញថា តម្លៃដីនៅជុំវិញទីតាំងព្រលានថ្មីនេះនឹងនៅតែបន្តកើន ឡើង។ 

លោក បា៉ន់ ដារ៉ា ជាប្រធានគ្រង់គ្រងទូទៅរបស់ក្រុមហ៊ុ​នអចលនទ្រព្យ BZ Properties បានប្រាប់ Realestatate.com.kh ថាតម្លៃដីនៅជុំវិញទីតាំងព្រលានថ្មីនេះបានកើនបន្តកើនឡើងគួរឲ្យកត់តសម្គាល់។ ជាក់ស្តែងរហូតមកដល់ពេលនេះ តំបន់មួយចំនួនតម្លៃដីបានហក់ឡើងខ្ពស់ខ្លាំង តួរយ៉ាងដូចជានៅតាមបណ្តោយផ្លូវជាតិលេខ ២។ 

លោកបញ្ជាក់ថា ដីនៅតាមផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលគួរស្រូវ ដល់​តំបន់ឃុំបឹងខ្យាងមានតម្លៃ ៣០០ ទៅ ៣៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងចាប់ពីបឹងខ្យាងទៅដល់ស្រុកបាទី ដីមានតម្លៃ ១០០​​ ទៅ ២០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីក្រោម ១ ហិចតា និងតម្លៃជាង ៧០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីចាប់ពី ១០ ហិចតាឡើងទៅ។ 

លោក ដារ៉ា ជឿជាក់ថាតម្លៃនឹងនៅតែបន្តកើនឡើងថែម ទៀតនៅពេលហេដ្ឋាចនាសម័្ពន្ធធំៗត្រូវបានតភ្ជាប់ ដូចជាផ្លូវក្រវ៉ាតក្រុងទី ៣ និងផ្លូវសំខាន់ៗដែលត្រូវតភ្ជាប់ទៅកាន់ព្រលានថ្មីនេះ។ 

សម្រាប់ការទិញទុកវិនិយោគ ឬទិញទុកចំណេញ លោក ដារ៉ា បានណែនាំថា វិនិយោគិនគួរងាកទៅទិញនៅប៉ែកខាងកើតគម្រោងព្រលានក្នុងស្រុកស្អាង ដោយសារដីនៅទីនេះនៅមានតម្លៃទាបចាប់ពី ២៥ ទៅ ៣៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android

ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!

អត្ថបទដោយ

 

Comments