ការផ្តល់ដំបូន្មានតាមរយៈអនឡាញសម្រាប់ភ្នាក់ងារអចលនទ្រព្យ៖ ពង្រឹងទំនាក់ទំនង LinkedIn របស់អ្នក (ភាគ២)

16 ខែ កុម្ភៈ ឆ្នាំ 2017, 11:37

គណនី LinkedIn មានសមាជិកជាង ១៨៧ លាននាក់ពី ២០០ ប្រទេសក្នុងពិភពលោក។ ទោះបីជាមួយចំនួនឃើញថា Linkedin គ្រាន់តែជា ប្រវត្តិរូបសង្ខេបការងារមួយ/CV តាមអនឡាញក៏ដោយ គណនី Linkedin ត្រូវបានចាត់ទុកជាប្រព័ន្ធផ្សព្វផ្សាយអនឡាញសម្រាប់អាជីវកម្មអាជីពសំឡឹងភ្ជាប់ទំនាក់ទំនងភ្ជាប់បណ្តាញ និងចាប់ផ្តើមធ្វើជំនួញ វាជាចំណុចល្អបំផុតសម្រាប់អចលនទ្រព្យ។

linkedin2

ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យ ឫការងារវិជ្ជាជីវៈ ប្រព័ន្ធទំនាក់ទំនង Linkedin ជាកម្មវធីមានតម្លៃទាប និងងាយស្រួលសម្រាប់គណនីអាជីវកម្ម។ សម្រាប់ភ្នាក់ងារអចលនទ្រព្យ វាជាកន្លែងល្អបំផុតក្នុងការកំណត់ពីគោលដៅ និងការចាប់ផ្តើមលក់! ទាក់ទងជាមួយនឹងការជ្រើសរើសបុគ្គលិក នេះគឺក៏ជាឱកាសរបស់អ្នកចំពោះក្រុមមនុស្សដែលមានវិជ្ជាជីវៈ អាចទទួលបានផលប្រយោជន៍ឆាប់រហ័ស គ្រាន់តែអ្នកអង្គុយជាមួួយកុំព្យូទ័រ ងាយស្រួលសម្រាប់អាជីវករ ឫសម្រាប់ការជ្រើសរើសបុគ្គលិកពេលក្រោយ។តើអ្នកមិនបានអានអត្ថបទនេះភាគ១ មែនទេ? សូមអានទីនេះ!

ប្រហែលជាអ្នកចង់ចាប់ផ្តើម ប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមរបៀបណា? ទីនេះមានគន្លឹះមានប្រយោជន៍មួយចំនួន ដំបូន្មានសម្រាប់ទីផ្សារអនឡាញសម្រាប់ភ្នាក់ងារអចលនទ្រព្យពី Realestate.com.kh ដើម្បីពង្រឹងអាជីវិកម្មអចលនទ្រព្យអនឡាញ និងប្រើប្រាស់ ឥទ្ធិពលនៃបណ្ដាញ Linkedin!  

ការផ្តល់ដំបូន្មានតាមរយៈអនឡាញសម្រាប់ភ្នាក់ងារអចលនទ្រព្យ (ភាគ២) : បង្កើតទំនាក់ទំនងអនឡាញ:

បន្ទាប់ពីបំពេញនូវគណនីរបស់អ្នក ដូចដែលបានពន្យល់នៅក្នុងផ្នែកទី១ ហើយឥឡូវជាពេលត្រូវរបង្កើតនូវទំនាក់ទំនងថ្មី។

ចាប់ផ្តើមពីការស្វែងរកមិត្តថ្មីៗរបស់អ្នក ឬអតិថិជនដែលមានស្រាប់ និងការទំនាក់ទំនងក្នុងអាជីពការងារដែលអ្នកបានបង្កើតឡើងស្រាប់ខាងក្រៅពីប្រព័ន្ធអ៊ីនធើណិត។ ប្រើប្រាស់ក្នុងប្រអប់ស្វែងរករបស់ Linkedin ដើម្បីរកឈ្មោះអតិថិជន ឈ្មោះក្រុមហ៊ុន ឫតាមពាក្យគន្លឹះផ្សេងទៀត។ ប្រើប្រាស់នាមប័ណ្ណអាជីវកម្មដែលអ្នកទទួលបាន ហើយដាក់បញ្ចូលលេខទំនាក់ទំនងពូកគេ ទៅក្នុងបញ្ជីទំនាក់ទំនង អនឡាញរបស់អ្នក។

ជ្រើសរើសយក Advanced Search  នឹងផ្តល់ជូននូវជម្រើសជាច្រើនដែលអនុញ្ញាតឱ្យអ្នកទទួលបានកាន់តែលំអិតពីពាក្យគន្លឹះទីតាំង ឬឧស្សាហកម្ម។

ទិន្នន័យសម្រាប់ទំនាក់ទំនងLinkedInរបស់អ្នកនឹងតែតែងត្រូវបានធ្វើឲ្យមានថ្មី(updated) ទៅលើស្ថានភាពការងារ  លើ គេហទំព័រ(Blog posts) និងអាចទំនាក់ទំនងដោយផ្ទាល់ទៅអ្នកតាមរយៈការផ្ញើសារក្នុង LinkedIn។ អ្នកនិងអាចទទួលបាន រាល់ទិន្នន័យដាក់បញ្ចូលថ្មីរបស់ពួកគេ ដូច្នេះអ្នកនឹងទទួលបានដំណឹងយ៉ាងល្អ។

កំណត់សំគាល់ដ៍សំខាន់មួយ៖ ត្រូវមានការប្រុងប្រយ័ត្នក្នុងការទាក់ទងជាមួយមនុស្សចំឡែក ដែលមិនធ្លាប់ស្គាល់ ដោយព្យា យាមភ្ជាប់ទៅពួកគេ។នេះអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់អ្នក ដែលមានជំនាញវិជ្ជាជីវៈខាងអចលនទ្រព្យ។ប្រសិនជាអ្នក ធ្វើដូចនេះម្តងហើយម្តងទៀតអ្នកនឹងត្រួវបានបញ្ឈប់មិនឲ្យភ្ជាប់ទំនាក់ទំនងទៅអ្នកផ្សេងទៀត(ប្រសិនបើអ្នកត្រូវបានសម្គាល់ថាជាសារឥតបានការដោយ LinkedIn)។ អ្នកក៏អាចធ្វើបានដែរ ក្នុងការសុំឱ្យអ្នកដែលមានទំនាក់ទំនងជាមូយអ្នកបច្ចុប្បន្ន របស់អ្នកនូវការណែនាំ និងការបញ្ជូនទៅនរណាម្នាក់ដែលពួកគេត្រូវបានតភ្ជាប់រួចទៅហើយ។

សូមស្វែងរកការផ្តល់ដំបូន្មានតាមរយៈអនឡាញសម្រាប់ភ្នាក់ងារអចលនទ្រព្យៈ ពង្រឹងគណនី  LinkedIn (ភាគ៣ទីនេះ)