+855 92 92 1000
Logo
គម្រោង ផាក ២១ រេស៊ីឌិន ផ្ដល់ជូនការបញ្ចុះតម្លៃធំបំផុតរបស់ខ្លួនក្នុងព្រឹត្តិការណ៍ Black Friday Property Sale
Updated on: June 4, 2022, 2:14 a.m.
Published on: May 21, 2020, 9:57 a.m.

គម្រោង ផាក ២១ រេស៊ីឌិន ផ្ដល់ជូនការបញ្ចុះតម្លៃធំបំផុតរបស់ខ្លួនក្នុងព្រឹត្តិការណ៍ Black Friday Property Sale


ធ្លាប់តែស្រមៃចង់បានគេហដ្ឋានផ្ទាល់ខ្លួននៅក្នុងទីក្រុងប៉ុន្ដែគិតថាពុំមានលទ្ធភាពគ្រប់គ្រាន់មែនទេ? ឳកាសដ៏ កម្រមានបានមកដល់ហើយ។ គម្រោងផាក ២១ រេស៊ីឌិន នឹងជួយឱ្យក្ដីសុបិនលោកអ្នកក្លាយជាការពិត ជាមួយនឹងការបញ្ចុះតម្លៃដ៏មហាសាលមិនធ្លាប់មានពីមុនមកនៅក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ ឬជាភាសាអង់គ្លេស Black Friday Property Sale រៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh។ ព្រឹត្តិការណ៍នឹង ប្រព្រឹត្តិទៅនៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។

សូមចុចត្រង់នេះសម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ។

អំពីគម្រោង ផាក ២១ រេស៊ីឌិន

គម្រោងផាក ២១ រេស៊ីឌិន គឺជាគម្រោងខុនដូប្រណីតកម្ពស់២១ជាន់ ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ គម្រោងនេះមានយូនីតសរុប​ចំនួន១៣២ ចែកចេញទៅជា ៥ ជម្រើសសម្រាប់អតិថិជនគ្រប់ទំហំគ្រួសារ និងស្រទាប់វណ្ណៈ។ អតិថិជនអាចជ្រើសរើសចាប់ពី ផែនហៅស៍មានបន្ទប់គេង៣ ផែនហៅស៍មានបន្ទប់គេង២ អាផាតមិនមានបន្ទប់គេង២ អាផាតមិនមានបន្ទប់គេង១ និងបន្ទប់ស្ទូឌីយោដែលមានតម្លៃចាប់ពី $55,000 ឡើងទៅ។

យូនីតក្នុងគម្រោងនេះត្រូវបានតុបតែងយ៉ាងប្រណីតជាមួយនឹងសម្ភារបរិក្ខារស្តង់ដារអន្តរជាតិ និងបង្កប់នូវរសនិយមនៃរចនាបទបែបសហសម័យ។ កាន់តែពិសេស យូនីតនីមួយៗសុទ្ធតែមានរានហាលផ្ទាល់ខ្លួនដែលអាចឲ្យអ្នករស់នៅក្នុងអគារសម្រាកលម្ហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងគយគន់ទេសភាពទីក្រុងដ៏ស្រស់ស្អាតនាពេលល្ងាច។

បន្ថែមពីលើនេះទៀត ផាក ២១ រេស៊ីឌិន ក៏រួមបញ្ចូលផងដែរនូវសេវាកម្មយ៉ាងសម្បូរបែប ដែលនាំមកនូវបទពិសោធរស់នៅដ៏ពេញលេញនិងស៊ីវីល័យ។ លោកអ្នកអាចរំសាយភាពធុញថប់ជាមួយនឹងអាងហែលទឹក ក្លិបហាត់ប្រាណ បន្ទប់ស្ទីម និងអាងត្រាំទឹកក្ដៅដែលស្ថិតនៅជាន់លើនៃអគារ។ ក្រៅពីនេះ ជាន់ទី២នៃអគារក៏មានហាងលក់ទំនិញ ភោជនីយដ្ឋាន ហាងកាហ្វេ ម៉ាត និងសាឡន ដែលអាចឆ្លើយតបជាមួយតម្រូវការប្រចាំថ្ងៃរបស់អ្នក។ ជាមួយគ្នានេះដែរនៅក្នុងតំបន់នៃគម្រោងនេះប្រជុំទៅដោយហាងលក់ទំនិញតូចធំ ហាងកាហ្វេ ភោជនីយដ្ឋាន ទីកន្លែងកម្សាន្ត និងផ្សារទំនើបធំៗ ដូចជាផ្សារទំនើប AEON Mall និងផ្សារទំនើប The Bridge Lifestyle Mall ដែលមានចម្ងាយត្រឹមតែ៥នាទីប៉ុណ្ណោះ។

គម្រោង ផាក ២១ រេស៊ីឌិន គឺជាជម្រើសវិនិយោគដ៏ល្អប្រសើរ មិនថាការទិញសម្រាប់រស់នៅលក្ខណៈឯកជន ជួលបន្ត ឬ លក់យកប្រាក់ចំណេញឡើយ។ ទីតាំងនៅកណ្ដាលក្រុង ការរចនាម៉ូដបែបទាន់សម័យ និងសេវាកម្មដ៏សម្បូរបែប ធ្វើឱ្យគម្រោងមួយនេះក្លាយជាជម្រើសលំនៅដ្ឋានដ៏ស័ក្តិសមសម្រាប់គ្រួសារសម័យទំនើប។ គម្រោងមួយនេះគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២។

ទទួលបានការបញ្ចុះតម្លៃធំបំផុតក្នុងព្រឹត្តិការណ៍ Black Friday Property Sale

ក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ខាងមុខនេះ គម្រោងផាក ២១ រេស៊ីឌិន នឹងផ្តល់ជូនការបញ្ចុះតម្លៃធំបំផុតរបស់ខ្លួនដែលមិនធ្លាប់មានពីមុនមក។ ដើម្បីអាចដឹងពីទំហំនៃការបញ្ចុះតម្លៃដ៏ពិសេសនេះ និងឆក់យកឱកាសដ៏កម្រក្នុងការក្លាយជាម្ចាស់ខុនដូប្រណីតកណ្ដាលក្រុងនេះ សូមធ្វើការចុះឈ្មោះចូលរួមកម្មវិធីឥឡូវនេះដោយសេរី។

សូមចុចត្រង់នេះដើម្បីធ្វើការចុះឈ្មោដោយសេរីឥឡូវនេះ។

ក្រុមហ៊ុន Realestate.com.kh មានមោទកភាពក្នុងការនាំមកជូននូវការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅក្នុងប្រទេសកម្ពុជា។

ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖

នីន កាំង
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh

សួន ស៊ូម៉ី
+855 77 241 285
mey.soun@realestate.com.kh


ប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖

ចេង ហ៊ុយហុង
+855 98 526 671
cheng.huyhong@realestate.com.kh

ស៊ុន ប៊ុនរតនៈ
+855 17 884 161
rattanak.sun@realestate.com.kh

Comments