+855 92 92 1000
Logo
គម្រោង Royal one៖ ក្រុមហ៊ុន  Royal Group​  បញ្ចេញគម្រោងដែលមានកម្ពស់៦២ជាន់ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស
Updated on: June 6, 2022, 5:05 p.m.
Published on: October 12, 2016, 4:52 a.m.
Property Reviews
Realestate News

គម្រោង Royal one៖ ក្រុមហ៊ុន Royal Group​ បញ្ចេញគម្រោងដែលមានកម្ពស់៦២ជាន់ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស


royal-one

ព័ត៌មានលំអិតអំពីការងើបឡើងទីផ្សារដែលទាក់ទងនឹងគម្រោងអភិវឌ្ឍថ្មីមួយនៅចំកណ្ដាលទីក្រុងភ្នំពេញ។ Royal one គឺជាគម្រោងរបស់ក្រុមហ៊ុន Royal Group (Cambodia) ដែលមានគម្រោងអភិវឌ្ឍន៍អគារភ្លោះដែលមានកម្ពស់៦២ជាន់។ អគារភ្លោះកម្ពស់៦២ជាន់នេះស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្សនៅទល់មុខរូបសំណាក់ព្រះគនេសហើយមានទេសភាពល្អស្រស់ស្អាតនៅចំកណ្ដាលទីក្រុងទៀតផង។

ភាពច្នៃប្រឌិត និងការរចនាម៉ូតរបស់គម្រោង Royal One

ដោយមានអគារភ្លោះពីរស្ថិតនៅក្នុងដីដែលបានកំណត់មួយ សាងសង់នៅលើផ្ទៃដីដែលមានការអនុញ្ញាតសាងសង់ត្រឹមត្រូវ ដែលស្ថិតនៅតាមបណ្ណោយមហាវិថីព្រះមុនីវង្សនៅជិតផ្សារថ្មី និងអគារកាណាឌីយ៉ា។ ជាន់ទីមួយរបស់អគារទាំងពីរត្រូវធ្វើជាការិយាល័យហើយជាន់ទី២ជាសណ្ឋាគារនិងជាអគារលំនៅដ្ឋាន។  មានហាងលក់ទំនិញផ្សេងៗនឹងត្រូវបានសាងសង់ឡើងផងដែរហើយក៏មានជាន់មួយចំនួនទៀតសម្រាប់ជាចំណតរថយន្តផងដែរ។

បើនិយាយពីសោភ័ណភាពវិញ អ្នកអភិវឌ្ឍន៍ប្រើប្រាស់ឧបករណ៍ទំនើបៗក្នុងគោលបំណងដើម្បីឱ្យអគារមើលទៅមានភាពទាន់សម័យនិងភាពរឹងមំា។ ពួកគេក៏មានគម្រោងសាងសង់ទឹកធ្លាក់នៅចន្លោះ អគារទាំងពីរផងដែរ បន្ថែមពីនេះទៅទៀតពួកគេមានបំណងប្រែក្លាយអគារទាំងពីរជា(សំណង់អគារប្រវត្តិសាស្រ្តទៀតផង)។  តម្លៃខុនដូទំនើបត្រូវបានគេព្យាករណ៏ថាមានតម្លៃប្រហែល ៣,៥០០ក្នុងមួយម៉ែត្រការ៉េ។ គម្រោងសាងសង់ការអភិវឌ្ឍ The Royal One នឹងចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ២០១៧ ហើយរំពឹងថាសាងសង់រួចរាល់នៅចុងឆ្នាំ២០២១។

អំពីអ្នកអភិវឌ្ឍន៍គម្រោង The Royal One

ក្រុមហ៊ុន The Royal Group គឺជាក្រុមហ៊ុនវិនិយោគចម្រុះមួយដែលមានបុត្រសម្ព័នក្រុមហ៊ុនផ្សេងៗគ្នា ដែលបោះទុនវិនិយោគពាសពេញឧស្សាហកម្មក្នុងប្រទេសកម្ពុជាមានដូចជា៖ ទូរគមនាគមន៏ ធនាគារ រមណីយដ្ឋាន ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយ ធានារ៉ាប់រង ពាណិជ្ជកម្ម អចលនទ្រព្យ និងកសិកម្ម។ ក្នុងចំណោមគម្រោងជោគជ័យជាច្រើនពួកគេបានវិនិយោគទៅលើ សេវាកម្មអាផាតមិន Embassy Palace គម្រោង Northbridge គម្រោងខុនដូ North Park គម្រោងរមណីដ្ឋាន Royal Park ក្នុងខេត្តសៀមរាប សណ្ឋាគារកាំបូឌីយ៉ាណា  កាស៊ីណូ និងសណ្ឋាគារ Titan King និង គម្រោងផ្លូវរថភ្លើង Royal Railway។

សូមធ្វើការទាក់ទងព័ត៌មានបន្ថែមអំពីគម្រោងនេះ!
resized-magazine-issue-2

Click here to download your free copy!

Comments