+855 92 92 1000
Logo
មហាវិថីសម្តេចតេជោហ៊ុនសែន ឬហៅថាផ្លូវ៦០ម៉ែត្រត្រូវបានបើកឲ្យប្រើប្រាស់ជាផ្លូវការ
Updated on: June 6, 2022, 7:23 p.m.
Published on: May 15, 2017, 6:17 a.m.
Events & Announcements
Property Reviews
Realestate News

មហាវិថីសម្តេចតេជោហ៊ុនសែន ឬហៅថាផ្លូវ៦០ម៉ែត្រត្រូវបានបើកឲ្យប្រើប្រាស់ជាផ្លូវការ


មហាវិថីសម្តេចតេជោហ៊ុនសែន ឬហៅថាផ្លូវ៦០ម៉ែត្រត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ក្រោមអធិបតិដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន។

មហាវិថីសមេ្តចតេជោហ៊ុនសែន ឬផ្លូវ៦០ម៉ែត្របានចាប់ផ្តើមការសាងសង់កាលពីខែ មិនា ឆ្នាំ ២០១១ ដោយក្រុមហ៊ុន ING Co., Ltd មហាវិថីនេះភ្ជាប់ពីផ្លូវលេខ២៧១ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ដែលឆ្លងកាត់បឹងជើងឯក និងបឹងទំពុនហើយភ្ជាប់ជាមួួយផ្លូវជាតិលេខ២ក្រុងតាខ្មៅ ខេត្តកណ្តាល។  

មហាវិថីនេះត្រូវបានចាត់ទុកជាផ្លូវសាធារណធំជាងគេនៅក្នុងទីក្រុងភ្នំពេញដែលមានប្រវែងផ្លូវសរុប៩,១៦០ម៉ែត្រ ហើយនឹងក្លាយជាផ្លូវដែលបានដើរតួនាទីធ្វើឲ្យចរាចរកាន់តែប្រសើរឡើង និយាយជារួមបានធ្វើឲ្យការធ្វើដំណើរពីខណ្ឌ​ដង្កោនិងក្រុង​តាខ្មៅមកកាន់រាជធានីភ្នំពេញកាន់ តែ​ជិត​ជាង​មុន។

ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធជា​ចំណុច​ចម្បង​មួយ​ក្នុង​ការ​អភិវឌ្ឍន៍ទាក់ទងនឹងវិស័យអចលនទ្រព្យតួយ៉ាង​តម្លៃ​ដីនៅទីនោះក៏មានការកើនឡើងផងដែរ។ លោក អ៊ិន ស៊ីថា នាយកប្រតិបត្តិគេហទំព័រអចលនទ្រព្យwww.cambodia21.com បានមានប្រសាសន៍ថា៖ “តម្លៃដីនៅទីនោះពិតជាមានការកើនឡើងបើធៀបទៅនឹងកាលពីប៉ុន្មាឆ្នាំមុន ដែលគ្រាន់តែជាតំបន់ដីបឹងប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នវាបានប្រែក្លាយជាតំបន់ដ៏មានសក្តានុពល។ តម្លៃដីចាប់ពីផ្លូវ២៧១រហូតដល់ផ្លូវដែលមានគម្រោងសាលាអន្តរជាតិISPPតំាងនៅ នោះមានតម្លៃចាប់ពី៧៥០ដុល្លារទៅដល់៨៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយបើតម្លៃដីចាប់ពីផ្លូវកែងនៅម្តុំគម្រោង សាលាអន្តរជាតិISPP រហូតដល់ផ្លូវជាតិលេខ២មានតម្លៃដីចាប់ពី២០០ដុល្លារទៅ៣៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ”

លោកបានបន្ថែមថា៖ “ដោយសារតែមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏ល្អនេះហើយគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានក៏បានមកអភិវឌ្ឍន៍នៅទីនេះកាន់តែច្រើនមានដូចជាគម្រោងខុនដូ The Element គម្រោងបុរីដូនពេញ គម្រោងលំនៅដ្ឋាន Woodland ក៏ដូចជាគម្រោងបុរី ប៉េង ហួត និងគម្រោងបុរីជីប ម៉ុងជាដើមដែលគម្រោងទាំងនោះបានត្រៀមខ្លួនរួចជាស្រេច។”

ការអភិវឌ្ឍន៍ទៅទិសខាងត្បូងគឺជាការអភិវឌ្ឍន៍ដ៏ប្រសើរមួយសម្រាប់ក្រុងភ្នំពេញជាក់ស្តែងការអភិវឌ្ឍន៍ហេដ្ឋារចនាពិតជា ជម្រុញការអភិវឌ្ឍន៍ឲ្យកាន់តែច្រើនឡើងតួយ៉ាង៖ ចរាចរណ៍កាន់ តែមានភាពងាយស្រួលជាពិសេសធ្វើឲ្យជីវភាពអ្នករស់នៅជុំវិញតំបន់កាន់តែប្រសើរ។ សរុបទៅវាជាការអភិវឌ្ឍន៍ឆ្ពោះទៅកាន់ចីរភាពប្រែក្លាយជាតំបន់ដីបឹងដាច់ស្រយាលទៅជាតំបន់ពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់៕

តាមដានព័ត៌មានអចលនទ្រព្យចុងក្រោយបំផុតក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh

borey-ads-580-x-90-khmer

Comments