+855 92 92 1000
Logo
ផ្សារពេញនិយមនៅក្នុងរាជធានីភ្នំពេញ
Updated on: June 6, 2022, 5:05 p.m.
Published on: November 25, 2016, 5:03 p.m.
Realestate News

ផ្សារពេញនិយមនៅក្នុងរាជធានីភ្នំពេញ


Horizontal-Ribbon-Advertorial

កញ្ញា អ៊ិន ចាន់ស្រីល័ក្ខ ដែលជាអ្នកពិគ្រោះយោបល់ផ្នែកលក់របស់ក្រុមហ៊ុនអចលនទ្រព្យយ៉ុងយ៉ាប់ បានចូលរួមជាមួយកម្មវិធី Realestate.com.kh ជជែកអំពីផ្សារដែលពេញនិយមក្នុងរាជធានីភ្នំពេញ។

តើផ្សារអ្វីខ្លះដែលមានការពេញនិយមបំផុតនៅក្នុងរាជធានីភ្នំពេញ?

សម្រាប់ផ្សារនៅរាជធានីភ្នំពេញគឺមានពីរដែលមានការពេញនិយមបំផុត មានផ្សារទួលទំពូង  និងផ្សារធំថ្មី។ ទាំងជនបរទេស និងអ្នកក្នុងស្រុកចូលចិត្តដើរផ្សារទិញអីវ៉ាន់នៅក្នុងទីផ្សារទាំងពីរនេះខ្លំាងណាស់។

ហេតុអ្វីបានជាផ្សារទាំងនេះមានការពេញនិយម?

ផ្សារទាំងពីរទទួលបានការពេញនិយមដូច្នេះ ដោយសារតែនៅទីនោះមានផលិតផលក្នុងស្រុករបស់ខ្មែរ៖ ដូចជា ក្រម៉ា ក្រណាត់សូត្រ គ្រឿងអលង្ការធ្វើពីដៃ និងវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទទៀតអាច រកទិញបាននៅទីនេះដែរ។ ភាគច្រើននៃជនបរទេសគឺមកទិញអីវ៉ាន់នៅក្នុងផ្សារទាំងនេះ មុនពេលដែលពួកគេត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។

តើអាហារវិញមានការពេញនិយមដូចម្តេចដែរ?

សម្រាប់ម្ហូបអាហារនៅក្នុងទីផ្សារទាំងពីរនេះគឺពិតជាឆ្ងាញ់ហើយមានរសជាតិគួរជាទីពេញចិត្ត និយាយអំពីតម្លៃរបស់វាគឺមានភាពសមរម្យ។ យើងអាចរកបាននូវជម្រើសអាហារច្រើនប្រភេទដូចជា ត្រីអាំង សាច់ជ្រូកអាំង ស៊ុប គុយទាវ   បាយឆា មីឆា បបរមាន់ បបរសាច់ជ្រូកនិងនំបញ្ចុកនិង មានច្រើនមុខច្រើនទៀត។

តំបន់នៃផ្សារទួលទំពូងយើងមើលឃើញថាមាន បា  ភោជនីយដ្ឋាន ហាងលក់ទំនិញជាច្រើន។ តើកញ្ញាយល់ឃើញដូចម្តេច?

ដោយសារតែបច្ចុប្បន្ននៅក្នុងតំបន់នៃផ្សារទួលទំពូងមានជនបរទេសជាច្រើនបានមករស់នៅ ចំណែកភ្ញៀវទេសចរក៏បានមកដើរកំសាន្តនៅតំបន់នេះផងដែរ ពួកគេអាចមកទិញវត្ថុអនុស្សាវរីយ៍ និងញ៉ាំអាហារច្រើនប្រភេទ។  មានអាហារបែបខ្មែរ ហើយក៏មានភោជនីយដ្ឋានបែបអឺរ៉ុប ដែលមានជម្រើសច្រើនបែបងាយស្រួលសម្រាប់ជនបរទេសដែលមិនចេះញ៉ាំអាហារខ្មែរ ហើយពួកគេក៏អាចរីករាយជាមួយការទទួលទានស្រាបៀរបានទៀតផង។ ទាំងអស់នេះបានធ្វើឱ្យផ្សារទួលទំពូងកាន់តែមានប្រជាប្រិយភាពបន្ថែមទៀត។

ស្វែងយល់បន្ថែមអំពីជីវិតរស់នៅក្នុងតំបន់ទួលទំពុង!

borey-ads-580-x-90-khmer

Comments