ខេត្តព្រះសីហនុកំពុងតែរីកចម្រើនលើគ្រប់វិស័យ

15 ខែ ឧសភា ឆ្នាំ 2017, 13:27


ខេត្តព្រះសីហនុត្រូវបានគេស្គាល់ថាមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ទេសភាពថ្ងៃលិចដ៏ឆើតឆាយ និងទឹកសមុទ្រខៀវស្រងាត់។ បច្ចុប្បន្នជាតំបន់ដែលទាក់ទាញបំផុតសម្រាប់ទេសចរហើយក៏ត្រូវបានចាត់ទុកជាតំបន់ដែលមានការអភិវឌ្ឍន៍គ្រប់វិស័យជាពិសេសការឆ្ពោះទៅមុខឥតឈប់ឈរវិស័យឧស្សាហកម្មជាច្រើនប្រភេទ។ 

ហើយខេត្តមួយនេះត្រូវបានគេចាត់ទុកថាជាទីក្រុងថ្មីមួយទៀតនាពេលអនាគតបន្ទាប់ពីទីក្រុងភ្នំពេញ ខេត្តព្រះសីហនុកំពុងតែមានការកើនឡើងនូវគម្រោង និងការអភិវឌ្ឍន៍ជាច្រើនពីគ្រឹះសេដ្ឋកិច្ចចំបង រួមមាន៖ ទេសចរ ប្រេង និងកំពង់ផែ។

ក៏ប៉ុន្តែតើមានផែនការអភិវឌ្ឍន៍ថ្មីៗអ្វីខ្លះ ហើយហេតុអ្វីមនុស្សជាច្រើនកំពុងតែផ្លាស់ទី និងវិនិយោគទៅក្នុងខេត្តព្រះសីហនុ? Realestate.com.kh សូមផ្ដល់ព័ត៌មានទាំងនេះជូនលោកអ្នកដូចខាងក្រោម៖

ទេសចរ

មិនមានហេតុផលណាដែលបញ្ជាក់ថាខេត្តមួយនេះមិនមានការកើនឡើងវិស័យទេសចរនោះទេ។ ខេត្តព្រះសីហនុជាតំបន់មួយក្នុងចំណោមតំបន់ជាច្រើនដែលមានការរីកចម្រើនយ៉ាងខ្លាំងបំផុត។ ជាក់ស្ដែងមានភ្ញៀវទេសចរជាង.៥លាននាក់បានទៅទស្សនាខេត្តមួយនេះគិតត្រឹមតែឆ្នាំកន្លងទៅប៉ុណ្ណោះ។

ហើយគម្រោងព្រលានយន្តហោះខេត្តព្រះសីហនុក៏នឹងក្លាយជាព្រលានយន្តហោះដែលធំបំផុតក្នុងប្រទេស ហើយជើងហោះហើរក្នុងស្រុកជាច្រើននឹងហោះហើរដោយផ្ទាល់ទៅខេត្តព្រះសីហនុ និងពីព្រលានហោះអន្តរជាតិជាច្រើនផងដែរ។

គម្រោងព្រលានយន្តហោះមួយផ្សេងទៀតដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងក៏នឹងត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន Grand Union Group ដែលជាក្រុមហ៊ុនទើបតែទទួលបានការអនុញ្ញាតិការសាងសង់គម្រោងនេះនាពេលថ្មីៗនេះផងដែរ។

ជាមួយនឹងការបន្ថែមគម្រោងហោះហើរថ្មីៗ ទន្ទឹមនឹងនេះផងដែរចំនួននៃគម្រោងសណ្ឋាគារប្រណិតៗក៏កំពុងតែមានការកើន ឡើងផងដែរ។ គម្រោងទាំងនោះមានដូចជា៖ គម្រោងសណ្ឋាគារនៅកោះ  Six Senses Krabey Island ដែលនឹងត្រូវបើកដំណើរការនៅឆ្នាំ២០១៧នេះហើយ។

ក្រៅពីគម្រោងហោះហើរតាមផ្លូវអាកាស ក៏មានគម្រោងផ្លូវល្បឿនលឿនពីទីក្រុងភ្នំពេញទៅងខេត្តព្រះសីហនុផងដែរ។ គម្រោងផ្លូវនេះនឹងត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនសាងសង់ចិនមួយ ហើយគ្រោងនឹងសាងសង់រួចរាល់នៅឆ្នាំ២០២០។ គម្រោងនេះនឹងក្លាយជាផ្លូវដ៏ល្អមួយសម្រាប់អ្នកធ្វើដំណើរទៅទស្សនាឆ្នេរខ្សាច់ដ៏ស្រស់ស្អាតដើម្បីសម្រាកលំហែកាយ។

ក៏ប៉ុន្តែបើទោះបីជាមានគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងតែកើនឡើងយ៉ាងណាក៏ដោយ អគ្គនាយកដ្ឋាន ទេសចរនៅតែស្វែងរកមធ្យោបាយផ្សេងៗ ដើម្បីបង្កើនភ្ញៀវទេសចរឱ្យកាន់តែច្រើនឡើងនៅក្នុងខេត្តមួយនេះផងដែរ។ ហេតុដូចនេះហើយបានជាក្រសួងបានចាប់ដៃគូរជាមួយធនាគាអភិវឌ្ឍន៍អាស៊ីដើម្បីសុំជំនួយស្រាវជ្រាវអំពីសង្គមនិងបរិស្ថានដើម្បីពង្រឹង និងអភិវឌ្ឍន៍ធនធានធម្មជាតិនៅក្នុងតំបន់ឲ្យកាន់មានភាពទាក់ទាញភ្ញៀវទេសចរបានច្រើនជាងនេះក៏ដូចជាការការពារបរិស្ថានផងដែរ។

ជាមួយនឹងសកម្មភាពស្រាវជ្រាវ និងពង្រឹងការទាក់ទាញភ្ញៀវទេសចរឲ្យកើនឡើងអគ្គនាយកដ្ឋានទេសចររំពឹងថានឹងមានភ្ញៀវទេសចរមកទស្សនា៣លាននាក់ប្រចាំឆ្នាំនៅចុងឆ្នាំ២០២០នេះ១លាននាក់ជាភ្ញៀវអន្តរជាតិ និង២លាននាក់ជាភ្ញៀវក្នុងតំបន់។

រឿងមួយផ្សេងទៀតដែលមានក្នុងខេត្តព្រះសីហនុគឺការអន្តរាគមរបស់រដ្ឋាភិបាលដើម្បីឱ្យមានស្ថេរភាពតម្លៃជាពិសេសក្នុងវិស័យបដិសណ្ឋារកិច្ច និងដឹកជញ្ជូន។ ផ្នែកមួយចំនួនទៀតនៃដំណើរការនេះស្ថិតនៅក្នុងការពិភាក្សាជាមួយម្ចាស់ និងបុគ្គលិកសណ្ឋាគារ និងគុណភាពស្នាក់នៅផ្សេងៗទៀង និងសារសំខាន់មួយទៀតគឺការកំណត់តម្លៃដ៏សមរមមួយ។

បន្ថែមលើការស្នាក់នៅរបស់ភ្ញៀវទេសចរត្រូវបានកាត់បន្ថយឱ្យមានតម្លៃទាបគឺដើម្បីធ្វើឱ្យមានស្ថេរភាព រដ្ឋាភិបាលក៏បានបញ្ជារឱ្យប្រតិបត្តិករ និងម្ចាស់អាជីវកម្មទេសចរណ៍តាមសមុទ្រទាំងអស់ឱ្យកាត់បន្ថយសំបុត្រលក់ពី២០ដុល្លារមកត្រឹម១៥ដុល្លារវិញដើម្បីជម្រុញឱ្យអាជីវកម្មកើនឡើងនិងមានស្ថេរភាព។

ទីផ្សារលំនៅដ្ឋានក៏មានការពាក់ព័ន្ធយ៉ាងសំខាន់ផងដែរជាមួយនឹងទេសចរតួយ៉ាងយើងឃើញថាគម្រោង D’Seaview  ជាគម្រោងលំនៅដ្ឋានដ៏ទំនើបមួយក៏មានវត្តមាននៅក្នុងតំបន់អភិវឌ្ឍន៍ទាំងនោះផងដែរ។ នេះជាឳកាសដ៏ធំមួយដែលពួកគេបានបង្កើតនៅក្នុងខេត្តមួយនេះ គម្រោងលំនៅដ្ឋានប្រភេទខុនដូ នេះមានមានចំងាយប្រមាន១គីឡូម៉ែត្រពីឆ្នេរសុខាដែលជាឆ្នេរខ្សាច់ដ៏ស្រស់ស្អាតមួយចំណោមឆ្នេរខ្សាច់ដ៏ស្រស់ស្អាតដទៃទៀតប្រចាំខេត្តព្រះសីហនុ។ អ្នកដែលស្នាក់នៅក្នុងគម្រោងលំនៅដ្ឋាននេះពិតជាទទួលបានការរស់នៅដោយភាពសុខស្រួលជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃតំបន់មាត់សមុទ្រផងដែរ។

ការអភិវឌ្ឍន៍លំនៅដ្ឋានពិតជាផ្នែកមួយជួយឲ្យវិស័យទេសចរនៅក្នុងខេត្តព្រះសីហនុរីកចម្រើនដោយអាចរកប្រាក់ចំណូលបន្ថែមតាមរយៈការជួលលំនៅដ្ឋាន។ ជាមួយនឹងអត្រាកំណើននៃការជួលកើនឡើងរហូតដល់៣០ភាគរយក្នុងរយៈពេល៣ឆ្នាំជាក់ស្តែង១០ភាគរយក្នុងមួយឆ្នាំ។ ស្វែងយល់បន្ថែមអំពីគម្រោងអភិវឌ្ឍន៍ D’Seaview សម្រាប់ទទួលបានប្រាក់ចំណេញពីការវិនិយោគរបស់លោកអ្នក!

កំពង់ផែ

ក្រៅពីផ្លូវល្បឿនលឿនតភ្ជាប់ពីទីក្រុងភ្នំពេញទៅខេត្តព្រះសីហនុសម្រាប់ភ្ញៀវទេសចរក្នុងការធ្វើដំណើរនោះវានឹងធ្វើឱ្យមានក្រុមហ៊ុនជាច្រើនដឹកជញ្ជូនសម្ភារៈពីកំពង់ផែទឹកជ្រៅយ៉ាងមានប្រសិទ្ធិភាពទៀតផង។

ទាក់ទងទៅនឹងកំពង់ផែទឹកជ្រៅត្រូវបានគេប្រកាសក្នុងខែធ្នូ ឆ្នាំ២០១៦ថាកំពង់ផែស្វ័យ័តខេត្ត ព្រះសីហនុទទួលបានការដឹកជញ្ជូនដំបូងរបស់ខ្លួនជាមួយឧបករណ៍ស្ទួចថ្មីស្រលាងមកពីប្រទេសជប៉ុន។ តម្លៃនៃដើមទុនសរុបនៃការវិនិយោគមានសរុប ២២លានដុល្លារហើយនឹងជួយឱ្យការដឹកជញ្ជូនមានភាពសកម្មជាងមុនប្រមាណ៨០%

នាយកគ្រប់គ្រងកំពុងផែស្វ័យ័ត្តក្រុងព្រះសីហនុលោក លូ គីមឈុនបានពន្យល់ថា “គ្រឿងចក្រថ្មីនឹងបង្កើនចំនួន ហើយសមត្ថភាពកំពង់ផែអាចធ្វើការផ្ទុកកើនដល់ ៧០០,០០០ TEUs

បច្ចុប្បន្នដោយសារតែសមត្ថភាពកំពង់ផែត្រូវបានគេរំពឹងថានឹងកើនឡើងរាជរដ្ឋាភិបាលក៏បានអំពាវនាវឱ្យមានជំនួយពីភ្នាក់ ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនដើម្បីសិក្សាពីសមត្ថភាពនៃការរចនាសម្ព័ន្ធកំពង់ផែថ្មីសម្រាប់ពហុគោលបំណង នៅពេលដែលមានការព្រមព្រៀងមួយត្រូវបានសម្រេចរដ្ឋាភិបាលមានផែនការចំណាយទឹកប្រាក់ប្រហែល៣០០លានដុល្លារសម្រាប់គម្រោងដ៏ធំមួយនេះ។

ប្រេង និងឧស្ម័នហ្គាស

កាលពីដើមឆ្នាំកន្លងទៅមួយក្នុងចំណោមក្រុមហ៊ុនវិនិយោគដ៏ធំរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន Royal Group បានជជែកពិភាក្សាជាមួយក្រុមហ៊ុនប្រេងភាគីបរទេស Indonesia-based Petramina និងក្រុមហ៊ុនមួយចំនួនទៀតរបស់ប្រទេសចិន ទាក់ទងទៅនឹងលទ្ធភាពចំពោះទុយោបង្ហូរប្រេងដែលរត់កាត់ពីខេត្តព្រះសីហនុ ទៅទីក្រុងភ្នំពេញ។

ទោះបីជាការធ្វើឱ្យមានភាពកាន់តែទំនើបយ៉ាងណាក្តីក៏យើងនៅតែត្រូវពង្រឹងសមត្ថភាពគម្រោងអភិវឌ្ឍទៅមុខរហូតនៅក្នុងប្រទេសកម្ពុជា។ បន្ទាប់មកនេះនឹងអនុញ្ញាតឱ្យបង្កើតរោងចក្រចម្រាញ់ប្រេងនិងរោងចក្រផលិតអគ្គិសនី។

ក៏ប៉ុន្តែការសាងសង់រោងចក្រចម្រាញ់ប្រេងដំបូងបង្អស់របស់ប្រទេសនឹងធ្វើឡើងឆាប់ៗនាពេលខាងមុខ ប្រសិនបើអ្វីៗទាំងអស់ដំណើរការបានយ៉ាងរលូន។ រោងចក្រចម្រាញ់ប្រេងដែលមានទំហំទឹកប្រាក់៣០០លានដុល្លារកំពុងតែត្រូវបានសាងសង់រួចរាល់ហើយក្នុងទំហំដីសរុប៣៩០ហិចតាក្នុងខេត្រព្រះសីហនុ។ រោងចក្រនេះរំពឹងថានឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៨ វាគឺជាការសហការមួយក្រុមហ៊ុន CNPC Northeast Refining and Chemical Engineering and the Cambodian Petrochemical Company (CPC)

លោកបន្តថាកាកសំណល់ដែលនៅសល់ផលិតដោយរោងចក្រចម្រាញ់ប្រេងនេះនឹងត្រូវបានប្រើប្រាស់សម្រាប់ផលិតកម្មផ្សេងៗដូចជា៖ សំបកកង់ ជី និងផលិតផលផ្សេងទៀតសម្រាប់វិស័យឧស្សាហកម្ម។ លើសពីនេះតំបន់សេដ្ឋកិច្ចពិសេសនៅស្ទឹងហាវផងដែរត្រូវបានផ្តល់អាជ្ញាប័ណ្ណដើម្បីសាងសង់កំពង់ផែសមុទ្រទឹកជ្រៅមួយទៀតនាពេលអនាគត។

ផែនការពង្រីក និងសាងសង់កំពង់ផែសមុទ្រទឹកជ្រៅវាពិតជាមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយថ្លៃដើមដល់វិស័យឧស្សាហកម្មក្នុងខេត្តព្រះសីហនុបានយ៉ាងពិតប្រាកដមែន។ មើលទៅខេត្តព្រះសីហនុពិតជាត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងវាត្រូវបានក្លាយជាតំបន់ដ៏មានសក្តា នុពលថ្មីមួយសម្រាប់ការវិនិយោគ។ 

ជាក់ស្តែងយើងឃើញថាគម្រោងខុនដូ D’Seaview  គឺជាគោលដៅវិនិយោគមួយគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ គម្រោងនេះនឹងត្រូវក្លាយជាអគារលំនៅដ្ឋានដ៏ខ្ពស់មួយនៅក្នុងខេត្តជាមួយរចនាបថស្ថាបត្យកម្មបែបផែនសិល្បៈយ៉ាងស្រស់ស្អាតប្រកបដោយគុណភាព និងស្នាដៃប្រកបដោយស្តង់ដាអន្តរខ្ពស់។ ឳកាសវិនិយោគបានមកដល់ហើយនៅក្នុងខេត្តព្រះសីហនុ អ្នកវិនិយោគជាច្រើនបានកំពុងតែបញ្ជាទិញ អចលនទ្រព្យយ៉ាងច្រើនគួរឲ្យកត់សម្គាល់។ នៅខេត្តព្រះសីហនុនៅតែជាឳកាសវិនិយោគដែលមិន អាចរំលងបានយ៉ាងពិតប្រាកដ។

កុំខកខានឳកាសវិនិយោគជាមួយនឹងគម្រោងខុនដូ D’Seaview!

ប្រសិនប់ើអ្នកត្រៀមខ្លួនក្លាយជាម្ចាស់លំនៅដ្ឋានដ៏ប្រណិតនេះហើយ នេះជាព័ត៌មានដ៏ល្អសម្រាប់លោកអ្នកដោយធនាគារ Maybank ផ្តល់ជូនដល់អតិថិជនដែលមានបំណងទិញគម្រោង D’Seaview អាចស្នើសុំប្រាក់កម្ចីបានដល់៧០ភាគរយសម្រាប់ជនជាតិខ្មែរ សម្រាប់ជនជាតិបរទេសអាចស្នើសុំប្រាក់កម្ចីរហូតដល់៥០ភាគរយ។ ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌកម្ចីសូមចុចនៅទីនេះ!

មើលទៅហាក់បីដូចជាខេត្តព្រះសីហនុកំពុងតែបានទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិឲ្យមកកាន់ទីនេះកាន់តែច្រើន!

សម្រាប់អបអរពិធីបុណ្យប្រពៃណីខ្មែរគម្រោង D’Seaview នឹងប្រារព្ធកម្មវិធីពិសេសចាប់ពីថ្ងៃទី១៤ ទី១៥ ទី១៦ ខែមេសា ឆ្នាំ ២០១៧ដែលកម្មវិធីនេះធ្វើឡើងនៅរង្វង់មូលរូបសំណាកតោ២ ផ្លូវឯករាជ្យ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! សូមស្វាគមន៍អ្នកទាំង គ្នាចូលរួមអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាមួយគម្រោង D’Seaview ទន្ទឹមនឹងនេះលោកអ្នកក៏មានឱកាសទទួលបាន ការផ្តល់ជូនពិសេសពីគម្រោងនេះផងដែរ។ 

ទទួលបានព័ត៌មានថ្មីៗអំពីការអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុតាមរយៈ Realestate.com.kh

borey-ads-580-x-90-khmer