+855 92 92 1000
Logo
កម្ពុជាត្រូវការភ្នាក់ងារអចលនទ្រព្យមានវិជ្ជាជីវៈច្បាស់លាស់ ដើម្បីបង្កើនទំនុកចិត្តអ្នកវិនិយោគ
Updated on: May 9, 2022, 6:02 a.m.
Published on: November 1, 2019, 10:51 a.m.

កម្ពុជាត្រូវការភ្នាក់ងារអចលនទ្រព្យមានវិជ្ជាជីវៈច្បាស់លាស់ ដើម្បីបង្កើនទំនុកចិត្តអ្នកវិនិយោគ


ទីក្រុងភ្នំពេញ

នៅក្នុងប្រទេសកម្ពុជាមានភ្នាក់ងារអចលនទ្រព្យប្រមាណ ១៥០ ក្រុមហ៊ុនដែលបានចុះបញ្ជីរួចរាល់ដោយពួកគេមានភ្នាក់ងារជំនាញកំពុងធ្វើការនៅទូទាំងប្រទេសផ្តោតសំខាន់លើការជួល និងការលក់អចលនទ្រព្យដូចជា៖ ខុនដូ វីឡា ផ្ទះល្វែង អាផាមេន បុរី និងដីឡូតិ៍ជាដើម។

ទោះយ៉ាងណា អ្នកជំនាញនៅក្នុងវិស័យនេះ នៅអះអាងថាចំនួនភ្នាក់ងារអចលនទ្រព្យ​ដែលមានជំនាញ​ច្បាស់លាស់នៅតែ​មានកម្រិត ដែលមិនទាន់អាចឆ្លើយតប និងចាប់យកឱកាសនៃតម្រូវការទីផ្សារអចល​នទ្រព្យកម្ពុជាបច្ចុប្បន្នដែលកំពុងមាន​សន្ទុះខ្លាំង​នៅឡើយទេ។

ការលើកឡើងរបស់ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យនៅពេលនេះ ត្រូវបានបង្ហាញឡើងនៅ​ក្នុងកិច្ច​ពិភាក្សាអំពីការវិនិយោគលើវិស័អចលនទ្រព្យពីបណ្តាវិនិយោគិនក្នុង និងក្រៅស្រុក ដែលរៀបចំឡើងដោយ ក្រុមហ៊ុន Vtrust Appraisal នាសណ្ឋាគារ Raffles Hotel Le Royal កាលពីថ្ងៃទីកាលពីពេលថ្មីៗនេះ។

ភ្នាក់ងារមានច្រើន តែអ្នកមានវិជ្ជាជីវៈច្បាស់លាស់មានតិច

ក្រុមអ្នកជំនាញនៅក្នុងកិច្ចពិភាក្សានោះ បានសង្កត់ធ្ងន់ថា ភាពរីកចំរើននេះ គឺបានមកពីការចូលរួមចំណែកយ៉ាងខ្លាំងក្លាពីបុគ្គល និងក្រុមហ៊ុន ពិសេសភ្នាក់ងារអចលនទ្រព្យជាច្រើននៅក្នុងវិស័យពោលគឺសំដៅសំខាន់ដល់់ការផ្តល់សេវាកម្មត្រឹមត្រូវប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ភាពច្បាស់លាស់ នឹងមានទំនុក​ចិត្តខ្ពស់។ តែយ៉ាងណា បើនិយាយដល់ភ្នាក់អចលនទ្រព្យវិញ នៅក្នុងប្រទេសកម្ពុជាមានភ្នាក់ងារអចលនទ្រព្យប្រមាណ ១៥០ ក្រុមហ៊ុន ដែលបានចុះបញ្ជីរួចរាល់ ខណៈចំនួនភ្នាក់ងារ​អចលន​ទ្រព្យ​ទាំងស្របច្បាប់ និងមិនទាន់ស្របច្បាប់ សរុបមានជាង ៣ ម៉ឺន​នាក់ប៉ុណ្ណោះ។

ភ្នាក់ងារកំពុងរៀន

បន្ថែមពីនេះ ក្រុមអ្នកជំនាញអះអាងថា ចំនួនភ្នាក់ងារអចលនទ្រព្យនៅតែតិចតួច បើធៀប​នឹង​បណ្តា​ប្រទេស​ជិតខាង ដែលគេមានភ្នាក់ងារអចលនទ្រព្យច្រើន ហើយសុទ្ធតែជំនាញនិងពោពេញដោយ​វិជ្ជាជីវៈច្បាស់លាស់។ កត្តានេះហើយ ក្រុមអ្នកជំនាញយល់ថា ជាចំណុចខ្វះខាតមួយរបស់ទីផ្សារអចលនទ្រព្យកម្ពុជា ដែលទាមទារឱ្យមាន​ការបណ្តុះ​បណ្តាលធនធានមនុស្សក្នុងភ្នាក់​ងារអចលន​ទ្រព្យ​បន្ថែមទៀត។

យោងតាមការវិភាគ​លើ​ទិន្នន័យ​ដែល​ប្រើប្រាស់​ជា​មធ្យោបាយ​វាស់វែង​ ពី​សុខុមាលភាព​វិស័យ​អចលនទ្រព្យ​ របស់​អ្នក​ជំ​នាញ​អល​ចន​ទ្រព្យ​នៅ​កម្ពុជា​ ដែលបានបង្ហាញនៅថ្ងៃទី២៥ ខែ តុលា ឱ្យដឹងថា វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅ​បន្ត​ភាពរឹងមាំ​ និង​មាន​ភាព​ធន់​ខ្ពស់​នៅ​ឆ្នាំ​ ២០១៩នេះ​ ខណៈ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នឹង​បន្ត​កើនឡើង​ចន្លោះ​ពី១០ភាគរយ​ ទៅ១៥​ ភាគរយ​ក្នុង​មួយឆ្នាំ​។ ​

ទោះយ៉ាងណា ក្នុងកិច្ច​ពិភាក្សាអំពីការវិនិយោគលើវិស័អចលនទ្រព្យពីបណ្តាលវិនិយោគិនក្នុង និងក្រៅស្រុក ក្រុមអ្នកជំនាញនៅតែអះអាងថា វិស័យសំណង់​នៅ​កម្ពុជា​ នឹង​នៅតែ​មាន​សកម្មភាព​មមាញឹក​ដែល​បង្ហាញថា​ វិស័យ​នេះ​នៅតែ​ជាគោល​ដៅ​សំខាន់​មួយ​ក្នុង​ការ​ទាក់ទាញ។ ហេតុនេះ ក្រុមអ្នកជំនាញយល់ថា នេះជាឱកាសល្អ សម្រាប់ភ្នាក់ងារអចលនទ្រព្យ ឬអ្នកដែលចាប់អារម្មណ៍ក្លាយខ្លួន ជាភ្នាក់ងារអចលនទ្រព្យ៕

ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ឬខុនដូសម្រាប់លក់នៅភ្នំពេញ ថ្ងៃនេះ!

Comments