+855 92 92 1000
Logo
លោក ម៉េនី ប៉ាក់គីអៅ៖ បរិច្ចាកលំនៅដ្ឋា​នដល់ពលរដ្ឋក្រីក្រនៅហ្វីលីពីន
Updated on: June 6, 2022, 9:58 p.m.
Published on: October 31, 2016, 5:36 a.m.
Realestate News

លោក ម៉េនី ប៉ាក់គីអៅ៖ បរិច្ចាកលំនៅដ្ឋា​នដល់ពលរដ្ឋក្រីក្រនៅហ្វីលីពីន


Horizontal-Ribbon-Editorial

president_rodrigo

លោក ម៉េនី ប៉ាក់គីអៅ មិនត្រឹមតែជាកីឡាករប្រដាល់មួយរូបប៉ុណ្ណោះទេ លោកក៏មានការងារផ្សេងទៀតក្រៅពីអាជីពជាកីឡាករប្រដាល់សេរីនេះដែរ។ លោកជាឪពុកម្នាក់ ជាប្តីម្នាក់ ជាកូនប្រុសម្នាក់ និងជាសមាជិកព្រឹទ្ធឹសភានៃសាធារណៈរដ្ឋហ្វីលីពីន។ ប៉ុន្តែទោះជាលោកមានការងារជាច្រើនអ្នកប្រដាល់រូបនេះនៅមានលក្ខណៈច្រើនទៀតដែលមនុស្សភាគច្រើនមិនបានដឹង ក្រៅពីអ្វីដែលបានលើកឡើងខាងលើទាំងនេះគាត់គឺជាជនសប្បុរសម្នាក់ ដែលបានសាងសង់ផ្ទះថ្មីជាច្រើនសម្រាប់ជនក្រីក្រ។

ការធំដឹងក្តីរបស់លោក Emmanual:

មុនពេលដែលលោកធំដឹងក្តី និងបានក្លាយជាអ្នកប្រដាល់លោក Emmanuel "Manny" Dapidran Pacquiao គឺជាក្មេងធម្មតាម្នាក់ រៀនដល់វិទ្យាល័យ គាត់បានឈប់ទៅសាលាដោយសារតែភាពក្រីក្រ។ នៅអាយុ១៥ឆ្នាំ ប៉ាក់គីអៅ បានចេញឆ្ងាយពីក្រុមគ្រួសាររបស់លោក វាមិនមានភាពងាយស្រួលទេដែលរស់នៅម្នាក់ឯងឆ្ងាយពីគ្រួសារ។ លោកមានភាពក្លាហានប្រឈមមុខជាមួយនឹងគ្រោះថ្នាក់នៅក្នុងទីក្រុងម៉ានីល ដោយគ្មានរស់នៅតាមដងផ្លូវគ្មានអាហារគ្រប់គ្រាន់និងជម្រកសមរម្យ។ ទីបំផុតលោកបានរកឃើញចំណង់ចំណូលចិត្តគឺធ្វើជាអ្នកប្រដាល់ស្ម័គ្រចិត្ត។ ចាប់តាំងពីពេលនោះមក គាត់តែងតែងឡើប្រកួត ជីវិតរបស់លោកមិនដូចពីមុនទៀតទេ  លោកបានឡើងប្រកួតនៅលើសៃវៀនធំៗ ដែលជាកន្លែងដែលលោកត្រូវប្រឈមមុខជាមួយអ្នកប្រដាល់មនុស្សពិភពលោកដូចកីឡាករ Oscar De La Hoya កីឡាករ Juan Manuel Marquez កីឡាករ Timothy Bradley និងកីឡាករ Floyd Mayweather។

មានមូលហេតុមួយពាន់ ដែលត្រូវអរគុណដល់ លោក Manny Pacquiao ៖

លោក ម៉េនី ប៉ាក់គីអៅ ឬហៅក្រៅថា "ប៉ាក់មេន"  ដែលបច្ចុប្បន្នលោកត្រូវបានគេដឹងថាបានជួយដល់ជនក្រីក្រនៅ តំបន់Saranganiតំបន់នេះត្រូវបានគេចាត់ទុកថាស្ថិតនៅក្នុងខេត្តក្រីក្របំផុតទាំងដប់នៅក្នុងប្រទេសហ្វីលីពីន។ ចំណុចនេះបានជំរុញប៉ាក់គីអៅឲ្យបរិច្ចាគផ្ទះថ្មីចំនួន១,០០០ខ្នង ក្នុងនាមជាតំណាងរាស្រ្តនៅក្នុងខេត្តនេះ ការសន្យានេះបន្ទាប់ពីការប្រកួតរបស់លោកជាមួយលោក Mayweather។ លោក ប៉ាក់គីអៅបាននិយាយថានៅលើទំព័រហ្វេសប៊ុករបស់លោកថា “ខ្ញុំពិតជាមានភាពរីករាយណាស់សម្រាប់ការផ្តល់លំនៅដ្ឋានថ្មីទាំងនេះទៅដល់ពួកគាត់ដែលជាម្ចាស់ឆ្នោតនៅខេត្ត Sarangani ដោយប្រើប្រាក់ពីហោប៉ៅផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយជាងមួយពាន់គ្រួសារនឹងទទួលបានផលប្រយោជន៍ពីការបរិច្ចាកលើកនេះ។ ហើយខ្ញុំនៅតែមបន្តសាងសង់ផ្ទះជាច្រើនទៀតដោយសារតែខ្ញុំតែងតែជឿលើព្រះគម្ពីរ។

មានមនុស្សជាច្រើនទៀតមានការជួយតិចតួចនៅឡើយដល់ជនជាតិចាម ហើយលោកបាននិយាយថាទឹកចិត្តស្រស់ថ្លា និងសប្បុរសធម៌របស់លោកគឺជានយោបាយមួយដើម្បីទទួលបានការជឿទុកចិត្តពីប្រជាជន។ ទោះជាយ៉ាងនេះក្តីជាង ១,០០០ គ្រួសារនឹងទទួលបានផលប្រយោជន៍ពីការផ្តល់ជូននៃការអភិវឌ្ឍន៍ផ្ទះថ្មីនេះផងដែរ។

ការប្រកួត និងការបរិច្ចាក 

នេះមិនមែនជាលើកទីមួយទេដែលលោក ប៉ាក់គីអៅ បានបរិច្ចាគប្រាក់ចំណូលរបស់លោក។ នៅឆ្នាំ២០១៥  អត្ថបទ Philstar លើកឡើងថាតារាប្រដាល់រូបនេះបានចុះហត្ថលេខាលើថ្លៃពិនិត្យសុខភាពឲ្យអ្នកចូលមន្ទីរពេទ្យជាង៥០នាក់ក្នុងមួយថ្ងៃដោយឥតគិតថ្លៃ។ អត្ថបទនេះក៏បានលើកឡើងថាលោកបានចូលរួមឧបត្ថម្ភជាប្រចាំលើកម្មវិធីអាហារូបករណ៍ បេសកកម្មវិជ្ជសាស្ត្រ ហើយផ្ទះរបស់លោកគឺតែងតែបើកចំហសម្រាប់អ្នកដែលស្វែងរកជំនួយ និងជំនួយហិរញ្ញវត្ថុជាដើម។

លោក ម៉េនី ប៉ាក់គីអៅ បានទទួលបានជ័យជំនះ ៥៨ ដង ចាញ់ ៦ដង និងស្មើ ២ ដង។ លោកជាអ្នកប្រដាល់តែមួយគត់នៅលើពិភពលោកដែលឈ្នះពានរង្វាន់៨ប្រភេទ។ លោកគឺជាសមាជិករដ្ឋសភាផង និងជាសមាជិកព្រឹទ្ធសភាផងសម្រាប់ប្រទេសហ្វីលីពីន។ ប៉ុន្តែទោះបីជាលោកមានសមិទ្ធិផលទាំងអស់នេះក៏ដោយចុះក៏អ្នកគ្រប់គ្នាគឺនៅតែរំភើបចិត្ត និងចង់ឃើញនូវអ្វីដែលវីរបុរសប្រដាល់រូបនេះធ្វើតទៅទៀត។

សិក្សាបន្ថែមទៀត ពីគម្រោងសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ នៅក្នុងប្រទេសកម្ពុជា!
resized-magazine-issue-2

Click here to download your free copy!

Comments