+855 92 92 1000
Logo
ការប្រគំតន្រ្តីដំណាច់ឆ្នាំ២០១៦នៅមជ្ឈមណ្ឌលរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣១ខែធ្នូ
Updated on: June 6, 2022, 5:04 p.m.
Published on: December 19, 2016, 4:04 a.m.
Realestate News

ការប្រគំតន្រ្តីដំណាច់ឆ្នាំ២០១៦នៅមជ្ឈមណ្ឌលរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣១ខែធ្នូ


ជិតដាច់ឆ្នាំចាស់ឈានចូលឆ្នាំថ្មីនាពេលឆាប់ៗនេះហើយ តើត្រូវប្រារព្ធពិធីជប់លៀងអបអរសាទរដំណាច់ឆ្នាំ២០១៦ដោយរបៀបណា? មជ្ឈមណ្ឌលរាជធានីភ្នំពេញបានធ្វើជាដៃគូជាមួយ PTG International រួមគ្នាបង្កើតកម្មវិធីប្រគុំតន្រ្តីដ៏ធំនាដំណាច់ឆ្នាំ២០១៦។

មិត្តភក្តិនិងគ្រួសារសូមអញ្ជើញចូលរួមក្នុងកម្មវិធីដ៏ធំមួយនេះនៅថ្ងៃទី២៥ដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៦ ដើម្បីទទួលបានភាពរីករាយ និងការកម្សាន្តនាដំណាច់ឆ្នាំ២០១៦នេះ។ ព្រឹត្តិការណ៏នេះនឹងត្រូវធ្វើឡើងជាមួយកម្មវិធីជាច្រើនរួមមាន៖ ការប្រគំតន្រ្តីខ្នាតតូចនិងខ្នាតធំដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២៥ខែធ្នូវនេះ។

ព្រឹត្តិការណ៏ដ៏ធំនេះនឹងមានការចូលរួមសម្តែងពីតារាល្បីៗក្នុងប្រទេសកម្ពុជាមានដូចជា៖ តារាកំប្លែងនាយកុយ នាយក្រឹម តារាចម្រៀងកញ្ញា អ៊ីវ៉ា លោក ព្រាប សុវត្តិ លោក ឆាយ វិរៈយុទ្ធ  និងលោកកែវ វាសនា។ បន្ថែមពីនេះទៅទៀតមានការដាក់លក់ម្ហូបអាហារនិងភេសជ្ជៈ ហើយមានការដាក់តាំងពិព័រណ៍លក់ផលិតផលជាច្រើនផងដែរ  កម្មវិធីដ៏ធំមួយនេះចាប់ផ្តើមពីម៉ោង៩ព្រឹកដល់ម៉ោង១០យប់ ។

ព្រឹត្តិការណ៍ដ៏ធំមួយនេះរំពឹងថានឹងមានអ្នកចូលរួមប្រហែល ១០០,០០០នាក់ទាំងភ្ញៀវជាតិ និងអន្តរជាតិ។

ការរៀបចំព្រឹត្តិការណ៍មួយនេះផងដែរដើម្បីបង្ហាញពីសក្ដានុពលនិងការអភិវឌ្ឍន៍នៃតំបន់នេះ។ លោក K. Elamaren ជានាយក​រងគ្រប់គ្រងគម្រោងនិងសំណង់នៃ PPCC បានបញ្ជាក់នៅក្នុងសន្និសិទ្ធសារព័ត៌មានថា “ព្រឹត្តិការណ៏នេះផ្ដល់ឱ្យយើងនូវវិធីសាស្រ្តដ៏សំខាន់មួយដើម្បីទាក់ទាញវិនិយោគិនទាំងពេលបច្ចប្បន្ននិងពេលអនាគតដែលនេះជាមធ្យោបាយមួយដ៏ល្អប្រសើរ។ មជ្ឈមណ្ឌលរាជធានីភ្នំពេញផ្ដល់ជូននូវទីក្រុងបែបទាន់សម័យ ផ្តល់ភាពងាយស្រួល ចរាចរល្អប្រសើរ និងមានប្រព័ន្ធលូបង្ហូរទឹកស្របតាមមាត្រដ្ឋានត្រឹមត្រូវបំផុត។”

ព្រឹត្តិការណ៏នេះនឹងបង្ហាញពីសក្ដានុពលសេដ្ឋកិច្ច និងគម្រោងកំពុងអភិវឌ្ឍន៏ជាច្រើនក្នុងមជ្ឈមណ្ឌលរាជធានីភ្នំពេញដែលមានទីតាំងស្ថិតនៅចំកណ្ដាលទីក្រុង។

ព្រឹត្តិការណ៏នេះត្រូវបានឧបត្ថម្ភដោយ ក្រុមហ៊ុន Cellcard ស្រាបៀរអង្គរ ភោជនីយដ្ឋានស៊ួគ៌ា និងភោជនីយដ្ឋានតារា។ ចូលរួមព្រឹត្តិការណ៍ដ៏ធំមួយនេះនៅមជ្ឈមណ្ឌលរាជធានីភ្នំពេញ រីករាយជាមួយការប្រគុំតន្រ្តី ទទួលទានអាហារអាហារឆ្ងាញ់ៗ និងជួបជាមួយក្រុមហ៊ុនល្បីៗជាច្រើន។
ស្វែងយល់បន្ថែមអំពីគម្រោងរបស់មជ្ឈមណ្ឌលរាជធានីភ្នំពេញ៖  The Edge & Residence 90
borey-ads-580-x-90-khmer

Comments