+855 92 92 1000
Logo
វិស័យសំណង់នៅក្នុងរាជធានីភ្នំពេញបានអភិវឌ្ឍន៍រហូតដល់ក្រឡាផ្ទៃប្រមាណ៥ម៉ឺនម៉ែត្រការ៉េក្នុងមួយហិកតា
Updated on: May 30, 2022, 11:41 p.m.
Published on: October 27, 2020, 9:16 a.m.

វិស័យសំណង់នៅក្នុងរាជធានីភ្នំពេញបានអភិវឌ្ឍន៍រហូតដល់ក្រឡាផ្ទៃប្រមាណ៥ម៉ឺនម៉ែត្រការ៉េក្នុងមួយហិកតា


សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅព្រឹកម្សិលមិញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសបើកសម្ពោធការដ្ឋានសាងសង់ស្ពានតភ្ជាប់ពីកោះនរាមកកាន់តំបន់កោះពេជ្រ និងស្ពានតភ្ជាប់ពីកោះនរាទៅកាន់ផ្លូវជាតិលេខ១ថា កាលពីមុន នៅក្នុងរាជធានីភ្នំពេញ ដីទំហំ១ហិកតា មានផ្ទៃសំណង់ត្រឹមតែជាង ៣០០០-៥០០០ម៉ែត្រការ៉េតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន ក្រោមកិច្ចអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅរបស់រាជរដ្ឋាភិបាល បានពង្រីកវិសាលភាពរហូតដល់ប្រមាណ ៥ម៉ឺនម៉ែត្រការ៉េ។


សម្ដេចតេជោ បានបញ្ជាក់ថា “ភាពរីកចម្រើនទាំងនេះ ក៏ត្រូវពឹងផ្អែកទៅលើការចូលរួមពី សំណាក់វិស័យឯកជនជាសំខាន់ផងដែរ ជាក់ស្ដែងដូចជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ដែលកំពុងមានភាពលេចធ្លោ និងមានសកម្មភាពអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន ដែលក្នុងនោះរួមមានគម្រោងអភិវឌ្ឍន៍កោះពេជ្រ គម្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ គម្រោងអភិវឌ្ឍន៍ក្រុងកោះនរា ក៏ដូចជាគម្រោងអភិវឌ្ឍន៍ព្រលានយន្ដហោះអន្តរជាតិ ភ្នំពេញថ្មីដែលស្ថិតនៅក្នុងខេត្តកណ្តាល”៕
មួយវិញទៀត ក្នុងនោះក៏មាន គម្រោងអភិវឌ្ឍន៍ខុនដូរ គម្រោងអភិវឌ្ឍបុរី ជាច្រើនផងដែរ ។ ងាកមកប៉ែកខាង តំបន់កោះនរានេះ គម្រោងអភិវឌ្ឍន៍ខុនដូមួយ មានឈ្មោះថា វ៉ូអាស្តន់ បាននឹងកំពុងដំណើរការសាងសង់ បង្កើតឡើងនូវលំនៅឋានទំនើប និងទាន់សម័យ ជាមួយការគយគន់ ទិដ្ឋភាព ៣៦០ដឺក្រេ ពីកោះនរា ទៅកាន់ កោះពេជ្រ និង ទន្លេមេគង្គ ។

គម្រោងដំណាក់ទី១ មានកម្ពស់សរុបចំនួន ៣៨ជាន់ ដែលរួមបញ្ចូលគ្នារវាងសេវាកម្ម សណ្ឋាគារលំដាប់អន្តរជាតិ និងបរិក្ខារកម្រិតខ្ពស់បំផុត ដើម្បីធានានូវផាសុកភាព យ៉ាងពេញលេញសម្រាប់អ្នករស់នៅ៖

យូនីតមានទំហំចាប់ពី ៣៩.៦៩ ម៉ែត្រការ៉េ ទៅដល់ ៩១.៤២ ម៉ែត្រការ៉េ
សន្តិសុខ ២៤ម៉ោង ដើម្បីធានាសុវត្ថិភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នករស់នៅ
សេវាថែទាំលំនៅដ្ឋានលំដាប់ខ្ពស់
ចំណតរថយន្តធំទូលាយស្ថិតនៅជាន់ទី២ ជាមួយនឹងច្រកចេញចូលធំទូលាយ
ផ្ដល់ជូនការធានាជួលត្រលប់ ៥%-៩% ក្នុងមួយឆ្នាំ (អត្រានេះកើនឡើងរៀងរាល់ឆ្នាំ)

ប្រសិនបើលោកអ្នកប្រាថ្នាចង់បានជីវិតរស់នៅបែបស៊ីវីល័យ និងប្រកបដោយផាសុកភាព គម្រោង Vue Aston គឺជាជម្រើសដ៏ប្រសើរសម្រាប់អ្នក។

 

Comments