+855 92 92 1000
Logo
អ្នកឧកញ៉ា ថេង ប៊ុនម៉ា បានទទួលមរណៈ
Updated on: June 6, 2022, 5:05 p.m.
Published on: June 17, 2016, 10:16 a.m.
Realestate News

អ្នកឧកញ៉ា ថេង ប៊ុនម៉ា បានទទួលមរណៈ


thaiboonroongtwintradecenter អ្នកឧកញ៉ា ថេង ប៊ុនម៉ា អគ្គនាយកក្រុមហ៊ុន ថៃប៊ុនរ៉ុង បានទទួលមរណៈនៅវេលាម៉ោង ១២និង៤៥នាទីយប់រំលងអាធ្រាតចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ នៅមន្ទីរពេទ្យក្រុងភ្នំពេញ ដោយជរាពាធក្នុងជន្មាយុ៧៥ឆ្នាំ។ សូមជម្រាបផងដែរ អ្នកឧកញ៉ាត្រូវបានបញ្ជូនពីទីក្រុងបាងកកមកកាន់ក្រុងភ្នំពេញដើម្បីព្យាបាលជំងឺបន្តនៅរាជធានីភ្នំពេញ។ សពរបស់អ្នកឧកញ៉ា ថេង ប៊ុនម៉ា បានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ស្ថិតនៅខាងក្រោយសណ្ឋាគារអ៉ិនធើខន។ អ្នកឧកញ៉ា ថេង ប៊ុនម៉ាត្រូវបានស្គាល់ថាជាសេដ្ឋីដែលមានជាងគេម្នាក់ក្នុងចំណោមសេដ្ឋីក្នុងប្រទេសកម្ពុជា ចន្លោះឆ្នំា ១៩៨០ និង ២០០០ អ្នកឧកញ៉ាជាស្ថាបនិកក្រុមហ៊ុនថៃប៊ុនរ៉ុង ជាម្ចាស់កម្មសិទ្ធិសណ្ឋាគារលំដាប់ផ្កាយ៥ Intercon និងមានគម្រោងថ្មីៗទៀតដូចជា៖ គម្រោងអគារកំពស់១៣៣ជាន់ (ទីតំាងឌ្រីមល៊ែន) និងជាម្ចាស់កម្មសិទ្ទិអចលនទ្រព្យជាច្រើននៅក្នុងប្រទេសកម្ពុជា៕
REALESTATE.COM.KH - Your real estate news leader! Read More...

Comments