+855 92 92 1000
Logo
អ្នកជំនាញបង្ហាញកត្តាសំខាន់ៗដែលធ្វើឲ្យចំនួនអគារខ្ពស់កើនឡើងនៅទីក្រុង
Updated on: May 9, 2022, 6:02 a.m.
Published on: November 6, 2019, 4:04 a.m.

អ្នកជំនាញបង្ហាញកត្តាសំខាន់ៗដែលធ្វើឲ្យចំនួនអគារខ្ពស់កើនឡើងនៅទីក្រុង


អត្ថបទព័ត៌មានអ្នកជំនាញធ្វើបទបង្ហាញនៅវគ្គសិក្ខាសាលា

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យលើកឡើងថាចំនួន​អគារ​ខ្ពស់ៗ​កំពុង​កើន​ឡើង​ជា​លំដាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញរយៈ​ពេល​ជិត​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​មុខ​មាត់​រាជធានី​ភ្នំពេញ​បាន​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​តាម​រយៈ​ការ​លេច​ឡើង​នូវ​សំណង់​អគារ​ខ្ពស់​និង​ធំៗ​ជាច្រើន។ កត្តានេះ ត្រូវបានអ្នកជំនាញលើកឡើងថាមានកត្តាសំខាន់មួយគឺបណ្តាលមកពីកំណើនប្រជាជនមកកាន់កើនឡើងខ្ពស់។

ការលើកពីសំណាក់ក្រុមអ្នកជំនាញនៅពេលនេះ ត្រូវបានបង្ហាញឡើងតាមរយៈវេទិការ ស្តីពីការ​វិវត្តន៍​នៃវិស័យ​អចលនទ្រព្យកម្ពុជា ដែលរៀបចំឡើងដោយក្រុមហ៊ុន Keller William Realty នាមជ្ឈមណ្ឌលសហប្រតិបត្តការកម្ពុជា-កូរ៉េ កាលពីថ្ងៃទី៥ ខែវិច្ចិកា។

នាយកប្រតិបត្តិក្រុមហ៊ុន KW-កម្ពុជា លោក ភូ សម្បត្តិ បាន​លើក​ឡើង​នាឱកាសនោះ​ថា ក្នុង​រយៈ​ពេល ១០​ ឆ្នាំចុង​ក្រោយ​នេះ​វិស័យសំណង់​នៅ​កម្ពុជា ពិសេស​រាជធានី​ភ្នំពេញ​បាន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស ដោយ​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​នៅ​រាជធានី​ភ្នំពេញ​មាន​សំណង់​អគារ​ខ្ពស់ៗច្រើន។ តាម​ធម្មតា​ពេល​ណា​មាន​អគារ​ខ្ពស់ៗ​វា​បង្ហាញ​ពី​ការ​រីក​ចម្រើន​របស់​ទីក្រុង។

កំណើនប្រជាជនជំរុញការអភិវឌ្ឍអគារខ្ពស់

លោក​បាន​បន្ថែម​ថា លោក​បាន​បន្ត​ថា ការ​មាន​អគារ​ខ្ពស់ៗ​ច្រើន​វា​បង្ហាញ​ពី​ភាព​ស៊ីវិល័យ​របស់​ទីក្រុង ហើយ​វា​បង្ហាញ​ពី​សក្តានុពល​នៃ​សេដ្ឋកិច្ច និង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​មាន​ទំនុក​ចិត្ត​មក​បោះ​ទុន​វិនិយោគ​កាន់​តែ​ច្រើន​នៅ​កម្ពុជា។មិនតែប៉ុណ្ណោះ ស្របពេលជាមួយគ្នានេះ គេក៏សង្កេតឃើញ សំណង់អគារខ្ពស់ជាច្រើនកំពុងបន្តសាងសង់ជាច្រើននៅក្នុងទីក្រុងភ្នំពេញនាប៉ុន្មានឆ្នាំចុងក្រោយ ដោយសារតែមានកំណើនប្រជាជនមកកាន់តែក្រុងកាន់តែច្រើនឡើង។

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ​លើកឡើង​ថា​ វិស័យ​សំណង់​នៅ​តែ​មាន​សុខុមាលភាព​ល្អនៅក្នុងឆ្នាំ២០១៩ នេះ ខណៈ វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាបានដើរតួនាទីជាចលករមួយដ៏សំខាន់ក្នុងការជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។

ជាងនេះទៀត តាមរយៈរបាយការណ៍ស្តីពី បូកសរុបលទ្ធផលការងារ៩ខែ ឆ្នាំ២០១៩ និងទិសដៅ​ការងារ​បន្តរបស់​ក្រសួង​​រៀបចំ​ដែនដីនគរូបនីយកម្ម​និង​សំណង់ ដែលបានចេញផ្សាយ​កាលពី​ពេលថ្មីៗ​នេះបានឱ្យដឹងថា គិត​ត្រឹម​រយៈពេល​ ៩ ​ខែ​ដើមឆ្នាំ​នេះ សំណង់​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​សរុប ​៣.៤៣៣​ គម្រោង​។

ចំនួនអគារខ្ពស់ៗនៅក្នុងទីក្រុង

បន្ថែមពីនេះ បើនិយាយដល់គម្រោងអគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើង​ទៅ​នៅ ទូទាំងប្រទេសកម្ពុជា រយៈពេល ៩ ខែ ឆ្នាំ២០១៩ មានចំនួន ៣២៩ អគារ។ ក្នុងមានអគារចាប់ពី ៥ ជាន់ទៅ ៩ ជាន់មានចំនួន ១៦៦ អគារ ពី ១០ ជាន់ទៅ ១៩ ជាន់ មានចំនួន ៩៧ អគារ ពី ២០​ជាន់ទៅ ២៩ ជាន់មានចំនួន ៣៩ អគារពី ៣០ ជាន់ទៅ ៣៩ ជាន់មានចំនួន ១៦ អគារ និងពី ៤០ ​ជាន់ឡើងទៅមានចំនួន ១១ អគារ។ ដោយឡែក សម្រាប់ក្រុងព្រះសីហនុមានគម្រោងអគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើងក្នុងរយៈពេល ៩​ ខែឆ្នាំ២០១៩ មានចំនួន ១២៥ អគារ។

​ទាំងភាគីក្រសួងដែនដី និងអ្នកជំនាញផ្នែកអចលនទ្រព្យនៅតែចាត់ទុកថាការ​មាន​អគារ​ខ្ពស់ៗ​ច្រើន​នៅ​ភ្នំពេញ​វា​ជា​ការ​ល្អ ហើយ​ស្ថានភាព​អចលន​ទ្រព្យ​ក៏​ល្អ​ផង​ដែរ ព្រោះវានឹងជួយ​ទាក់​ទាញ​អ្នក​វិនិយោគបរទេស​កាន់តែច្រើន ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!

ចុះឈ្មោះចូលរួមប្រកួតប្រជែងពានរង្វាន់

Comments