+855 92 92 1000
Logo
Silvertown Metropolitan ផ្តល់ជូនលើសពីអ្វីដែលបានរំពឹងទុក (មានវីដេអូ)
Updated on: May 24, 2022, 2:06 a.m.
Published on: November 24, 2021, 9:05 a.m.

Silvertown Metropolitan ផ្តល់ជូនលើសពីអ្វីដែលបានរំពឹងទុក (មានវីដេអូ)


ភាពរីករាយ និងការរស់នៅបែបជីវិតទាន់សម័យជាមួយ Silvertown Metropolitan ដែលជាការរស់នៅដ៏ច្រើនសំបូរបែប អគារមានកម្ពស់15​ជាន់ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ដែលសំបូរទៅដោយតំបន់ពាណិជ្ជកម្មតូចធំ, ភោជនីយដ្ឋាន, ហាងលក់ទំនិញ, ធនាគារ និងមានប្រជាជនច្រើនកំពុងរស់នៅ ។

លោកអ្នកអាចស្រូបយកខ្យល់អាកាសបរិសុទ្ធពេលភ្ញាក់ពីដំណេកបង្កើននូវកម្លាំងរបស់លោកអ្នកឱ្យមានភាពស្រស់ស្រាយក្នុងការបំពេញការងាររបស់លោកអ្នកដោយអស់កង្វល់ ពិសេសក្នុងបន្ទប់នីមួយៗបំពាក់ទៅដោយគ្រឿងបរិក្ខារទំនើបៗជាច្រើនសំបូរបែប មានភាពស្ងប់ស្ងាត់ ដែលនៅក្នុងអគារគឺមានគ្រប់រាល់តម្រូវការទាំងអស់ ។

សម្រាប់លោកអ្នកមកពីធ្វើការហត់បើបន្ទប់របស់ខ្លួនពោរពេញទៅដោយការរស់នៅយ៉ាងមានក្តីសុខ រួមបញ្ចូលក្លឹបកំសាន្តនៅលើអាកាស កន្លែងហាត់ប្រាណ​ និងអាងហែលទឹក គឺមាននៅជាន់ខាងលើអគារស្រាប់មិនចាំបាច់ទៅណាឆ្ងាយ និងគេងកំសាន្តនៅអាងហែងទឹកដើម្បីទស្សនាទេសភាពនៅជុំវិញទីក្រុងបានទាំងមូល ។

Silvertown Metropolitan មាន ១១០យូនីតមានប្រភេទដូចជា Condo, Service Apartment និងនៅជាន់ខាងលើជាប្រភេទ PenHouse ផងដែរ ។ Silvertown Metropolitan បានបញ្ចប់ការសាងសង់ជាសន្ថាពរតាំងពីឆ្នាំ 2014 ដែលមានភាពលេចធ្លោជាងគេនៅតំបន់បឹងកេងកង ហើយត្រូវបានរចនាប័ទ្ម និងអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន ណាគីគ្រុប ( Naki Group ) ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង និង​​​អភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅកម្ពុជា ។ Silver Town ជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការវិនិយោគ និងក្រុមគ្រួសាររស់នៅបែបស៊ីវិល័យប្រកបដោយសុវត្ថិភាព ៕

Comments