+855 92 92 1000
Logo
ឆាប់ឡើង ចាប់ពី៤ ម៉ឺនដុល្លារ អ្នកអាចក្លាយជាម្ចាស់យូនីតដ៏ស្រស់ស្អាតមួយក្នុងខុនដូ New Landmark ខេត្តព្រះសីហនុ
Updated on: June 5, 2022, 10:14 a.m.
Published on: January 6, 2020, 6:57 a.m.

ឆាប់ឡើង ចាប់ពី៤ ម៉ឺនដុល្លារ អ្នកអាចក្លាយជាម្ចាស់យូនីតដ៏ស្រស់ស្អាតមួយក្នុងខុនដូ New Landmark ខេត្តព្រះសីហនុ


ប្រសិនបើលោកអ្នកកំពុងស្វែងរកទិញផ្ទះសម្រាប់លំហែកាយ ឬ វិនិយោគលើអនលនទ្រព្យនៅតំបន់មាត់សមុទ្រខេត្តព្រះសីហនុជាខេត្តដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំងនោះ ឳកាសរបស់អ្នកមកដល់ហើយជាមួយការផ្ដល់ជូនយ៉ាងពិសេសពីគម្រោង New Landmark ជាមួយតម្លៃចាប់ពី៤ម៉ឺនដុល្លារ លោកអ្នកនឹងក្លាយជាម្ចាស់យូនីតមួយនៅក្នុងអគារខុនដូរដ៏ស្អាតជាប់ឆ្នេរសមុទ្រមួយនេះ។

មានចម្ងាយត្រឹម២០០ ម៉ែត្រពីឆ្នេរសមុទ្រដ៏ល្បីក្នុងខេត្តព្រះសីហនុគឺឆ្នេរអូរឈើទាល។ គម្រោង New Landmark ស្ថិតនៅលើទីតាំងមួយដែលមានសក្ដានុពលខ្លាំងបំផុតព័ទ្ធជុំវិញទៅដោយ សាលារៀន មន្ទីពេទ្យ ភោជនីដ្ឋាន  ហាងលក់ទំនិញ ធនាគារ កាស៊ីណូ និង កន្លែងកំសាន្តជាច្រើនទៀត។ 

អភិវឌ្ឍដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនដ៏ល្បីមកពីប្រទេសចិនលើវិស័យសំណង់ China Construction Group គម្រោង​ New Landmark មានអគារទំនើបសរុបទាំងអស់ចំនួនបួនរួមមាន ខុនដូរ សណ្ឋាគារលំដាប់ផ្កាយ៥ ក្លឹបកំសាន្ត និង អគារពាណិជ្ជកម្មដែលមាន ហាងទំនិញ ធនាគារ ភោជនីយដ្ឋានចិននិងអឺរ៉ុប ហាងកាហ្វេ ហាងកែសម្ផស្ស និង ស្ប៉ា។ 

ជាមួយផ្ទៃដីអភិវឌ្ឍសរុប ២០០,០០០ ម៉ែត្រការ៉េគម្រោង​ New Landmark ក៏មានសាងសង់កន្លែងហាត់ប្រាណ  អាងហែលទឺក ទីលានវាយកូនហ្គោល ទីលានវាយតេនីស ផ្លូវថ្មើរជើង មជ្ឈមណ្ឌលវប្បធម៌ សាលប្រជុំសាធារណៈ និង ចំណតរថយន្តក្រោមដី។  

យូនីតនៅក្នុងខុនដូរបស់គម្រោង New Landmark មានទំហំផ្សេងៗពីគ្នាចាប់ពីប្រភេទស្ទូឌីយោរហូតដល់យូនីតដែលមានបន្ទប់គេងពីរជាមួយទំហំចាប់ពី ៣០ ទៅ ៥១ ម៉ែត្រការ៉េ។ 

គ្រប់យូនីតនីមួយៗត្រូវបានធ្វើការរចនា និង តុបតែងដោយយកចិត្តទុកដាក់បំផុតជាមួយការប្រើប្រាស់ និង បំពាក់ឧបករណ៍បរិក្ខារទំនើបទាន់សម័យ និង មានគុណភាពល្អ ដើម្បីធនាបាននូវផាសុកភាពរបស់អ្នករស់នៅ និង ផ្ដល់ជូនពួកគេនូវផ្ទះមួយដែលមានគុណភាពល្អ។

ម្យ៉ាងវិញទៀតបើលោកអ្នកកំពុងស្វែងរកយូនីតធំទូលាយមានបន្ទប់គេងច្រើននោះ គម្រោង New Landmark ក៏មានផ្ដល់ជូនយូនីតដែលមានទំហំធំរហូតដល់ ១០៦ ម៉ែត្រការ៉េ។ បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងធ្វើការលក់យូនីតនៅក្នុងអគារ B ដែលមានកម្ពស់រហូតទៅដល់ ៣៧​​ ជាន់ ហើយនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២១។ 

អ្វីដែលកាន់តែពិសេស អ្នករស់នៅក្នុងអគារខុនដូនៃគម្រោង New Landmark ក៏អាចរីករាយជាមួយការបំពាក់បច្ចេកវិទ្យាចុងក្រោយ ដូចជាការគ្រប់គ្រងការចេញចូលដោយប្រព័ន្ធ QR កូដ បើកសោរ ឬ ចាក់សោរដោយប្រើប្រាស់ក្រយៅដៃ និង ប្រើប្រាស់អ៊ីនធើណេតដោយឥតគិតថ្លៃ។ ជាងនេះទៅទៀតនៅក្នុងអគារនេះក៏មានតំឡើងប្រព័ន្ធចម្រោះទឹកដែលអាចអនុញ្ញាតឲ្យអ្នកពិសារទឹកចេញពីក្បាលរ៉ូម៉ាណេដោយផ្ទាល់។

សម្រាប់​ព័ត៌មាន​បន្ថែម អំពីគម្រោង New Lankmark សូម​ទំនាក់ទំនង​មកកាន់​ទូរស័ព្ទ​លេខ ០៩២ ៩២ ១០០០ ឬ អ៊ី​ម៉ែ​ល info@realestate.com.kh.

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។

សម្រាប់កម្មវិធី iOS និង Android

Comments