+855 92 92 1000
Logo
ត្រឹមតែ ៣ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ពិព័រណ៍ដ៏ធំនៅសណ្ឋាគារ​ណា​ហ្គាវើល១នឹងចាប់ផ្តើមហើយ
Updated on: May 24, 2022, 3:36 p.m.
Published on: October 1, 2019, 8:30 a.m.

ត្រឹមតែ ៣ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ពិព័រណ៍ដ៏ធំនៅសណ្ឋាគារ​ណា​ហ្គាវើល១នឹងចាប់ផ្តើមហើយ


ព័ត៌មានសណ្ឋាគារណាហ្គាវើល

ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ២០១៩​ ជាវេទិការនាំមុខគេក្នុងវិស័យអចលនទ្រព្យ និង​ធំ​បំផុត​ប្រចាំឆ្នាំ​នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​ នៅ​ថ្ងៃទី៤​ និង៥​ ខែតុលា​នេះ​​ នៅ​ឯសណ្ឋាគារ​ណា​ហ្គាវើល១​ ជាមួយនឹង​ការតាំងបង្ហាញគម្រោងអចលនទ្រព្យដ៏សម្បូរ៍បែប​ អមដោយក្រុមហ៊ុនសេវាកម្មអចលនទ្រព្យជាច្រើន។ 

ទាំងអ្នកចង់ទិញផ្ទះ ទិញដី ទាំងអ្នកចង់ស្វែងយល់ពីវិស័យអចលនទ្រព្យ និងអ្នកចង់ជជែកផ្ទាល់ជាមួយម្ចាស់គម្រោង ឬចង់បានការបញ្ចុះតម្លៃពិសេស លោកអ្នកពិតជាអាចទទួលបានសេវាកម្មទាំងនេះនៅឯពិព័រណ៍ដ៏ឆ្នើមប្រចាំឆ្នាំនេះ។ 

ពិព័រណ៍​អចលនទ្រព្យនេះ​មាន​គោលបំណង​​សំខាន់នាំ​អ្នកចូលរួម​រាប់ពាន់នាក់មក​ពីគ្រប់ទិស​ទី​ ទាំងក្នុងស្រុក និងក្រៅស្រុកឲ្យ​មក​ជួបផ្ទាល់​ជាមួយ​ម្ចាស់​គម្រោង​ និង ​អ្នកតំណាង​លក់​របស់ ​គម្រោង​ដើម្បីជជែកដេញដោលពីតម្រូវការពិតប្រាកដ និង គោលដៅវិនិយោគពិតប្រាកដ តាមគោលការណ៍នៃការវិនិយោគត្រឹមត្រូវ។ 

ទិញផ្ទះឈ្នះការផ្តល់ជូនជាច្រើន

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺការទិញផ្ទះនៅថ្ងៃពិសេសនេះនឹងមានឱកាសឈ្នះរង្វាន់  ទទួលបានការបញ្ចុះតម្លៃ និងទទួលបានការថែមជូនពិសេសៗជាច្រើនទៀត។ 

លើសពីនេះការចូលរួមនៅក្នុងពិព័រណ៍នេះ អាចផ្ដល់ឱកាសឲ្យអ្នកអាចរៀនសូត្រ និង ទទួល បានចំណេះដឹងល្អៗ ពីអ្នកជំនាញល្បីៗផ្នែកអចលនទ្រព្យ ជាង ២០រូប ដូចជាលោក ឧកញ៉ា សៀ ឬទ្ធី ឧកញ៉ា ចេងខេង បណ្ឌិត គីម ហា៊ង និងលោកស៊ន សៀប ជាដើម។ 

វត្តមាន​នៃ​អ្នកជំនាញ​ទាំងនេះនឹង​ផ្តល់​ជា​គំ​និ​តល្អ​ៗ សម្រាប់​អ្នកចូលរួម​យក​ទៅ​អនុវត្ត​ នៅពេល​ពួកគេ​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ប្រឡូក​ក្នុង​វិស័យ​មួយ​នេះ​។

អ្នកចូលរួម​អាច​ចាប់យក​ឱកាស​នេះ​ ដើម្បី​ធ្វើការ​សួរដេញដោលជាមួយអ្នកជំនាញ​ ពីស្ថានភាពទីផ្សារ ភាព​រីកចម្រើន​ តំបន់គួរវិនិយោគ ​និងគន្លឹះល្អៗពីភាពជោគជ័យ សម្រាប់​ការ​វិនិយោគ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​។ 

ព្រឹត្តិការណ៍ឆ្នាំនេះទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន LukFook Jewellery​ Cambodia ដែលជាក្រុមហ៊ុន លក់គ្រឿង អលង្ការ  ក្រុមហ៊ុនដឹកជញ្ចូនអន្តរជាតិ ZTO Express ក្រុមហ៊ុន Ezecom សណ្ឋាគារ Lumiere Residence សណ្ឋាគារ Snowbell ផ្សារទំនិញរួចពន្ធ CDF ការសែត ខ្មែរថាមស៍ ក្រុមហ៊ុន Cellcard ក្រុមហ៊ុន YuanDao Architecture ក្រុមហ៊ុន NetEase និង LZ Sea View Residence។ 

ចែករង្វាន់ភ្លាមៗនៅនឹងកន្លែង

នាឡិកាម៉ាក Doxa

មិនត្រឹមតែជាម្ចាស់ឧបត្ថម្ភប៉ុណ្ណោះទេ ប៉ុន្តែ LukFook Jewellery​ Cambodia គ្រោងនឹងចែករង្វាន់ជាច្រើននៅនឹងកន្លែងផងដែរ។ រង្វាន់ដែលត្រូវផ្ដល់ឲ្យភ្លាមៗមាន ដូចជាខ្សែដៃមាស ១៨ ការ៉ាត់ ចិញ្ចៀន ក្រវិល និងខ្សែដៃផ្សេងៗទៀត។ បន្ថែមលើសពីនេះទៅ ទៀតអ្នកទិញក៏មានឱកាសចាប់ រង្វាន់ធំចំនួនពីរគឺ៖ នាឡិកាបុរស ម៉ាក Doxa មានតម្លៃ ២,៨៣០ ដុល្លារ និង នាឡិកាដៃពេជ្រនារី Piaget មានតម្លៃ ១,៨៥០ ដុល្លារ។

សម្រាប់អ្នកមានចំណាប់អារម្មណ៍ចូលរួមទស្សនា អ្នកអាចចុះឈ្មោះចូលរួមដោយសេរី និងអាចមានឱកាសឈ្នះរង្វាន់ និងកាដូអនុស្សាវរីយ៍ជាច្រើន។ សូមចុះឈ្មោះចូលរួមដោយឥតគិតថ្លៃឥឡូវនេះ! 

ប្រសិនបើអ្នកចង់ស្វែងរកអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ អចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ! ចុះឈ្មោះចូលរួមដោយសេរី

Comments