+855 92 92 1000
Logo
North Park ៖ ខុនដូដ៏ទំនើបផ្ទាល់របស់លោកអ្នក
Updated on: June 6, 2022, 5:06 p.m.
Published on: October 30, 2015, 5:29 a.m.
Realestate News

North Park ៖ ខុនដូដ៏ទំនើបផ្ទាល់របស់លោកអ្នក


North Park ខុនដូគឺជាគំរោងអភិវឌ្ឍន៍ថ្មីមួយទៀតដែលបន្ថែមទៅលើសហគមន៍ NorthBridgeរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបខេមបូឌៀរ ។ North Park ខុនដូជារចនាបទបែបរមណីយដ្ឋានបៃតង រួមជាមួយសាលាអន្តរជាតិលំដាប់ថ្នាក់ពិភពលោក NorthBridge International School Cambodia ដែលស្ថិតនៅតាមបណ្តោយផ្លូវម៉ៃដា២០០៤។ North Park ខុនដូ ផ្តល់ជូននូវបទពិសោធន៍ក្នុងការរស់នៅដ៏ល្អប្រកបដោយភាពស្ងប់ស្ងាត់សុវត្ថិភាព ជាមួយនឹងទីតាំងយ៉ាងល្អឥតខ្ចោះដែលកំពុងស្ថិតនៅក្នុ្ងងតំបន់សក្តានុពលផ្នែកវិនិយោគនៃរាជធានីភ្នំពេញ។

ពិនិត្យមើលគម្រោង North Park ខុនដូឥឡូវនេះ!

សក្តានុពលរបស់ North Park ខុនដូ ចំពោះវិនិយោគិនក្នុងស្រុក និង អន្តរជាតិរួមមាន៖ ការរស់នៅ: លោកអ្នកនឹងរស់នៅក្នុងសហគមន៍ដ៏មានសន្តិភាព និងសុវត្ថិភាពព្រមជាមួយសាលាអន្តរជាតិផងដែរ។ លើសពីនេះទៅទៀត នៅក្នុងសហគន៍ក៏មានភោជនីយដ្ឋានដែលបើកបំរើរៀងរាល់ថ្ងៃចាប់ពីម៉ោង ៧ព្រឹករហូតដល់៩យប់ ធ្វើឲ្យលោកអ្នកមានភាពងាយស្រួល និង រីករាយជាមួយមុខម្ហូបជាច្រើន។ មានសួនច្បារ និងទីធ្លាធំទូលាយដែលជាជម្រើសសម្រាប់លោកអ្នកក្នុងការហាត់ប្រាណឬលេងកីឡា ដូចជា៖ បាល់បោះ បាល់ទាត់ កីឡាវ៉ាយកូនបាល់ និងហែលទឹកជាដើម។ សម្រាប់វិនិយោគ:សាលាអន្តរជាតិ North Bridge នឹងបង្កើនចំនួនសិស្ស ពី៥០០ ទៅ១០០០នាក់ ក្នុងរយះពេល២ឬ៣ឆ្នាំខាងមុខនេះ។ លោកអ្នកនឹងទទួលបានផលចំណេញពីការវិនិយោគទុនក្នុងការដាក់លក់ឬជួលទ្រព្យសម្បត្តិឡើងវិញ។ ជាមួយបទពិសោធន៍ក្នុងការជួលរបស់សហគមន៍NorthBridgeកន្លងមក យើងមានវីឡាចំនួន ១៤ដែលមានប្រភេទ៣បន្ទប់គេងនិង៤បន្ទប់គេង ដែលយើងអាចជួលបានពីចន្លោះ៣០០០ទៅ៤០០០ដុល្លា/មួយខែ ជាមួយ Apartmentsចំនួន៣៦ដែលមានប្រភេទ២បន្ទប់គេងនិង៣បន្ទប់គេង អាចជួលបានពីចន្លោះ១៥០០ទៅ២៥០០ដុល្លា/មួយខែ។ អតិថិជនដែលជួលភាគច្រើនជាគ្រូបង្រៀននៅក្នុងសាលា និង អ្នកវិនិយោគធំៗដែលមានកុងត្រាជួលចាប់ពី១ឆ្នាំឡើងទៅ។ North Park ខុនដូគឺជាលំនៅដ្ឋានដ៏ស៊ីវិល័យមួយដែលកំពុងសាងសង់នៅក្នុងតំបន់ដ៏រស់រវើកនៃទីក្រុង រួមជាមួយនឹងសាលាអន្តរជាតិជាច្រើន និងការអភិវឌ្ឍន៍ធំផ្សេងទៀតដែលកំពុងសាងសង់ជាមួយនឹងសកម្មភាពអភិវឌ្ឍន៍ជាច្រើនទៀត។ ក្នុ្ងងរយះពេល២ឬ៣ឆ្នាំខាងមុខ ផ្នែកនៃទីក្រុងនេះនឹងក្លាយទៅជាតំបន់ដែលទាន់សម័យនិងមានតំលៃខ្ពស់ ហើយនឹងបន្តឲ្យក្លាយជាតំបន់ល្អសំរាប់ការរស់នៅ។ លោកអ្នកចំណាយត្រឹមតែ២០នាទីពីកណ្តាលទីក្រុងភ្នំពេញ និង១៥នាទីទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ លោកអ្នកនឹងទទួលបានផលពីការវិនិយោគ ដូចដែលលោកអ្នកបានឃើញពីការលូតលាស់យ៉ាងខ្លាំងនូវហេដ្ឋារចនាសម្ពន្ធ័ដែលកំពុងតែអភិវឌ្ឍន៏ក្នុងកំឡុងពេល២ឬ៣ឆ្នាំខាងមុខនេះ។ North Park ខុនដូផ្តល់ជូននូវជម្រើសភាពងាយស្រួលក្នុងការបង់ប្រាក់។ ដូច្នេះលោកអ្នកមានភាពងាយស្រួលដើម្បីក្នុងការទូទាត់នូវចំនួនទឹកប្រាក់ដែលលោកអ្នកត្រូវការ។ លោកអ្នកនឹងត្រូវបានរៀបចំអោយជួបផ្ទាល់ជាមួយនឹងអ្នកផ្តល់ប្រាក់កម្ចី ដែលអាចផ្តល់កម្ចីទៅដល់៧០ភាគរយក្នុងរយះពេលរហូតដល់១៥ឆ្នាំជាមួយអត្រាការប្រាក់ទាប។ ពួកយើងនឹងលើកទឹកចិត្តឲ្យលោកអ្នកនិយាយជាមួយនឹងភ្នាក់ងារផ្តល់ប្រាក់កម្ចីដោយផ្ទាល់ ដើម្បីអោយយល់ពីអាណត្តិពេញលេញ និងកិច្ចព្រមព្រៀងក្នុងការខ្ចី ដើម្បីបំពេញឲ្យត្រូវទៅនឹងទឹកប្រាក់ដែលលោកអ្នកមាន។ ចំពោះភាពស៊ីវិល័យទំនើបក្នុងការរស់នៅរបស់ម្ចាស់ខុនដូនិមួយៗលោកអ្នកនឹងមិនមានការព្រួយបារម្មណ៍ជាមួយនឹងការថែទាំលើអគារ តំបន់ទូទៅ ឬ ដី នោះទេ ដែលជាចំនុចរំខាន់ទៅលើពេលវេលាដ៏មានតំលៃរបស់លោកអ្នកនោះទេ។ ដូច្នេះ North Park ខុនដូមានការគ្រប់គ្រង់លើសេវាទាំងនេះដោយគ្រាន់តែលោកអ្នកបង់ទៅលើសេវាកម្មថែទាំនិងសន្តិសុខចំនួន១.៥ដុល្លា/១ម៉ែត្រការ៉េ ( Management fee 1,5$/m2 )តែប៉ុណ្ណោះ។

ពិនិត្យមើលគម្រោង North Park ខុនដូឥឡូវនេះ!

Comments